10/03/2015 - 10:21

ភាពអ៊ូអរនៅផ្សារអណ្តែតង៉ាណាំ

ជា​រៀង​រាល់​ថ្ងៃ អា​ជីវ​ករ​នៅ​ផ្សារ​អណ្តែត​ង៉ាណាំ​ ខេត្ត​សុក​ត្រាំង ម​មា​ញឹក​ត្រៀម​បម្រុង​បណ្តា​មុខ​ទំ​និញ ដើម្បី​បម្រើ​ការ​ទិញ​ដូរ​របស់​ប្រ​ជា​ជន​ ។

ផ្សារ​អណែ្តត​ងា៉​ណាំ ទិញ​ដូរ​យា៉​ង​អូ​៊អ​រ​។

គ្រួ​សារ​បង​គឹម​វាំុ​ង​បេន ខេត្ត​វិញ​ឡុង បាន​ដឹក​ជ្រក់​ស្ពៃ​ជាង​២០​តោន មក​ដល់​ផ្សារ​ង៉ា​ណាំ ដើម្បី​ចូល​រួម​ជួញ​ដូរ​។ បង​បេន ឲ្យ​ដឹង​៖ "បច្ចុ​ប្បន្ន មា​មីង​កំ​ពុង​ចូល​ចិត្ត​ជ្រក់​ស្ពៃ​ម៉្លោះ​ហើយ​ខ្ញុំ​បាន​ដាក់​ពាក្យ​ទិញ​ជ្រក់​ពី​ខេត្ត​វិញ​ឡុង មក​ផ្សារ​អណ្តែត​ង៉ា​ណាំល​ក់​ដើម្បី​រក​ប្រាក់​ចំ​ណេញ​"។ ក្រៅ​ពី​បន្លែ​ផ្លែ​ឈើ​ផ្សារ​អណ្តែត​ង៉ា​ណាំ មាន​មុខ​ទំ​និញយ៉ាង​សម្បូរ​បែប មាន​ដូច​៖ ឪ​ឡឹក ក្រូច​ឃ្វិច​ក្រហម​និង​ក្រូច​ថ្លុង​។ល។ បង​ស្រី ប៊ូយ​គឹម វ៉ាន់​អា​ជីវ​កម្ម​នៅ​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​៖ "ដើម្បី​ចៀស​វាង​ស្ថាន​ភាព​ខ្វះ មុខ​ទំ​និញ​សម្រាប់​លក់​ក្នុង​រដូវ​ក្តៅ នាង​ខ្ញុំ​បាន​វិ​និ​យោគ​ទុន​ចាប់​ពី​ដើម​រដូវ​មេ្លះ។​ លុះ​ដល់​ពេល​ក្រូច​ពោធិ៍​សាត់ ក្រូច​ឃ្វិច ក្រូច​ថ្លុង​ជិត​ប្រ​មូល​ផល  នាង​ខ្ញុំ​ចុះ​ទៅ​ដល់​ចម្ការ​កក់​ប្រាក់​ម៉ៅ​ទិញ​ជា​មុន​។ អា​ស្រ័យ​ហេតុ​នោះ ខាង​មុខ​នេះ មុខ​ទំ​និញ​មាន​ស្រាប់​គ្រាន់​តែ​យក​ទៅ​បោះ​ឲ្យ​ម៉ូយ តាម​ផ្សារ​នា​នា"​​។   

ផ្សារ​អណ្តែត​ង៉ាណាំ​ ត្រូវ​បាន​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង​​មាំ ក្នុង​នោះ​មាន​ទាំ​ង​ប្រ​ព័ន្ធ​គមនា​គមន៍ ធា​រា​សាស្រ្ត ផ្លូវ​គោក​ត្រូវ​បាន​កសាង​ជិត​នឹង​សម្រេច​ជា​ស្ថា​ពរ ម្ល៉ោះ​ហើយ​ការ​ដឹក​ជញ្ជូន​មុខ​ទំ​និញ យក​មក​ពី​តំ​បន់​ជិត​ខាង​នា​នា ឬ​ក៏​ពី​ផ្សារ​ង៉ា​ណាំ ទៅ​កន្លែង​ផ្សេង​ៗ តែង​មាន​ភាព​ងាយ​ស្រួល​និង​ឆាប់​រហ័ស​។ អា​ស្រ័យ​ហេតុ​នោះ បាន​ជា​តម្លៃ​ទី​ផ្សារ​នៃ​មុខ​ទំ​និញ​ផ្សេង​ៗ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​តេត​ឆ្នាំ​នេះ ត្រូវ​បាន​ព្យា​ករណ៍​ថា មាន​ភាព​លំ​នឹង  ហើយ​មិន​មាន​ករណី​ខ្វះ​មុខ​ទំ​និញ បណ្តាល​ឲ្យ​តម្លៃ​ឡើង​ខ្ពស់​នោះ​ទេ​។ បង​ឡេ​វាំុ​ង​ក្វៀង អា​ជីវ​ករ​នៅ​ក្រុង​ង៉ាណាំ​ ខេត្ត​សុក​ត្រាំង ឲ្យ​ដឹ​ង​៖ "ផ្លូវ​ទឹក​ផ្លូវ​គោក​ត្រូវ​បាន​វិ​និ​យោគ​ទុន ក​សាង​រឹង​មាំ ម្ល៉ោះ​ហើយ​គ្រាន់​តែ​ទូរ​សព្ទ​ហៅ​គឺ​មាន​គេ​ដឹក​ទំ​និញ​មក​ដល់​កន្លែង​តែ​ម្តង​។ ព្រោះ​ហេតុ​នោះ ឆ្នាំ​នេះ​គ្មាន​ស្ថាន​ភាព​តម្លៃ​មុខ​ទំ​និញ​មួ​យ​ចំ​នួន​កើន​ឡើង​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ៗ​ទៀត​ទេ"​។ ជា​មធ្យ​ម​ភាគ រៀង​រាល់​ថ្ងៃ​ផ្សារ​អណ្តែត​ង៉ាណាំ មាន​អា​ជីវ​ករ​ជួ​ញ​ដូរ​ជិត​៥០០​នាក់​។ លោក​វ៉ក្វឹក​ហាយ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​គ្រប់​គ្រង​ផ្សារ​ង៉ា​ណាំ ឲ្យ​ដឹង​៖ "ដើម្បី​ធា​នា​សណ្តាប់​ធ្នាប់​ក្នុង​ការ​ជួញ​ដូរ  គណៈ​កម្ម​ការ​គ្រប់​គ្រង​ផ្សារ បាន​បង្កើន​ការ​ត្រួត​ពិ​និត្យ​និង​រៀប​ចំ​សណ្តាប់​ធ្នាប់​ទូក​ក​ប៉ាល់​ចូល​ចត​ត្រូវ​តាម​កន្លែង​កំ​ណត់​តាម​ល្វែង​ទំ​និញ ដើម្បី​ធា​នា​សុវត្ថិ​ភាព​ចរា​ចរ​ផង​មាមីង​ជួញ​ដូរ​មានភា​ពងាយ​ស្រួល​ផង​"៕

 

យ្វី​អាញ់​-លី​សៀ

ចែករំលែកអត្ថបទ