តឹងប៊ិញ ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកផុងហីប ខេត្តហូវយ៉ាង។ ឃុំមានការអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ ដូចបច្ចុប្បន្នគឺដោយសារការយកចិត្តទុកដាក់វិនិយោគទុនរបស់បក្សនិងរដ្ឋ ។
សាលារៀនដែលសម្រេចបទដ្ឋានជាតិរបស់ឃុំតឹងប៊ិញ។
ក្រៅពីនោះ មានគោលនយោបាយអំពីការសង់ផ្ទះនៅសម្រាប់ជនរួមជាតិខ្មែរ ឃុំបានយកចិត្តទុកដាក់អនុវត្តបានល្អ។ លោកលីថាញ់ ជាអ្នកមានប្រជាប្រិយភាពនៅភូមិតឹងក្វើយកិញ ឲ្យដឹង៖ "ផ្តើមពីកម្មវិធីខាងផ្ទះនៅរបស់រដ្ឋាភិបាល មាមីងខ្មែរក្រីក្រនៅភូមិ១០០%បានសង់ផ្ទះមេត្តា ធម៌និងផ្ទះមហាសាមគ្គី។ល។ ជួយឲ្យមាមីងនឹងនរចិត្តខាងកន្លែងនៅ" ។ តាមប្រសាសន៍របស់បងផាមកុងមិញ ជីវភាពមាមីងខ្មែរបានលើកស្ទួយ ឃើញថាបានរួមចំណែកយ៉ាងច្រើនក្នុងការកសាងជនបទថ្មីរបស់ឃុំ។ កាលឆ្នាំ២០១៤ ឃុំសម្រេចលក្ខឋានជនបទថ្មីបាន៣/១៩ ចំណែកបច្ចុប្បន្នសម្រេចលក្ខឋានចំនួន៨ ហេតុនោះជីវភាពប្រជាជននៅតឹងប៊ិញនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែកមានការរីកចម្រើន។ បងផាមកុងមិញ ឲ្យដឹង៖ "ក្នុងដំណើរការកសាងជនបទថ្មី ជាពិសេសយើងខ្ញុំយកចិត្តទុកដាក់ដល់លក្ខឋានខាងសុខាភិបាលនិងអប់រំ។ ព្រោះហេតុនោះ ឃុំតឹងប៊ិញទើបសម្ពោធដំណាក់សុខាភិបាលថ្មីសម្រេចបទដ្ឋានជាតិ។ បច្ចុប្បន្ន ឃុំមានសាលារៀនសម្រេចបទដ្ឋានជាតិចំនួន២/៥។ ក្រៅពីសាលារៀននៅជិតផ្លូវជាតិត្រូវបានវិនិយោគទុន កសាងតាមទិសដៅសម្រេចបទដ្ឋានជាតិតឹងប៊ិញ ក៏បានកសាងសាខា សាលារៀនរឹងមាំដែរ ពិសេសគឺកន្លែងមានសិស្សខ្មែរកុះករនៅភូមិតឹងក្វើយកិញ"។តាមប្រសាសន៍របស់លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង៖ ជនរួមជាតិខ្មែរនៅខេត្តហូវយ៉ាងនិយាយរួម និងនៅឃុំតឹងប៊ិញនិយាយដោយឡែក រស់នៅលាយឡំជាមួយនឹងជនជាតិកិញនៅតាមភូមិនានា។ ព្រោះហេតុនោះ ការលាយឡំវប្បធម៌ អភិវឌ្ឍសេដ្ឋកិច្ចត្រូវបានមាមីងដោះដូរបទពិសោធន៍នឹងគ្នាទៅវិញទៅមក បានជាមានចំណុចប្រហាក់ប្រហែលគ្នាក្នុងជីវភាពសម្ភារៈ ស្មារតី។ ក្រៅពីនោះ នៅមានគោលនយោបាយឧបត្ថម្ភពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនជាតិភាគតិច បានបង្កលក្ខណៈសម្បត្តិងាយស្រួលជូនមាមីងធ្វើសេដ្ឋកិច្ច ដើម្បីបង្កើនប្រាក់ចំណូល។ លោកផាមកុងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងប៊ិញ ឲ្យដឹង៖ "តឹងក្វើយកិញ ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករបំផុតរបស់ឃុំប្រមាណ៣០គ្រួសារ។ យើងខ្ញុំបានរៀបចំឧបត្ថម្ភទឹកប្រាក់ជូនដល់មាមីង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតាមទម្រង់រូបភាពសហការ"។ ឆ្លងតាមរយៈនោះ គ្រួសារនីមួយៗទទួលប្រាក់ឧបត្ថម្ភប្រមាណ៥លានដុង។ បើមាមីងចិញ្ចឹមសត្វនឹងទុកមួយចំណែកសម្រាប់ទិញកូនពូជនៅសល់ទាំងប៉ុន្មានសម្រាប់សង់ទ្រុង និងចំណីសត្វ។ បើមាមីងមានសមត្ថភាពអាចសហការកសាងទម្រង់រូបភាពចិញ្ចឹមក្របីឬក៏ម៉ាស៊ីនបូមទឹក។
ការខិតខំរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំតឹងប៊ិញ ក្នុងការគិតគូរជីវភាពមាមីងខ្មែរបានពង្រីកប្រសិទ្ធភាពជាក់ស្តែង ដើម្បីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានគ្រួសារខ្មែរជាច្រើនបានចាកផុតពីភាពក្រីក្រក្នុងដំណើរការកសាងជនបទថ្មីនៅឃុំនេះ៕
ហាថាញ់-វិមាន