03/02/2015 - 10:31

កឹងធើអភិវឌ្ឍទេសចរណ៍

  ឆ្នាំ​​២០១៥  ​គឺ​ជា​ឆ្នាំដែល​មាន​ទិ​វា​អនុស្សាវ​រីយ៍​និងព្រឹត្តិ​ការណ៍​ធំ​ៗច្រើន​​បំ​ផុត នេះ​គឺ​ជា​​ឱ​កាស​ដើម្បី​ផ្នែក​ទេស​ចរណ៍​កឹង​ធើ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​និង​ផ្សព្វ​ផ្សាយ​អំ​ពី​រូប​ភាព​នៃ​​ក្រុង​​កឹ​ង​ធើ។

ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​ផ្សារអ​ណ្តែត​។

ព្រឹត្តិ​ការណ៍" សបា្តហ៍​ទេស​ចរណ៍​បៃ​តង​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​​២០១៥​" នឹ​ង​ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​កឹ​ង​ធើ​ ចាប់​ពី​ថ្ងៃ​ទី​២៦​ខែ​៤​ដល់​​​ថ្ងៃ​ទី​២​​ខែ​៥ ឆ្នាំ​២០១៥ អា​ស្រ័យ​ដោយ​គណៈ​ចង្អុល​​កា​រ​តី​ណាម​បូ សហ​ការ​ជា​មួយ​នឹង​ក្រុង​កឹង​ធើ និង​មាន​ការ​ចូល​រួម​របស់​បណ្តា​​ខេត្ត ក្រុង​ទេស​ចរណ៍​នៅ​ទូ​ទាំង​ប្រ​ទេស​បណ្តា​ក្រុង​ធំ​ៗ ចំ​ណុះ​អនុ​តំ​បន់​ទន្លេ​មេ​គង្គ ដូច​ប្រ​ទេស​ថៃ កម្ពុជា ភូ​មា ឡាវ និង​បណ្តា​អង្គ​ភាព​អាជីវ​កម្ម​ក្រៅ​ប្រ​ទេស​។ លោក​ង្វៀន​ផុង​ក្វាង អ​នុ​​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុលកា​រ​តី​ណាម​បូ ឲ្យដឹង នេះ​ជា​ស​កម្ម​ភាព​ ដើម្បី​បង្ក​ជា​ចំ​ណុច​សំ​ខាន់​សម្រាប់​ផ្នែក​ទេស​ចរណ៍ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​រួម​និង​ក្រុង​កឹ​ង​ធើ​និយាយ​ដោយ​ឡែក​ព្រម​ទាំង​ឧទ្ទេស​នាម ផ្សព្វ​ផ្សាយ​ពី​សក្តា​នុភាព​ទេស​ចរណ៍ បណ្តា​ផលិត​ផល​វប្ប​ធម៌​ទេស​ចរណ៍ លក្ខណៈ​ពិ​សេស​និង​រក​ដំ​ណោះ​ស្រាយ​ក្នុង​ការ​ចង​សម្ពន្ធ​អភិ​វឌ្ឍ​ទេស​ចរណ៍​តំ​បន់​វាល​រាប​ទន្លេ​​គឺវ​ឡុង​។ កម្ម​វិ​ធី គ្រោង​ការ​នឹង​មាន​ស​កម្ម​ភាព​លេច​ធ្លោ​មួយ​ចំ​នួន​ដូច៖ ការ​តាំង​ពិ​ព័រណ៍ ផ្សារ​ណាត​ទេស​ចរណ៍ ពា​ណិជ្ជ​កម្ម សន្និ​បាត​ជំ​រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​ទុន​ទេស​ចរណ៍​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង សន្ន​និ​បាត​តភ្ជាប់​ទេស​ចរណ៍​បៃ​តង​រវាង​បណ្តា​ទី​ក្រុង​ធំ​ៗ​វៀតណា​ម ជា​មួយ​នឹ​ង​ទី​ក្រុង​ធំ​ៗ ចំ​ណុះ​បណ្តា​ប្រ​ទេស​អនុ​តំ​បន់​ទន្លេ​មេ​គង្គ​៖ សិក្ខា​សា​លា​ចងសម្ពន្ធ​អភិ​វឌ្ឍ​ទេស​ចរណ៍​បៃ​តង និង​ស​កម្ម​ភាព​ក្រៅ​ក្រប​ខ័ណ្ឌ​មួយ​ចំ​នួន​ដូចៈ កម្ម​វិ​ធីសំដែង​សិល្បៈ  ​ពិ​ធី​ប្រ​ឡង​បវរ​កញ្ញា​ ប្រ​កួត​កី​ឡា។​ល។

នា​ឱ​កាស​នេះ​នៅ​រាល់​ខេត្ត ក្រុង តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង នឹង​ស​ហ​ការ​រៀប​ចំ​បណ្តា​ស​កម្ម​ភាព​គាំ​ទ្រ "សប្តាហ៍​ទេស​ចរណ៍​បៃ​តង​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ២​០១៥​"។  ព្រឹត្តិ​ការណ៍​ប្រ​ព្រឹត្ត​ឡើង ស្រប​ជា​មួយ​នឹ​ង​ដំ​ណាក់​កាលអ​នុស្សាវ​រីយ៍​នៃ​បណ្តា​ទិ​វា​បុណ្យ​ធំ​ៗ មាន​ដូច​៖ បុណ្យ​រំ​លឹក​វិញ្ញា​ណក្ខន្ធ​បុព្វ​ក្សត្រ​ហ៊ុង​វឿង​ (១០​/៣​ចន្ទ​គតិ​វៀត​ណាម គឺត្រូវ​នឹង​ថ្ងៃ​ទី​២៨​ខែ​៤) ទិវា​​រំ​ដោះ​វៀត​ណាម​ភាគ​ខាង​ត្បូង​ឯក​ភាព​ទឹក​ដី៣​០មេស​និង​​ទិ​វា​ពល​កម្ម​អន្ត​រជាតិ​១ឧ​ស​ភា។ "សប្តាហ៍​​ទេស​ចរ​ណ៍​បៃ​តង​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០​១៥​" ត្រូវ​បាន​រដ្ឋា​ភិ​បាល​ប្រ​គល់​ឲ្យគ​ណៈ​​ចង្អុល​ការ​តី​ណាម​បូ​អនុវត្ត​ក្រុង​កឹង​ធើ​ទទួល​​​តួ​នា​ទី​ស្នូល​។ ព្រោះ​ហេតុ​ដូច្នោះ រាល់​ស​កម្ម​ភាព​របស់​ក្រុង​កឹង​ធើ ក្នុង​ខណៈ​ពេល​នេះ​គឺ​មាន​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​គ្នា។ រាល់​សក​ម្ម​ភាព​របស់​ក្រុង​កឹង​ធើ នឹង​ផ្តុំ​កម្លាំង​សម្រាប់​សប្តាហ៍​ទេស​ចរណ៍​បៃ​តង​" លោក​ង្វៀន​ផុង​ក្វាង​ពន្យល់​ដូច្នេះ​។

ក្រៅ​ពី​" សប្តាហ៍​ទេស​ចរណ៍​បៃ​តង​ឆ្នាំ​២០១៥" ក្រុង​កឹង​ធើ នៅ​ទាំង​មាន​ពិ​ធី​ធ្វើ​នំ​ប្រ​ជា​ប្រិយ​ណាម​បូ​(ថ្ងៃ​ទី​១០ ខែ​៣ ចន្ទ​គតិវៀ​ត​ណាម​)។ ឆ្នាំ២០​១៥ ក៏​ជា​ឆ្នាំ​ក្រុង​កឹ​ង​ធើ​ទទួល​តួ​នា​ទី​ជា​ប្រ​ធាន​បណ្ដុំ​ក្នុង​ការ​ចង​សម្ពន្ធ​ស​ហ​ការ​អភិវឌ្ឍន៍​ទេស​ចរណ៍​រវាង​ខេត្ត ក្រុង​ចំ​នួន​៤ ចំ​ណុះ​តំ​បន់​សេដ្ឋ​កិច្ច​សំ​ខាន់​នៃ​វា​ល​រាប​ទន្លេ​គឺវ​ឡុង (កឹង​ធើ អាង​យ៉ាង កៀង​យ៉ាង កា​ម៉ាវ​) និង​បាក​លីវ អា​ស្រ័យ​ហេតុ​នោះ ផ្នែក​ទេស​ចរណ៍​ក្រុង​​​កំ​ពុង​កសាង​ផែន​ការ​យ៉ាង​ហ្មត់​ចត់ ដើម្បី​បណ្តា​ស​កម្ម​ភាព​ដែល​ប្រ​ព្រឹត្ត​ឡើង​បាន​សម្រេច​ជោគ​ជ័យ បង្កើត​បាន​ជា​ចំ​ណុច​សំខាន់​ជូន​ទេស​ចរណ៍​កឹង​ធើ និ​យាយ​ដោយ​ឡែក និង​ទេស​ចរណ៍​ក្នុង​តំ​បន់​និ​យាយ​រួម​។

​តាម​ប្រ​សាសន៍​លោក​ឡេ​មិញ​សើុង នា​យក​រង​មន្ទីរ​វប្ប​ធម៌​កី​ឡា និង​ទេស​ចរណ៍​កឹង​ធើ  ឆ្នាំ​២០១៥ ក្រុង​កឹង​ធើ​ បន្ត​ការ​និង​អនុ​វត្ត​សម្រេច​គ្រោង​ការ​" អភិ​រក្ស​និង​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​ផ្សារ​អណ្តែត​កាយ​រាំង​" តាម​ទិស​ផ្សារ​វប្ប​ធម៌ អារ្យ​យ​ធម៌​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អភិ​វឌ្ឍ​ទេស​ចរណ៍។​ ទន្ទឹម​នឹង​នោះ មន្ទីរ​វប្ប​ធម៌​កី​ឡា​ និង​ទេស​ចរណ៍​បង្កើត​នូវ​ផលិត​ផល​ទេស​ចរណ៍​បន្ថែម​មួយ​ចំ​នួន​ទៀត​ដូច៖ កម្ម​វិ​ធី​វប្ប​ធម៌​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរនៅ​វត្ត​ពោធិ​សំរោ​ង (ខណ្ឌ​អូរ​​មូង​) ប្រ​ព័ន្ធ​ផ្ទះ​បុ​រាណ ពិធី​ជួប​ជុំ​ផ្លែឈើ​តឹង​ឡុក​ (ថូក​ណូក) ស្តារ​ឡើងវិញ​ឧទ្យាន​កុក​បាំង​ឡាំង (ថូក​ណូក) ភូមិផ្កា​ភ-ថ​-បា​បូ (ប៊ិញ​ថ្វី) ទេស​ចរណ៍​ឆ្លង​កាត់​ការ​ពិ​សោធន៍​នៅ​បណ្តា​កសិ​ដ្ឋាន​។ល​។​៕

 

ញ់ផុង​-សឺន​ម៉ា​ល័យ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡេ​មិញ​សើុង