07/04/2015 - 15:19

ប្រជាជនខេត្តកៀងយ៉ាងជាមួយនឹងហ្វាងសា ទ្រឿងសា

កន្លង​ហើយ នៅ​ស្រុក​កោះ​ភូក្វឹ​ក​និង​ក្រុង​រ៉ាច់​យ៉ា ខេត្ត​កៀង​យ៉ាង ក្រ​សួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍ បាន​សហ​ការ​ជាមួ​យ​នឹង​គណៈ​កម្មា​​​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង រៀប​ចំ​តាំង​ពិព័ណ៌​ផែន​ទី​និង​ដាក់​​បង្ហាញ​ឯក​សារ​ស្ដីពី​ "ហ្វាង​សា ទ្រឿង​សារ​បស់​វៀត​ណាម បណ្តា​ភ័ស្តុ​តាង​ ប្រ​វត្តិ​សាស្រ្ត​និង​គតិ​យុត្តិ​"។ 

ប្រ​ជា​ជន​កង​ប្រ​ដាប់​អា​វុធ​ភូមិ​ភាគ​ស្រុក​ភូ​ក្វឹក​មក​ទស្ស​នា តាំង​ពិ​ព័រ​ណ៍យ៉ាង​កុះ​ករ​ ។

លោក​ផាម​វុាំង​ង៉ីប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ស្រុក​ភូក្វឹ​ក ឲ្យដឹ​​ង​៖ ថ្មី​ៗ​នេះ បញ្ហា​វិ​វាទ​នៅ​ស​មុទ្រ​ខាងកើត​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំ​ណាក់​ប្រ​ជា​ជន​ទូ​ទាំង​ប្រ ទេស​និ​យាយ​រួម និង​ប្រ​ជា​ជន​ស្រុក​ភូ​ក្វឹក​និ​យាយ​ដោយ​ឡែក​។ ព្រោះ​ហេតុ​នោះ បាន​ជា​ការ​រៀប​ចំ​ដាក់​តាំង​ពិ​ព័រណ៍​ផែន​ទី​ និង​ដាក់​បង្ហាញ​ឯក​សារ "ហ្វាង​សា ទ្រឿង​សារ​បស់​វៀត​ណាម  បណ្តា​ភ័ស្តុ​តាង​ប្រ​វត្តិ​សាស្រ្ត​និង​គតិ​យុត្តិ​" នៅ​នឹង​ស្រុក​កោះ មាន​អត្ថ​ន័យ​យ៉ាង​ខ្លាំង​ចំ​ពោះកង​ទ័ព​និង​ប្រ​ជា​ជន​នៅ​ទី​នេះ​។ ឆ្លង​តាម​រយៈ​នោះ អះ​អាង​នូវ​គោល​ជំ​ហរ​របស់​វៀត​ណាម លើក​កម្ពស់​ស្មារ​តី​សាម​គ្គី ឆន្ទៈ​ទទួល​បន្ទុក​របស់ ប្រជា​ជន​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​កោះ​ស​មុទ្រ​; បាន​ដឹង​ពី​ការ​ពិត​ប្រ​វត្តិ​សាស្រ្ត​និង​បាន​ដឹង​នូវ​ក្តីប្រា​ថ្នា គោល​បំ​ណង​របស់​ប្រ​ជា​ជន​ក្នុង​ការ​រក្សា​សន្តិ​ភាព​។

លោក​ស្រី​ឌាំង​ត្វៀក​អែម អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង គូស​បញ្ជាក់​៖ អធិប​តេយ្យ​កោះ​ស​មុទ្រ​ ព្រំ​ដែន​ជាតិ គឺ​ពិ​សិដ្ឋ មិន​អាច​រំ​លោភ​បាន​។ ការ​ការ​ពារ​អធិ​តេយ្យ​មាតុ​ភូមិ​ គឺ​ជា​ភារ​កិច្ច​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ កម្មា​ភិ​បាល  បុគ្គ​លិក​រដ្ឋ និង​ប្រ​ជា​ជន​គ្រប់​រូប​។ ពី​ព្រោះ​ហេតុ​នោះ ការ​រៀប​ចំ​ដាក់​តាំង​ពិ​ព័រណ៍​ផែន​ទី​និង​ដាក់​បង្ហាញ​ឯក​សារ​ "ហ្វាង​សា ទ្រឿង​សារ​បស់​វៀត​ណាម បណ្តា​ភ័ស្តុ​តាង​ប្រ​វត្តិ​សាស្រ្ត​និង​គតិ​យុត្តិ​" មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ចំ​ណុច​សំ​ខាន់ ការ​ចាំ​បាច់​ត្រូវ​តែ​ការ​ពារ​អធិប​តេយ្យ​មាតុ​ភូមិ​។ ផ្តើម​ពី​នោះ ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ​មាតុ​ភូមិ ដោយ​ទង្វើ​ជាក់​ស្តែង​។

មក​ទស្ស​នា​តាំងពិ​ព័​រណ៍នៅ​អា​គារ​កុ​មារ​ខេត្ត​កៀង​យ៉ាង បង​ថាច់​សា​រ៉េត ជា​ប្រ​ជា​ជន​មួយ​រូប​នៅ​ឃុំ​ភី​ថុង ឲ្យ​ដឹង​៖ តាំង​ពី​មុន​មក​គ្រាន់​តែ​បាន​ស្តាប់​និង​មើល​តាម​រយៈ​មធ្យោ​បាយ​សារ​ព័ត៌​មាន​ផ្សេង​ៗ ឥ​ឡូវ​មក​ទី​នេះ ឃើញ​ផ្ទាល់​ភ្នែក​នូវ​បណ្តា​ឯក​សារ​ស្ដី​ពី​ប្រ​ជុំ​កោះ​ហ្វាង​សា ទ្រឿង​សា​ នៅ​ស​មុទ្រ​ខាង​កើត​រប​ស់​វៀ​ត​ណាម​។ ឯក​សារ​ទាំង​នេះ បញ្ជាក់​ឲ្យ​ឃើញ រដ្ឋ​វៀត​ណាម​ចាប់​ពី​ស​ម័យ​សក្តិ​ភូមិ​រហូត​មក​ទល់​បច្ចុប្បន្ន បាន​កាប​ឆ្ការ បង្កើត​ប្រតិ​បត្តិ​ច្បាប់​និង​ការ​ពារ​អធិប​តេយ្យ​មាតុ​ភូមិ​នៅ​លើ​ប្រ​ជុំ​កោះ​ហ្វាង​សា ទ្រឿង​សា និង​បណ្តា​តំ​បន់​ស​មុទ្រ​ដ​ទៃ​ទៀត​របស់​វៀត ណាម​។ នោះ​ជា​ដំ​ណើរ​ការ​មួយ​ជា​បន្ត​បន្ទាប់​យូរ​អង្វែង ត្រូវ​បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​សន្តិ​ភាព​ដែល​បាន​កត់​សម្គាល់ ពិ​សេស ក្នុង​ឯក​សារ​ផែន​ទី​បាន​បោះ​ពុម្ព​កាល​ពីសតវត្សរ៍​ទី​១៦​នៅ​វៀត​ណាម ចិន​ អឺ​រ៉ុប អា​មេ​រិក​និង​ប្រ​ទេស​ជា​ច្រើន​ទៀត​លើ​ពិ​ភព​លោក​។ល។ ឆ្លង​តាម​រយៈ​នេះ បង​សា​រ៉េត ឲ្យ​ដឹង​៖ បន្ទាប់​ពី​មក​ទស្ស​នា​តាំង​ពិ​ព័​រណ៍ ពេល​វិល​មក​ភូមិ​ភាគ បង​នឹង​និ​យាយ​ប្រាប់​រាល់​គ្នា​ក្នុង​គ្រួ​សារ បង​ប្អូន​និង​អ្នក​ជិត​ខាង​ឲ្យ​ដឹង​ពី​បណ្តា​ឯក​សារ​ដ៏​សំខា​ន់​ស្ដី​ពី​ប្រ​ជុំ​កោះ​ហ្វាង​សា និង​ទ្រឿង សា​នៅ​ស​មុទ្រ​ខាង​កើត​របស់​វៀត​ណាម គឺមិ​នអា​ច​បដិ​សេធន៍​បាន​ឡើយ​។

ឆ្លង​តាម​ការ​ដាក់​តាំង​ពិ​ព័រ​ណ៍នេះ នឹង​មាន​ឥទ្ធិ​ពល​ដ៏​ធំ​ធេង​ដល់​ការ​យល់​ដឹង មនោ​សញ្ចេត​នា​រប​ស់​កម្មា​ភិ​បាល បុគ្គ​លិក​រដ្ឋ កង​កម្លាំង​ប្រ​ដាប់​អា​វុធ និង​ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង បន្ត​ការ​បំ​ផុស​ទឹក​ចិត្ត​ស្រ​ឡាញ់ ស្រុក​កំ​ណើត ទឹក​ដី ក្តី​មោទ​នៈ ទឹក​ចិត្ត លើក​តម្កើង​ជាតិ​។ ផ្តើម​ពី​នោះ ប្រ​ជា​ជន​ខេត្ត​កៀង​យ៉ាង គ្រប់​រូប​ឃើញ​ច្បាស់​ជា​ង​ទៀត​នូវ​ភារ​កិច្ច​របស់​ខ្លួន​ចំ​ពោះ​បុព្វ​ហេតុ​ការ​ពារ​អធិប​តេយ្យ​មាតុ​ភូមិ​និ​យាយ​រួម និង​កោះ ស​មុទ្រ​និយាយ​ដោយ​ឡែក​៕

លេ​ស៊ាង​-វិ​មាន​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​វុាំង​ង៉ីប