28/07/2015 - 09:46

ឃុំជនបទថ្មីហូដាក់កៀង

តាម​ដងផ្លូវ​កៅ​ស៊ូ​រាប​រលូន​ មាន​ជួរ​ផ្ទះ​ឥដ្ឋ​សង់​ឡើង​យ៉ាង​សម​រម្យ ទឹក​មុខ​ស្រស់​ស្រាយ​របស់​ប្រ​ជា​ជន ពោរ​ពេញ​ទៅ​ដោយភាពសប្បាយ​រីក​រាយ នៅ​ពេល​ឃុំ​ហូ​ដាក់​កៀង ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បាន​ទទួល​​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី​។ល។

សា​លា​មតេ្តយ្យ​ហូ​​ដាក់​កៀង​បាន​កសាង​រឹង​មាំ។​

ហូ​ដាក់​កៀង ជា​ឃុំមា​ន​ជន​រួម​ជាតិ​ខ្មែ​ររស់​នៅ​ជាង២០​%។ មុនឆ្នាំ​២០​១១ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗសម្រេច​ត្រឹម​តែ​១៤​លាន​ដុង​/ឆ្នាំ អត្រា​គ្រួ​សារ​ក្រីក្រមាន​ជាង​២៦​%។ ឆ្នាំ​២០១១  ហូ​ដាក់​កៀង បាន​ខេត្ត​ជម្រើស​ធ្វើ​ជា​ឃុំ​គំ​រូក​សាង​ជនបទ​​ថ្មី​។ ក្រោយ​ពី​ពេល​រៀប​ចំ​ផែន​ការ​ដំ​ណើរ​ការ​កសាងជន​បទ​ថ្មី​។ បក្ខភាគ​និង​រដ្ឋ​អំណាច​ឃុំ បាន​ស​កម្ម​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​នូវ​ខ្លឹម​សារ​លក្ខ​ឋាន​ទាំង​១៩ ជូនដ​ល់​ប្រ​ជា​ជន​។ ផ្តើម​ពី​នោះ ប្រ​ជា​ជន​បាន​ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ក​សាង​ជន​បទ​ថ្មី​។ ប្រជា​ជន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី ឈើ​ដំ​ណាំ វិ​ភាគ​ទាន​កម្លាំង​ពល​កម្ម ដើម្បី​កសាង​សំ​ណង់​គមនា​គមន៍​ជន​បទ​នានា​។ លោក​ឡឹម​យ៉ែ នៅ​ភូមិ​កិញ​ដាវ រៀបរ៉ាប់​" ក​សាង​ជន​បទ​ថ្មី​គឺ​កសាង​ភូមិ​ស្រុក​យើង​ឲ្យ​បាន​ស្អាត​ស្អំ ដូច្នេះ​ពេលដឹង​ថា​ផ្លូវ​គមនា​គមន៍​ត្រូវ​បាន​កសាង​កាត់​ត្រង់​ចំ​ណែក​ដី​របស់​គ្រួ​សារ​ខ្ញុំ ខ្ញុំ​ក៏​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដីដើម្បី​សំ​ណង់​ឆាប់បាន​សម្រេច​។ បច្ចុប្បន្ន ផ្លូវ​ក្រាល​កៅស៊ូ​រួច​រាល់ហើយ ការធ្វើដំ​ណើរ​ទៅ​មក​ជួញ​ដូរក៏​មាន​ភាពងាយ​ស្រួល​។ រដូវ​ស្រូវ​កន្លង​ហើយ ខ្ញុំ​ធ្វើពូ​ជ RVT អាជីវ​កម្ម​ចុះ​កិច្ច​សន្យា​ប្រ​មូល​​ទិ​ញ​ដោយតម្លៃ​ខ្ពស់ ខ្ញុំ​ចំណេញ​បាន​ជាង​៤​លាន​ដុង​/កុង​។ អា​ស្រ័យ​ទម្រង់​សហ​ការ​នេះ ចាប់​ពី​ពេល​នេះ​តទៅកសិ​ករធ្វើស្រែ​ក្នុងឃុំមិនខ្លាច​ឈ្មួញ​បន្ថោក​ថ្លៃស្រូវដូច​មុនៗ ទៀត​​ទេ"។

ក្រោយ​រយៈ​កាល​៤​ឆ្នាំ​អនុវត្តការ​កសាង​ជនបទ​ថ្មី ឃុំ​ហូ​ដាក់​កៀង បាន​វិនិ​យោគ​ទុន​ជាង១៩​៤ពា​ន់​លាន​ដុង ក្នុង​នោះ ទុន​មជ្ឈិម​ជាង​៩,៦​ពាន់​លាន​ដុង ទុន​រប​ស់​ខេត្ត​ជាង២​៧,២​ពាន់​លាន​ដុង។ ជា​ពិ​សេស ទុន​ប្រ​​ជា​ជន​រួម​វិភាគ​ទានជិត៧៨​ពាន់​លានដុង សល់​ពីនោះ​គឺបាន​មក​ពីប្រ​ភពទុន​ផ្សេងៗ​។ ហេតុ​នោះ ឃុំ​បាន​ផ្តុំ​កម្លាំង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​គម​នា​គមន៍​ចូល​ទៅ​មជ្ឈ​មណ្ឌល​ឃុំ​មាន​ភាព​រាបរ​លូន​​សម្រេច​ខ្នាតមាន​ប្រវែង​៦,៤​គីឡូម៉ែត្រ ផ្លូវ​តភ្ជាប់​ពីភូមិមួយ​ទៅ​ភូមិមួយ​ត្រូវ​បានវិ​និ​យោគ​ទុន​កសាង​រួចរា​ល់​បង្ក​លក្ខណៈ​ឲ្យប្រជា​ជន​ធ្វើដំ​​ណើរ​ទៅ​មក និ​ង​ដោះ​ដូរ​មុខ​ទំនិញ​បាន​ងាយស្រួល​ជាង​មុន ប្រ​ព័ន្ធ​ធា​រា​សាស្រ្តក៏​បាន​វិ​និ​យោគ​ទុន​កសាង​តាម​គម្រោង​ប្លង់​ផលិត​កម្ម ដោយ​មាន​ប្រព័​ន្ធ​ទំ​នប់​ព័ទ្ធ​ជុំ​វិញ សម្រាប់​បម្រើ​ផលិត​កម្ម​និង​ជីវ​ភាព​បាន​ល្អ​។ ជា​ពិ​សេស​មក​ដល់​បច្ចុប្បន្ន មាន​គ្រួ​សារ​ប្រ​ជា​ជន​៩០,៥​% ប្រើ​ប្រាស់​ទឹក​ស្អាត​និង​៩៩​% ប្រើ ប្រាស់អគ្គិ​ស​នី។ ទន្ទឹម​នឹង​នោះ សំ​ណង់​នា​នា​មាន​ដូច​ដំ​ណាក់​សុ​ខា​ភិ បាល សា​លា​រៀន​ចាប់​ពី​ថ្នាក់​មតេ្តយ្យ​ដល់​មធ្យម​សិក្សា​មូល​ដ្ឋាន សុទ្ធ​តែ​បាន​កសាង​រឹង​មាំ​សម្រេច​បទដ្ឋាន​ជាតិ សន្តិ​សុខ​ន​យោ​បាយ​បានរក្សា​ខ្ជាប់​ប្រ​ជា​ជន​នឹង​នរ​ចិត្ត​ពល​កម្ម​ផ​លិត ពល​ករ​-ពល​កា​រិ​នី​មាន​កាងារ​ធ្វើ​ជា​​ប្រ​ចាំ​ប្រ​មាណ​៩៧,៣​% បង្កើន​ប្រាក់​ចំ​ណូល​មធ្យមភាគ​ឡើង​ដល់​២៩,២​លាន​ដុង​/ម្នាក់​/ឆ្នាំ​។ល។ លោក​ង្វៀង​វាំុ​ងមី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហូ​ដាក់​កៀង​ឲ្យ​ដឹង​៖"​អាស្រ័យ​កសាង​ជន​បទ​ថ្មី អត្រា​គ្រួសារ​ក្រីក្រ​របស់​ឃុំចាប់​ពី​ជាង​២៦​% កាល​ពី​ឆ្នាំ​២០១១​មក​ដល់​បច្ចុប្បន្ន ថយ​ចុះ​នៅ​ត្រឹម​តែ​៦,៧​%​"៕

យ្វី​អាញ់ -  សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ហូ​ដាក់​កៀង