30/06/2015 - 15:05

ទ្រឿងខាញ់នាបច្ចុប្បន្ន

ឃុំ​ទ្រឿង​ខាញ់ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង ជា​ឃុំមួ​យ​ក្នុង​ចំ​ណោម​ឃុំ​ទាំង​២២ របស់​ខេត្តសុក​ត្រាំង ត្រូវ​បាន​ជ្រើស​ជា​ឃុំ​គំ​រូក​សាង​ជន​បទថ្មី។​ ជាង៤​ឆ្នាំអ​នុវត្ត​ទ្រឿង​ខាញ់ កសាង​សម្រេច​បាន​១៩/​១៩​លក្ខ​ឋាន​ រួច​កំ​ពុង​រង់​ចាំ​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ខេត្ត​ទទួល​ស្គាល់ជា​ឃុំ​ជន​បទ​ថ្មី។ 

សាលា​មតេ្តយ្យ​ទ្រឿង​ខាញ់ សម្រេច​បទ​ដ្ឋាន​ជាតិ​។

តាម​ប្រសាសន៍​លោក​យ៉ឿង​វាំុ​ង​យុង ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជាជ​ន ឃុំ​ទ្រឿង​ខាញ់ ការ​ផ្លាស់​ប្តូរ​ធំ​បំ​ផុត​របស់​ទ្រឿង​ខាញ់ គឺ​ប្រ​ព័ន្ធ​គម​នា​គមន៍​ជន​បទ​។ ពេល​មិន​ទាន់​ចាប់​ដៃ​កសាង​ជន​បទ​ថ្មី ផ្លូវ​ធ្វើ​ដំ​ណើរ​ចូល​​ទៅ​ភូមិ​មួយ​ចំ​នួន​គឺ​ផ្លូវ​ដី រដូវ​ភ្លៀង​ភក់​ជ្រាំ មាន​ការ​លំបា​កក្នុ​ងកា​រ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​។ ក្រោយ​រយៈ​កាល​ជាង​៤ឆ្នាំ​ អនុវត្ត​ការ​ងារ​កសា​ង​ជន​បទ​ថ្មី​រហូត​មក​ទល់​សព្វ​ថ្ងៃ ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​និង​ឃុំ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ឬ​បេ​តុង​១០០​% ដើម្បី​បម្រើ​តាម​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​របស់​ប្រ​ជា​ជន​។ ក្រៅ​ពី​នោះ​សា​លា​រៀន​គំ​រូ​នា​នា​ ក៏បាន​វិ​និ​យោគ​កសាង​ថ្មី  ធា​នា​គ្រប់​ថ្នាក់​រៀន​សម្រាប់​សិស្សា​នុ​សិស្ស។​ ទូ​ទាំង​ឃុំ​មាន​អត្រា​គ្រួ​សារ​ប្រ​ជា​ជន​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អ​នា​សម័យ​៩០​% គ្រួ​សារ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​៩៨​%  ដំ​ណាក់​សុ​ខា​ភិ​បាល​សម្រេច​បទ​ដ្ឋាន​ពិ​សេស ឃុំ​មាន​ប្រ​ជា​ជន​ចូល​រួ​មប្រើ​ប្រាស់​ប័ណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​​៩០​​%។​

ទ្រឿង​ខាញ់ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៥០​%។ រយៈ​កាល​កន្លង ឃុំ​តែង​ផ្តុំ​កម្លាំង​កសាង​បណ្តា​ទម្រង់​រូប​ភាព​ផលិត​កម្ម តភ្ជា​ប់ប​ង្កើត​សហ​ករណ៍​ផលិត​ពូជ​ស្រូវ​លេខ​១ និង​ក្រុម​សហ​ករណ៍​ផលិត​វាល​ស្រែ​គំ​រូ​ធំ​ចំ​នួន​៩ ដោយ​មាន​ផ្ទៃ​ដី​ផលិត​ជាង​៥០០​ហិក​តា។​ ព្រមទាំ​ង​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ក្រុម​ហ៊ុន​អា​ជីវ​កម្ម ក្នុង​និង​ក្រៅខេត្ត​ផ្គត់​ផ្គង់​សម្ភារៈ ឧប​ករណ៍​កសិ​កម្ម​ពូជ​ស្រូវ​ថ្មី​និង​ធា​នា​ទិញ​ផលិត​ផល​ជូន​កសិករ​។ អា​ស្រ័យ​ហេតុ​នោះ ក្រុម​សហ​ការ​ទាំង​ឡាយ​ធ្វើ​ស​កម្ម​ភាព​ដោយ​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​បង្កើន​តម្លៃ​ផលិត​កម្ម​ពី​៤៥​លាន​ដុង​ឡើង​ដល់​១០៥លានដុ​ង​ក្នុង​មួយ​ហិ​កតា​ដី​ក​សិក​ម្ម និង​លើក​កម្ពស់​ចំ​ណូល​ផល​ជូន​កសិ​ករ​ជាង​៣០​លាន​ដុងលើ​មនុស្ស​ម្នាក់​ក្នុង​មួយ​ឆ្នាំ កាត់​បន្ថយ​អត្រា​គ្រួ​សា​រ​ក្រី​ក្រ​ពី​២៦,៥​%ចុះ​នៅ​៥,៧២%​។ លោក​ហ្វិញ​វាំុ​ងហ្វា ស​មា​ជិក​ស​ហករណ៍​ឲ្យ​ដឹ​ង​៖​"​អា​ស្រ័យ​ដោយ​សហ​ករណ៍​ចុះ​ហត្ថ​លេ​ខា​ជាមួយ​នឹង​អា​ជីវ​កម្ម​ទិញ​ស្រូវ និង​ណែ​នាំ​បច្ចេក​ទេស​ផលិត​ស្រូវ​ផ្គត់​ផ្គង់ស​ម្ភារៈ​កសិ​កម្ម​ពូជ​ស្រូវ​ថ្មី ម្ល៉ោះ​ហើយ​កាត់​បន្ថយបាន​នូវ​ការ​ចំ​ណាយ​ទុន​បាន​ច្រើន និង​បង្កើន​ទិន្ន​ផល​ស្រូវ​សម្រេច​ជា​ង​៨​តោន​ក្នុង​មួយ​ហិក​តា។​ កសិ​ករមិន​រង​នូវ​ការ​បន្ថោក​ថ្លៃ​ពី​ឈ្មួញ​រី​ឯ​ប្រាក់​ចំ​ណូល​ក៏​កើន​។ លោក​យ៉ឿង​វាំុ​ងយុ​ង ឲ្យដឹ​ង​៖" អនុ​វត្ត​ការ​កសាង​ជន​បទ​ថ្មី​ជាង​៤​ឆ្នាំ កន្លង​បាន​ធ្វើឲ្យ​ទិដ្ឋ​ភាព​ជ​ន​បទ​ទ្រឿង​ខាញ់​មាន​ការ​ផ្លាស់​ថ្មី​លើ​គ្រប់​វិ​ស័យ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ស្មារតី​របស់​ប្រ​ជាជ​ន។​ នា​ពេល​ខាង​មុខ គណៈ​ចង្អុល​ការ​ឃុំនឹង​បន្ត​ការ​ពង្រឹង​ពង្រីក លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ទាំង​ឡាយ​ដែល​សម្រេច​បាន​។ ព្រម​ទាំង​ពិ​និត្យ​មើល​វាយ​តម្លៃ​ លើ​លក្ខ​ឋាន​ទាំង​ឡាយ​ដែល​នៅ​មាន​កម្រិត​ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​​ពេល​នូវ​ការ​ជាប់ជំ​ពាក់​ក្នុង​ដំ​ណាក់​កាល​អនុ​វត្ត​"៕​

យ្វី​អាញ់​-សឺន​ម៉ាល័យ 

ចែករំលែកអត្ថបទ