08/09/2014 - 15:28

វិញចូវ ពង្រីកបណ្តាវិញ្ញាសាកីឡាប្រៀបខ្លាំង

ក្រុង​វិញ​ចូវ​ គឺ​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ដទៃ​ទៀត​ មាន​ចលនា​កីឡា​អប់រំ​កាយ អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​របស់​ខេត្ត​សុក​ត្រាំង។​ ពិសេស​គឺ​វិញ្ញា​សា​កីឡា​មួយ​ចំ​នួន​ដែល​វិញ​ចូវ​មាន​ប្រៀប​ខ្លាំង​ នោះ​គឺៈ ​ប្រ​ណាំង​ទូក​នាគ រុញ​ឈើ​និង​ទាញ​ព្រ័ត្រ​។ល។

ក្តី​រីក​រាយ​របស់​ក្រុម​កីឡាករ​ក្រុង​វិញ​ចូវ ពេល​ដណ្តើម​បាន​រង្វាន់​ជើង​ឯក​ទូទាំង​ក្រុម​នៅ​មហា​សន្និ​បាត​កីឡា​​អប់រំ​កាយ​ខេត្ត​សុក​ត្រាំង​២០១៤។

រំ​លឹម​ដល់​កីឡា​នៃ​តំ​បន់​សមុទ្រ​វិញ​ចូវ​ នៅ​មហា​សន្និ​បាត​កីឡា​អប់រំ​ កាយ​ខេត្ត​រយៈ​ពេល​កន្លង គឺ​គេ​មិន​ភ្លេច​រំលឹក​ដល់​ល្បែង​រុញ​ឈើ​នោះ​ទេ។ ​ក្រុម​កីឡា​ករ ​ក្រុង​វិញ​ចូវ បាន​ឈ្នះ​រង្វាន់​មេ​ដាយ​មាស​ចំ​នួន​១០ ​ក្នុង​ចំ​ណោម​មេ​ដាយ​មាស​សរុប​ទាំង​១៥។ ​ប្រការ​នេះ ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ល្បែង​កីឡា​រុញ​ឈើ​ត្រូវ​បាន​ផ្នែក​កីឡា​អប់រំ​កាយ​ក្រុង​វិញ​ចូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ទុន ​និង​រៀប​ចំពិធី​សម​យុទ្ធ​កីឡា​នៅ​មូលដ្ឋាន​ជា​រឿយៗ។ ​ម្យ៉ាង​ទៀត ​មុខ​មាត់​ថ្មី​លេច​ធ្លោ ហើយ​ធ្លាប់​បាន​ពាំ​នាំ​ស្នា​ដៃ​មក​ជូន​ផ្នែក​កីឡា​វិញ​ចូវ ​រួម​មាន​ដូចៈ ​កីឡា​ការិនី​ចាច់​ធី​ចន្ទ (ទម្ងន់​៥១​គីឡូ​ក្រាម​ផ្នែក​នារី)​ ឡឹម​ធី​យ៉េន​ (ទម្ងន់​៥៧​គីឡូ​ក្រាម​ ផ្នែក​នារី)​ កីឡា​ករ គឹម​ថា ​(ទម្ងន់​៥១​គីឡូ​ក្រាម​ផ្នែក​បុរស)​ និង​កីឡា​ករ​ថាច់​មិញ​ (ទម្ងន់​ជាង​៧០​គីឡូ​ក្រាម​ផ្នែក​បុរស)​។ល។ ​កីឡា​ករ​គឹម​ថា​នៅ​សង្កាត់​​វិញ​​ភឿក​ឲ្យ​ដឹងៈ ​កាល​ពី​មុន​នេះ ​ខ្ញុំ​គ្រាន់​តែ​ចូល​រួម​ការ​ប្រ​កួត​ក្នុង​ប៉ុន្មាន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប៉ុណ្ណោះ​។ ​នៅ​ពេល​បាន​ចូល​រួម​មហា​សន្និ​បាត​ថ្នាក់​ខេត្ត ហើយ​ឈ្នះ​រង្វាន់​មេ​ដាយ​មាស​ចំនួន​ពីរ​នៃ​ល្បែង​រុញ​ឈើ​និង​ល្បែង​ទាញ​ព្រ័ត្រ នោះ​គឺ​ជា​ក្តី​រីក​រាយ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​។

យោង​បង​ត្រឹង​ណា​វ៉ា​ន់​ កម្មា​ភិ​បាល​មជ្ឈ​មណ្ឌល​កីឡា​អប់​រំ​កាយ ក្រុង​វិញ​ចូវ​ឲ្យ​ដឹងៈ ​ដ្បិត​អី​វិញ​ចូវ​មាន​ប្រៀប​ខ្លាំង​ខាង​ល្បែង​រុញ​​ឈើ និង​​ល្បែង​ទាញ​ព្រ័ត្រ ​នោះ​គឺ​អាស្រ័យ​ដោយ​ឥទ្ធិ​ពល​នៃ​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​របស់​ពួក​គាត់​។ ម្យ៉ាង​ទៀត​ វិញ​ចូវ​គឺ​ជា​តំ​បន់​ដាំ​ខ្ទឹម​ក្រ​ហម​ ម្ល៉ោះ​ហើយ​ រៀង​រាល់​ថ្ងៃ​បង​ប្អូន​កី​ឡាករ​-​ការិនី​របស់​ក្រុម​ច្រើន​តែ​អូស​បំ​ពង់​ទឹក​យ៉ាង​ពេញ​ទំ​ហឹង ដើម្បី​ស្រោច​ទឹក​ខ្ទឹម​ក្រ​ហម។ ​អាស្រ័យ​ហេតុ​នោះ ​នៅ​ពេល​បាន​ជ្រើស​រើស​ចូល​ក្រុម​ទាញ​ព្រ័ត្រ រុញ​ឈើ​ឬ​ក៏​ហាត់​សម ​កីឡា​ករ-​ការិនី​ តែង​បង្ខិត​ជិត​ជា​មួយ​នឹង​បណ្តា​វិញ្ញា​សា​ទាំង​នោះ​យ៉ាង​ឆាប់​រហ័ស​។ ​ដោយ​សារ​មាន​សុខ​ភាព​ល្អ ម្ល៉ោះ​ហើយ​ នៅ​ពេល​ចូល​រួម​ប្រ​កួត​កី​ឡាក​រ-​ការិនីទាំង​អស់​តែង​ប្រ​កួត​បាន​ជោគ​ជ័យ​ជា​និច្ច។ ​បណ្តា​ល្បែង​កីឡា​ដទៃ​ទៀត​មាន​ដូចៈ ​ប្រ​ណាំង​ទូក​នាគ ហែល​ទឹក​ ចត្រង្គ។ល។​ ត្រូវ​បាន​ចាត់​ទុក​ជា​ល្បែង​ប្រៀប​ខ្លាំង​មួយ​របស់​ក្រុង​វិញ​ចូវ​ផង​ដែរ។​ បច្ចុប្បន្ន​ ល្បែង​កីឡា​ប្រ​ណាំង​ទូក​នាគ​របស់​ក្រុង​វិញ​ចូវ​ ត្រូវ​បាន​ចាត់​ទុក​ជា​ល្បែង​ប្រៀប​ខ្លាំង​បំផុត​ក្នុង​ការ​ប្រ​ណាំង​របស់​ខេត្ត ​ព្រម​ជា​មួយ​នោះ ​ក្រុម​កីឡា​ករ​ប្រ​ណាំង​ទូក​នាគ​វិញ​ចូវ​ បាន​តំ​ណាង​ឲ្យ​ខេត្ត​សុក​ត្រាំង​ក្នុង​ការ​ចូល​រួម​ប្រ​ណាំង​ក្នុង​តំ​បន់ ​និង​ក្នុង​ទូ​ទាំង​ប្រ​ទេស​ កាល​ពី​ឆ្នាំ​២០១៣ បាន​ឈ្នះ​រង្វាន់​មេ​ដាយ​មាស​ចំ​នួន​ ៥​ មេ​ដាយ​ប្រាក់​ចំ​នួន​១​និង​មេ​ដាយ​សំ​រឹទ្ធិ​ចំ​នួន​១។ ​នៅ​ក្នុង​ការ​ប្រ​កួត​នៃ​មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​លើក​៧​របស់​ខេត្ត​ឆ្នាំ​២០១៤ ក្រុម​កី​ឡា​ករ​ទូក​នាគ​នៃ​តំ​បន់​សមុទ្រ​ នៅ​តែ​មិន​ទាន់​មាន​ដៃ​គូ​ប្រ​កួត​ណា​មួយ​យក​ឈ្នះ​ហើយ​ដណ្តើម​បាន​ជ័យ​ជម្នះ​រង្វាន់​មេ​ដាយ​មាស​ទាំង​៦​និង​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​ទូ​ទាំង​ក្រុម​។ បង​គឹម​រឿន ជា​កីឡា​ករ​ជើង​ចាស់​ម្នាក់​ក្នុង​ចំ​ណោម​កីឡា​ករ​ជើង​ចាស់​ទាំង​ឡាយ ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ល្បែង​ប្រ​ណាំង​ទូក​នាគ ​ឲ្យ​ដឹងៈ ​នៅ​ពេល​កៀក​ជិត​ដល់​ថ្ងៃ​ប្រ​កួត​ ផ្នែក​កីឡា​អប់រំ​កាយ​ក្រុង​វិញ​ចូវ តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ហាត់​សម​របស់​បង​ប្អូន​កីឡា​ករ-​ការិនី​ក្នុង​ក្រុម​ជា​និច្ច​។ ពិសេស​បង​​ប្អូន​កីឡា​ករ-​ការិនី ​ក្នុង​ក្រុម​មាន​ការ​សាមគ្គី​គ្នា​យ៉ាង​ស្អិត​ល្មួត​ កីឡា​ករ​ម្នាក់ៗ​ខិត​ខំ​ហាត់​សម ​ដើម្បី​យក​ជ័យ​ជម្នះ​ឲ្យ​ទាល់​តែ​បាន។​ ក្រុម​កីឡា​ករ​ទូក​នាគ​យើង​ខ្ញុំ​តែង​រក្សា​ជ័យ​ជម្នះ​ពាន​រង្វាន់​ជើង​ឯក​ជា​ច្រើន​ឆ្នាំ​បន្ត​​បន្ទាប់​នៅ​រាល់​ការ​ប្រ​ណាំង។ នៅ​មហា​សន្និ​បាត​លើក​នេះ ​កីឡា​ករ​ ហែល​ទឹក​របស់​ក្រុង​វិញ​ចូវ បាន​ឈ្នះ​រង្វាន់​មេ​ដាយ​មាស​ចំនួន​​៣ ​ក្នុង​ចំ​ណោម​មេ​ដាយ​មាស​ទាំង​៤ ក្នុង​ការ​ប្រ​ណាំង​ចម្ងាយ​ផ្លូ​វ​ទឹក​៥០​ម៉ែត្រ និង​១០០​ម៉ែត្រ​ទាំង​ផ្នែក​បុរស​និង​ផ្នែក​នារី។ល។

លោក​ទ្រីវ​ខាញ់​យ៉ូវ ​អនុ​ប្រ​ធាន​ការិ​យា​ល័យ ​វប្ប​ធម៌-​ពត៌​មាន​ក្រុង​វិញ​ចូវ​ឲ្យ​ដឹងៈ ការ​បំផុស​ចលនា​កីឡា​អប់រំ​កាយ​ក្រុង​វិញ​ចូវ ​សម្រេច​បាន​ស្នា​ដៃ​ខាង​លើ គឺ​អាស្រ័យ​ដោយ​សកម្ម​ភាព​ប្រ​កួត​កីឡា​នៅ​នឹង​មូលដ្ឋាន ​ពិ​សេស​គឺ​មហា​សន្និ​បាត​កីឡា​អប់រំ​កាយ​ថ្នាក់​ឃុំ​សង្កាត់។​ ផ្តើម​ពី​នោះ ​មជ្ឈ​មណ្ឌល​កីឡា​អប់រំ​កាយ​ក្រុង​វិញ​ចូវ ​ជ្រើស​រើស​បាន​សុទ្ធ​តែ​កី​ឡាករ​ឆ្នើម​ចូល​រួម​ក្រុម​ជម្រើស​រាល់​ការ​ប្រកួត​ថ្នាក់​ខេត្ត៕

 

យ្វី​អាញ់-លីសៀ

ចែករំលែកអត្ថបទ