តាមមន្ទីវប្បធម៌-កីឡានិងទេសចរណ៍គៀងយ៉ាង ចាប់ពីដើមឆ្នាំរហូតមកទល់នឹងបច្ចុប្បន្ន ខេត្តគៀងយ៉ាង បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង២,៤លានលើកនាក់។ តាមព្យាករណ៍ តួលេខនេះនឹងកើននៅចុងឆ្នាំ អាស្រ័យខេត្តគៀងយ៉ាងមានព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗ ជាច្រើនទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទីមកទស្សនាកម្សាន្ត... ។
ភ្ញៀវទេសចរមកកាន់កោះភូក្វឹក(គៀងយ៉ាង) ដោយកាបា៉ល់ល្បឿនលឿនដោយសុវត្ថិភាព និងងាយស្រួល។
ថ្មីៗនេះ នៅកន្លែងទេសចរណ៍ហាតៀង គៀងលឿងនិងភូក្វឹក បានទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តកុះករ។ ពិសេស ខេត្តគៀងយ៉ាង បានប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍទេសចរណ៍ ផ្សព្វផ្សាយគម្រោងការវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមណ្ឌល ទេសចរណ៍ ដូចៈ ហងត្រែម-ចួហាង ម៉ុយណាយ-ហាតៀង កំពង់ផែបៃវង់ មណ្ឌលកេរដំណែលប្រវត្តិសាស្រ្តគុកភូក្វឹក កំពង់ផែរ៉ាច់យ៉ា រមណីយដ្ឋានវប្បធម៌អាងហ្វា ជួសជុលមណ្ឌលកេរដំណែលចេតិយគូឡា មណ្ឌលកេរដំណែលវត្តឧត្តុង្គមានជ័យមណ្ឌលកេរដំណែលវត្តហោក្វឹក។ល។
តាមព្យាករណ៍ ចំនួនភ្ញៀវទេសចរមកទស្សនានៅគៀងយ៉ាងនឹងកើនជាលំដាប់នៅប៉ុន្មានខែចុងឆ្នាំ។ មូលហេតុមកពីនាពេលខាងមុខនេះ ខេត្តគៀងយ៉ាងនឹងមានរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចៈ ពិធីជួបជុំអនុស្សាវរីយ៍ខួប១៤៦ឆ្នាំ ថ្ងៃពលីរបស់វីរបុរសជាតិ ង្វៀនទ្រុងទ្រឹក ពិធីសែនខួបយុទ្ធនារីពលីនៃកងកម្លាំងប្រដាប់អាវុធផាងធីរ៉ាង និងថ្ងៃបុណ្យវប្បធម៌-កីឡានិងទេសចរណ៍ជនជាតិខ្មែរ តាមការគ្រោងទុក នឹងទាក់ទាញភ្ញៀវទេសចររាប់ពាន់លើកនាក់ចូលរួម។ ក្រៅពីការអនុវត្តន៍ព្រមៗ គ្នានូវបណ្តាគ្រោងការធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ខេត្តនឹងបង្កើនការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើកន្លែងទេសចរណ៍មណ្ឌលទេសចរណ៍នានានៅលើភូមិសាស្រ្តខេត្ត។
តាមលោកស្រី ឌាំងត្វៀកអែម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ឲ្យដឹង៖ គៀងយ៉ាងនឹងជំរុញយ៉ាងខ្លាំងក្លានូវល្បឿនកសាង អនុវត្តសំណង់សំខាន់ៗបម្រើទេសចរ ពិសេសគឺប្រព័ន្ធអគ្គិសនី ថាមពលកម្រិតមធ្យមនិងកម្រិតទាប បើកទូលាយប្រព័ន្ធគមនាគមន៍ ទៅដល់បណ្តាគម្រោងការជាទ្រង់ទ្រាយធំនៅលើកោះនានាដូចៈ គម្រោងការទេសចរណ៍របស់ក្រុមហ៊ុន Vinpearl នៅបៃយ៉ៃ គម្រោងការទេសចរបៃត្រឿង បៃខែម បៃសៅ ព្រមជាមួយនោះនឹងកៀរគរបន្ថែមប្រភពកម្លាំងពីវិនិយោគិនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍លើកោះភូក្វឹក។ ស្រុកភូក្វឹកសហការជាមួយនឹងសាលាជំនាញទេសចរណ៍ ចុះកិច្ចសន្យាបណ្តុះបណ្តាលប្រភពធនធានមនុស្ស ដល់ព្រមនូវវិជ្ជាឯកទេស វិជ្ជាជីវៈ និងកម្រិតវប្បធម៌ខាងភាសាបរទេស សំដៅបម្រើតម្រូវការអភិវឌ្ឍទេសចរណ៍។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរមកកោះលម្ហែកាយ ទស្សនាកម្សាន្ត ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines, Viet Jet Air ។ល។ រួមជាមួយនឹងមធ្យោបាយដឹកជញ្ជូនភ្ញៀវផ្លូវសមុទ្រពីដីគោកឆ្ពោះទៅភូក្វឹកបន្តការបង្កើនជើងដឹកជញ្ជូន ធានាផ្លូវគមនាគមន៍ រវាងកោះនិងដីគោកដំណើរការរលូន។
លោកហ្វិញក្វាងហឹង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកភូក្វឹក ឲ្យដឹង៖ ចំនួនភ្ញៀវទេសចរមកភូក្វឹក កើនយ៉ាងកំហុក គឺក្នុងឱកាសបុណ្យតេត បុណ្យទានផ្សេងៗ ពិសេសគឺក្នុងឱកាសវិស្សមកាល ជារៀងរាល់ថ្ងៃ ភូក្វឹកទទួលភ្ញៀវមកទស្សនាពី៥.០០០ដល់៦.០០០លើកនាក់។ ចុងឆ្នាំនេះ និងដើមឆ្នាំ២០១៥ ភូក្វឹកនឹងទាញយកផល និងដាក់ឲ្យប្រើប្រាស់មណ្ឌល resort ទំនើបៗ ភោជនីយដ្ឋាន សណ្ឋាគារសម្រេចខ្នាតគំរូលំដាប់ផ្កាយ៤-៥ ដោយមានបន្ទប់ជាង២.០០០សម្រាប់បម្រើភ្ញៀវទេសចរមកលម្ហែកាយលើកោះ ហើយតាមការគិតស្មានគឺត្រូវការពលករ ពលការិនីបម្រើការងារប្រមាណ៦.០០០នាក់។ ទន្ទឹមនឹងនោះ ភូមិភាគនឹងបង្កើនការត្រួតពិនិត្យធានាឲ្យសេវាទេសចរណ៍ដំណើរការរលូនត្រូវតាមកំណត់ខាងតម្លៃគុណភាពនិងសីលធម៌បម្រើភ្ញៀវទេសចរបានល្អ៕
ថាញ់ផុង-មុនី