05/05/2015 - 09:41

ភាពផ្លាស់ថ្មីនៅទំបន់ព្រំដែនយ៉ាងថាញ់

ផ្តើម​ពី​ស្រុក​មួយ​នៅ​ជួប​ការ​លំ​បាក ឥ​ឡូវ​យ៉ាង​ថាញ់​ (កៀង​យ៉ាង​) មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ជាក់​ស្តែង​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​ផ្តុំ​កម្លាំង​វិនិ​យោគ​ទុន​កសាង និង​គោល​នយោ​បាយ​ជា​ច្រើន​គិត​​គូរ​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​ផ្សព្វ​ផ្សាយ បង្ក​ជា​ជំ​ហាន​អភិ​វឌ្ឍ​ថ្មី​សម្រាប់​ស្រុក​តំ​បន់​ព្រំ​ដែន​។

ស្រុក​យ៉ាង​ថាញ់ រៀប​ចំ​រង្វាន់​ប្រ​កួត​កី​ឡា​អំ​ណរ​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​២០១៥​។

យោង​ប្រ​សាសន៍​របស់​លោក​ហាង​គីម​ង្វៀន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់ ឲ្យ​ដឹង​៖ យ៉ាង​ថាញ់​ជា​ស្រុក​តំ​បន់​ព្រំ​ដែន មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​(ស្រូប​អត្រា​២១,៨​២%​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ស្រុក​)។ ជា​ច្រើន​ឆ្នាំ​កន្លង ស្រុក​យ៉ាង​ថាញ់ បាន​មជ្ឈិម​និង​ខេត្ត​ផ្តុំ​កម្លាំង​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ (ឃុំ​ទាំង​៥/៥ សុទ្ធ​សឹង​ឋិត​ក្នុង​កម្ម​វិធី​១៣៥​របស់​រដ្ឋា​ភិ​បាល​) ដើម្បី​ដាស់​ភ្ងោក​ឃុំ​នា​នា​តំ​បន់​នេះ​។ ដើម្បី​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លាក​ម្ម​វិ​ធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ឆ្នាំ​២០១៤ ស្រុក​ចលនា​ប្រ​ជា​ជន​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​បាន​ប្រ​វែង​១១,​៥២គីឡូ​ម៉ែត្រ ដូច្នេះ​ផ្លូវ​គមនា​គមន៍​ជន​បទ​ដែល​បាន​ក្រាល​បេ​តុង​អនុ​វត្ត​សរុប​ប្រ​វែង​៤៣​/១១៨​គី​ឡូម៉ែ​ត្រ។​ រី​ឯ​ការ​អប់​រំ និង​បណ្តុះ​បណ្តាល​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ឆ្នាំ​២០១៤ ស្រុក​យ៉ាង​ថាញ់ ក​សាង​សា​លា​មត្តេយ្យ​បាន​២​កន្លែង​អាគារ​សិក្សា​សម្រេច​បទ​ដ្ឋាន​ជាតិ​​៤/១៦​អា​គារ​សិក្សា​១២​/១៦​កន្លែង​បាន​ទទួលស្គា​ល់​បៃ​តង ជ្រះ​ស្អាត​ស្រ​ឡះ​ស្រ​ឡំ​។ អា​ស្រ័យ​ដោយគោល​ន​យោបាយ​ឧបត្ថម្ភ​ជា​ច្រើន​លើក​​ស្ទូយជី​វ​ភាព គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​ឈាន​ឡើង​ធូរ​ធារ​ជាង​មុន​។


 បុណ្យ​ចូល​ឆ្នាំថ្មី​ឆ្នាំ​២០១៥ គ្រួ​សារ​ពូយ័​ញម័ន នៅ​ភូមិ​កក្វែន ឃុំ​វិញ​ភូ បាន​រៀប​ចំ​ចូល​នៅ​ផ្ទះ​ថ្មី​ដែល​ទើប​នឹង​សង់​គិត​ជា​ទឹក​ប្រាក់​ជាង១០០​លាន​ដុង​។ ពូ​យ័ញ​ម័ន បាន​ឲ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ បាន​រដ្ឋ​អំ​ណាច​ ភូ​មិ​ភាគបង្ក​លក្ខណៈ ពិ​សេស​គឺមាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​បុល​ទុន​របស់​រដ្ឋ​បាន​ផ្តុំ​កម្លាំង​លើការ​បង្ក​បង្កើន​ផល ចិញ្ចឹម​សត្វ ម្ល៉ោះហើយ​ជីវ​ភាព​គ្រួ​សា​រ​ខ្ញុំ​ធូរ​ធារ​ជា​ង​មុន​ច្រើន​។ ក្រៅ​ពី​នោះ ខ្ញុំ​ក៏​មិន​រួញ​រា​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត បច្ចេក​ទេស​ប្រើ​គ្រឿង​ចក្រ​ក្នុង​ផលិត​ក​សិ​កម្ម ម៉្លោះ​ហើយ​ទិន្ន​ផល​និងគុណ​ភាព​ស្រូវ​អង្ករ​ត្រូវ​បាន​បង្កើន​កម្រិត​។ ចំ​ណែក​បង​យ័ញ​ឡឹប នៅ​ភូមិ​កាង៉ា​យ ឃុំ​ភូ​ឡើយ ឆ្នាំ​នេះ​ធ្វើ​ស្រែ​បាន​ផ​ល​ច្រើន ថែម​ទាំង​លក់​បាន​ថ្លៃ​ដូច្នេះ​គ្រួ​សារ​បងរៀប​ចំ​ផ្ទះ​សម្បែង​ត្រៀម​ទទួល​ឆ្នាំ​ថ្មី​ឲ្យ​មាន​ភាព​កក់​ក្តៅ​ជាងឆ្នាំមុ​ន​ៗ​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ គ្រួ​សារ​បង​ឡឹប ក៏​មិន​រួញ​រា​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល​ម៉្លោះ​ហើយ​ផ្តល់ទិន្ន​ផល​ខ្ពស់​។ ហេតុ​ដូច្នោះ ជា​មួយ​នឹង​ដី​ស្រែ​៥​ហិក​តា ផលិត​ស្រូវ​បាន​២​រ​ដូវ បន្ទាប់​ពី​គិត​គូរ​ប្រាក់​ចំ​ណូល​ចំ​ណាយ​រួច គ្រួ​សារ​បង​ឡឹប​នៅ​ចំ​ណេញ​បាន​៨​០​លាន​ដុង​/ឆ្នាំ​។ យោង​ប្រ​សាសន៍​របស់​លោក​តៀង​កុល ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុកយ៉ាង​ថាញ់​ ប៉ុន្មាន ឆ្នាំ​កន្លង អា​ស្រ័យ​បាន​បក្ស រដ្ឋ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ស្វែង​រក​ប្រ​ភព​ទុន​ជា​ច្រើន​ប្រ​មូល​ផ្តុំ​វិ​និ​យោគ​ទុន​កសាង ក្នុង​នោះ​ប្រ​ការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំ​ផុត គឺ​ផ្លូវ​គម​នា​គមន៍​ជន​បទ​។ ទន្ទឹម​នឹង​នោះ រាល់​គោល​ន​យោបាយ​ជន​ជាតិ​ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដល់​កសិ​ករ​ដើម្បី​ជួយ​មា​មីង​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។  ក្រៅ​ពី​នោះ ក​សិ​ករ​ក៏​បាន​កម្មា​ភិ​បាល​កសិ​កម្ម​ណែ​នាំ​របៀប​ដាំ​ដុះ ចិញ្ចឹម​សត្វ​តាម​ទម្រង់​រូប​ភាព​ថ្មី ផ្តល់​ទិន្ន​ផល​ខ្ពស់ គុណ​ភាព​ល្អ ផ្តើម​ពី​នោះ ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​ជា​លំ​ដាប់​។ ការ​បង្កើន​កម្រិត​ប្រជា​បញ្ញា​យល់​ដឹង​ច្បាប់​ក្នុង​មជ្ឈ​ដ្ឋាន​ប្រ​ជា​ជន​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ពិ​សេស​គឺ​មាមី​ង​ជន​ជាតិ​ខ្មែរ​។ ផ្តើម​ពីនោះ រួម​ចំ​ណែក​បង្កើន​ការ​យល់​ដឹង អនុ​វត្ត​បាន​ល្អនូ​វ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​។

លោក​ហាង​គីម​ង្វៀន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​យ៉ាង​ថាញ់ ឲ្យ​ដឹង​៖ ក្រៅ​ពី​ប្រ​ភព​ទុន​នា​នា​របស់​មជ្ឈិម​និង​ខេត្ត ស្រុក​ជា​និច្ច​កាល តែង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ផលិត​កម្ម បង្ក​ការ​ងារ​ធ្វើ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​ពិសេស​អា​ទិភាព​ជូន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ក្រី​ក្រ​ជា​រៀង​រាល់​ឆ្នាំ​ត្រូវ​បាន​កាត់​បន្ថយ​ជា​លំ​ដាប់​នៅ​ឆ្នាំ​២០១២ គ្រួ​សារ​ក្រី​ក្រ​មាន​១០,៦​%ដល់​ចុង​ឆ្នាំ​២០១៤​កាត់​បន្ថយ​នៅ​៥,៥៨​%។

ស្រប​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ២​០១៥ ថ្នាក់​ដឹ​ក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក មួយ​អន្លើ​ដោយ​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​នា​នា ចល​នា​ប្រ​ជា​ជន​និង​សប្បុ​រស​ជន​រួម​វិ​ភាគ​ទាន​។ ទន្ទឹម​នឹង​នោះ ក៏​បាន​រៀប​ចំ​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ​ជន​ជាតិ គ្រួសារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​ដើម្បី​មា​មីង​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​សប្បាយ​រីក​រាយ​។ ក្រៅ​ពី​នោះ ស្រុក​នៅ​ទាំង​រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌​សិល្បៈ អញ្ជើញ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កៀង​យ៉ាង​សម្តែង​បម្រេី​ជូន​មា​មីង​ទស្ស​នា​កម្សាន្ត​៕

លេស៊ាង​-មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហាង​គីម​ង្វៀន