ពីកុមារភាព យ័ញមិញហ៊ីវ បានដុះគំនិតចង់ធ្វើជាគ្រូបង្រៀន។ ពេលក្តី ប្រាថ្នាបានក្លាយជាការពិត លោកគ្រូហ៊ីវ តែងខ្នះខ្នែងនឹងបុព្វហេតុ " បណ្តុះបណ្តាល"ជានិច្ច។
លោកគ្រូហ៊ីវ (ឈរ) ជាមួយមិត្តរួមអាជីពសិក្សាស្រាវជ្រាវលើប្រព័ន្ធ ដើម្បីបង្កើនចំណេះដឹងបម្រើការងារមុខជំនាញ ។
លោកគ្រូយ័ញមិញហ៊ីវ ជាគ្រូបង្រៀនសាលាមធ្យមសិក្សាមូលដ្ឋានតឹង ភូ ស្រុកថើយប៊ិញ ខេត្តកាម៉ាវ ឲ្យដឹងដោយក្តីរីករាយ៖ សិស្សថ្នាក់ទី៨១ ដែលលោកគ្រូធ្វើជាគ្រូអចិន្រ្តៃយ៍ថ្នាក់ តែងបានចូលរួមវគ្គប្រឡងសិស្ស ពូកែខាងវិញ្ញាសាគណិតសាស្រ្ត អាស្រ័យសាលាបំផុសចលនា ក្នុង នោះមានសិស្ស៤រូបទទួលបានរង្វាន់ (រង្វាន់លេខ១ លេខ២ លេខ៣និង រង្វាន់លើកទឹកចិត្ត) លោកគ្រូហ៊ីវ រៀបរាប់៖ " ខ្ញុំរីករាយណាស់ ពេល សិស្សមានការយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់និងរៀនពូកែ ពិសេសគឺ ថ្នាក់ដែលខ្ញុំធ្វើជាគ្រូអចិន្រ្តៃយ៍ ហើយក៏ជាវិញ្ញាសាដែលខ្ញុំទទួលបន្ទុក ទៀតផង" ។
ពីមុនដោយសាជីវភាពលំបាក បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាមូលដ្ឋាន យ័ញមិញហ៊ីវ ជនជាតិខ្មែរបង្ខំចិត្តត្រូវតែឈប់រៀនទៅ តាមឪពុកម្តាយមករស់នៅខេត្តបាកលីវ។ រស់នៅកន្លែងថ្មី អាស្រ័យមាន សាលាអន្តេវាសិក ដូច្នេះមិញហ៊ីវ បានចូលរៀននៅសាលានេះជាបន្ត។ បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាចំណេះទូទៅ ហ៊ីវបានគ្រួ សារឲ្យទៅរៀនជាបន្តនៅអនុមហាវិទ្យាល័យគរុកោសល្យគណិត- ព័ត៌ មានវិទ្យា ហើយបានរៀនបញ្ចប់នៅឆ្នាំ២០០៣។ ការសប្បាយរីករាយ កើតមានដល់លោកគ្រូហ៊ីវ នៅពេលបានគណៈកម្មការនាយកសាលា មធ្យមសិក្សាមូលដ្ឋានតឹងភូ (កន្លែងដែលគ្រូហ៊ីវធ្លាប់រៀន៤ឆ្នាំ កម្រិត មធ្យមសិក្សាមូលដ្ឋាន)ទទួលចូលធ្វើការ។
លោកគ្រូហ៊ីវរៀបរាប់ថា ភូមិកំណើតលោកគ្រូពីមុនជាតំបន់ឆ្ងាយផ្លូវ ទៅមកលំបាក ខ្វះសាលារៀន ខ្វះគ្រូបង្រៀន។ ហេតុនោះកូនចៅមាមីង ជនរួមជាតិខ្មែរបោះបង់ការរៀនសូត្រពាក់កណ្ដាលការមិនតិចឡើយ។ លោកគ្រូហ៊ីវ ឲ្យដឹង៖ " អនុស្សាវរីយ៍នៃស្រុកកំណើតបានដាស់ការរៀនសូត្រពាក់កណ្ដាលការមិនតិច ភ្ងោក ខ្ញុំសម្រេចចិត្តតស៊ូរៀនសូត្រដើម្បីអនាគតវិលមកសាលាដើម បន្តវេន លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ដល់សិស្សក្រីក្រ" ។ ដោយវិះនឹងបោះ បង់ការរៀនសូត្រ ម៉្លោះហើយលោកគ្រូហ៊ីវបានយល់ច្បាស់ ហើយរឹតតែ យកចិត្តទុកដាក់ដល់សិស្សដែលមានជីវភាពក្រលំបាក។ លោកគ្រូ ង្វៀនក្វាងយុង នាយកសាលាមធ្យមសិក្សាមូលដ្ឋានតឹងភូ ឲ្យដឹង៖" ដោយយល់ឃើញថា លោកគ្រូហ៊ីវជាអ្នកខ្នះខ្នែងចំពោះសិស្សក្រីក្រ ម៉្លោះហើយក្រុមប្រឹក្សាគរុកោសល្យសាលាមធ្យមសិក្សាមូលដ្ឋានតឹងភូ ប្រគល់ឲ្យលោកគ្រូទទួលបន្ទុកការងារឧត្តានកម្មអប់រំ។ ទោះបីផ្លូវឆ្ងាយ មានការលំបាកយ៉ាងណាក៏ដោយ ក៏គ្រូហ៊ីវមិនដែលធុញទ្រាន់ រួចទៅ ដល់ផ្ទះសិស្សដែលបោះបង់ការរៀនសូត្រ ដើម្បីធ្វើការដឹកនាំ។ ពុំនោះ សោត លោកគ្រូនៅទាំងលើកឡើងពីគំរូលំបាករបស់ខ្លួនមកពន្យល់ឲ្យ ឪពុកម្តាយសិស្សបានជ្រាប ដើម្បីយកចិត្តទុកដាក់ឲ្យកូនចៅរបស់ពួក គាត់ចូលរៀនឡើងវិញ"។ ការខ្នះខ្នែងរបស់គ្រូបង្រៀនវ័យក្មេងមិញហ៊ីវ បានជួយឲ្យសិស្សជាច្រើនសម្រេចចិត្តចូលរៀនជាបន្ត។ ប្អូនង្វៀនវុាំងតី សិស្សថ្នាក់ទី៨១ ឲ្យដឹង៖" អាស្រ័យបានលោកគ្រូហ៊ីវមកដល់ផ្ទះដឹកនាំ ទើបឪពុកម្តាយយល់ព្រមឲ្យប្អូនចូលរៀនឡើងវិញ។ ចំណែកនៅក្នុង ថ្នាក់ ពិសេសចំពោះវិញ្ញាសាគណិតសាស្រ្តនិងមេរៀនណាដែលប្អូនពុំ ទាន់យល់នៅចុងក្រោយពេលរៀន លោកគ្រូហ៊ីវតែងនៅជួយពន្យល់ ាន់យល់ វិញ្ញាសាគណិតសាស្រ្ត ៀន មេរៀនឡើងវិញលុះត្រាប្អូនយល់ទើបលោកគ្រូទៅផ្ទះ" ។
រយៈកាលជាង៥ឆ្នាំជិតនេះ គ្រូហ៊ីវត្រូវបានចាត់ឲ្យទទួលបន្ទុកវិញ្ញាសា គណិតសាស្រ្តនិងធ្វើជាគ្រូអចិន្រ្តៃយ៍ថ្នាក់ទី៨១។ យោងតាមប្រសាសន៍ លោកគ្រូនាយកសាលាលោកគ្រូហ៊ីវ មិនត្រឹមតែអនុវត្តសម្រេចភារកិច្ច ដែលប្រគល់ជូនបានល្អប៉ុណ្ណោះទេ លោកគ្រូនៅទាំងយកចិត្តទុកដាក់ ឧបត្ថម្ភបង្រៀនអមសិស្សដែលនៅខ្សោយវិញ្ញាសាគណិតវិទ្យាដោយ ឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត លោកគ្រូហ៊ីវនៅទាំងខ្នះខ្នែងចូលរួមជ្រោម ជ្រែងការចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ ឆ្លងតាម រយៈបណ្តាសកម្មភាពមានដូចៈ ប្រឡងនិទានរឿងអំពីអ៊ំហូ ចលនា សិស្សសមាជិកសម្ព័ន្ធយុវជនរបស់សាលាប្រិតសំចៃ ក្នុងការប្រើប្រាស់ អគិ្គសនី-ទឹកនៅក្នុងបន្ទប់ធ្វើការថ្នាក់រៀន។ល៕
ហ៊ឺវតុង-មុនី