ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងធ្វើការនៅក្នុងប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៣ មករា នៅវិមានសន្តិភាពនៃរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តី ង្វៀនតឹងយុង បានជួបពិភាក្សាការងារជាផ្លូវការជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចហ៊ុនសែន។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានយល់ព្រមជាមួយនឹងវិធានការជាច្រើន គឺរួមគ្នាខិតខំប្រឹងប្រែង សំដៅរឹតបន្តឹងចំណងទំនាក់ទំនង និងលើកកម្ពស់មិត្តភាពប្រពៃណី និងជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគ ។
នាយករដ្ឋមន្រ្តីវៀតណាម ង្វៀងតឹងយុង និងនាយក រដ្ឋមន្រ្តីកម្ពុជា ហ៊ុនសែន រូបៈ (VGP/ញឹកបាក់)
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុនសែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកនាយករដ្ឋមន្រ្តី ង្វៀនតឹងយុង និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកស្សនកិច្ច និងធ្វើការនៅព្រះរាជាណាចក្រកម្ពុជា សម្ដេចជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចនិងធ្វើការនៅប្រទេសកម្ពុជា របស់លោកនាយករដ្ឋមន្រ្តី ង្វៀនតឹងយុងលើកនេះ នឹងបន្តការបង្កជា កម្លាំងចលករយ៉ាងខ្លាំងក្លា ជំរុញចំណងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ អភិវឌ្ឍឈានឡើងរកកម្រិតខ្ពស់ថ្មី។
លោកនាយករដ្ឋមន្រ្តី ង្វៀនតឹងយុង បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន សាជាថ្មីនិងសូមអរគុណដល់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុនសែន រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅនិងស្និទ្ធស្នាលជាទីបំ ផុតសម្រាប់ប្រតិភូ លោកនាយករដ្ឋមន្រ្តី ង្វៀនតឹងយុង បានឲ្យតម្លៃ ខ្ពស់នូវដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម កន្លងហើយរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានចីរភាព និង យូរអង្វែងបន្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនាពេលអនាគត នាំមកនូវប្រសិទ្ធភាពជាក់ស្តែងសម្រាប់ភាគីទាំងសងខាង។
លោកនាយករដ្ឋមន្រ្តី ង្វៀនតឹងយុង បានឲ្យតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយប្រធានរដ្ឋសភា សម្ដេចហេងសំរិន ដើម្បីចូលរួមពិធីអនុស្សាវរីយ៍លើកទី៣៥ ទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនទិសនិរតី រួមជាមួយនិងទិវាប្រជាជនកម្ពុជា យកជ័យជម្នះលើរបបប្រល័យពូជសាសន៍ ( ៧/១/ ១៩៧៩ - ៧/ ១/២០១៤) នៅរដ្ឋធានីហាណូយ ។ ព្រឹត្តិការណ៍នេះ បានរួមចំណែក យ៉ាងសំខាន់ក្នុងការអភិរក្ស និងពូនជ្រុំចំណងមនោសញ្ចេនា សាមគ្គី តស៊ូសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឆ្លងតាមរយៈនោះ បញ្ជាក់នូវបុព្វហេតុសច្ចធម៌ដ៏ថ្លៃថ្លារបស់កងទ័ពកម្ពុជា រួមជាមួយកងទ័ពប្រជាជនវៀតណាម ផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនៅប្រទេស កម្ពុជា រហូតទទួលជ័យជម្នះជាប្រវត្តិសាស្រ្ត ៧/១/១៩៧៩ ។
នាយករដ្ឋមន្រ្តី ង្វៀនតឹងយុង បានអបអរសាទរចំពោះប្រទេសកម្ពុជា ដែលរៀបចំជោគជ័យនូវការបោះឆ្នោតកន្លងហើយ និងអបអរចំពោះ រដ្ឋសភារដ្ឋាភិបាលនីតិកាលថ្មីនៃប្រទេសកម្ពុជា និងសម្ដេចហ៊ុនសែន ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីជាថ្មី។
នាយករដ្ឋមន្រ្តី ង្វៀនតឹងយុង សង្សឹមយ៉ាងមុតមាំថា ក្រោមការឃុំ គ្រងប្រកបដោយបញ្ញាញាណរបស់ព្រមហាក្សត្រ ព្រះនរោត្តមសីហមុនី ការដឹកនាំរបស់រដ្ឋសភានិងរដ្ឋាភិបាលថ្មី ប្រទេសកម្ពុជានឹងបន្តការរក្សាយ៉ាងរឹងមាំនូវសន្តិភាពស្ថិរភាព និងអនុវត្តនូវការបង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសកម្ពុជា បានបន្តការអភិវឌ្ឍរុងរឿង មានតួនាទីនិងឋានៈពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរជាងទៀតនៅក្នុងតំបន់ និងលើឆាក អន្តរជាតិ។ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ : ក្នុងនាមជាមិត្តដ៏ស្មោះត្រង់របស់កម្ពុជា វៀតណាមចិត្តមួយថ្លើមមួយគាំទ្រនូវបណ្តាការខិតខំប្រឹង ប្រែងដែលសមស្របរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ដើម្បីប្រទេស កម្ពុជាអភិវឌ្ឍប្រកបដោយសន្តិភាពស្ថិរភាពរុងរឿង ។
នាយករដ្ឋមន្រ្តីទាំងពីរប្រទេស បានសម្តែងនូវសេចក្តីរីករាយក្នុងរយៈ កាលសហប្រតិបត្តិការ កន្លងរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជាៈ នយោបាយការពារប្រទេស សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ - សង្គមកិច្ច ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគទុន មានជំហានអភិវឌ្ឍយ៉ាងសកម្ម។ លទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានសំដែងនូវការប្តេជ្ញាចិត្តខិតខំបង្កើនតម្លៃពាណិជ្ជកម្មទៅមកសម្រេច៥ពាន់លានUSD នៅឆ្នាំ២០១៥ ( តម្លៃពាណិជ្ជកម្មប្រទេសទាំងពីរនៅឆ្នាំ២០១៣ សម្រេចប្រមាណ៣,៥ពាន់ លានUSD) ។
នាយករដ្ឋមន្រ្តីទាំងពីរប្រទេស បានឯកភាពផ្សព្វផ្សាយយ៉ាងខ្លាំងក្លាបណ្តាវិធានការ ដើម្បីតភ្ជាប់ខឿនសេដ្ឋកិច្ចប្រទេសទាំងពីរ លើបណ្តាវិស័យដែលភាគីទាំងពីរតម្រូវការដូចជាចរាចរណ៍ ផ្លូវអាកាស ផ្លូវទឹក ផ្លូវដែក ទេសចរណ៍ ទូរគមនាគមន៍ ហិរញ្ញវត្ថុ ធនាគារផលិតកម្ម កៅស៊ូ ។ល។ ដើម្បីផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ ភាគីទាំងពីរ បានឯកភាពជំរុញឲ្យបានឆាប់រហ័ស ដើម្បីលើកយកពិធីសារកែប្រែនៃអនុសញ្ញាស្ដីពីលើកទឹកចិត្ត និងគាំពារការវិនិយោគឲ្យឆាប់មានសុពលភាព និងឆាប់ដំណើរការពិភាក្សាអនុសញ្ញាចៀសវាងការបង់ពន្ធដល់ទៅពីរដង ដើម្បីបន្តការបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្ម ទាំងពីរប្រទេសវិនិយោគទុនពាណិជ្ជកម្មសម្រេចជោគជ័យ។
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុនសែន បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្រ្តី ង្វៀនតឹងយុង និងគណៈប្រតិភូវៀតណាម ដែលអញ្ជើញមកទស្សនកិច្ចនិងធ្វើការនៅក្នុងប្រទេសកម្ពុជា។ ស្របក្នុងឱកាសនេះ នាយករដ្ឋមន្រ្តី ង្វៀនតឹងយុង និងសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានអញ្ជើញទៅចូលរួមពិធីសម្ពោធមន្ទីរពេទ្យចើរៃ - ភ្នំពេញ។ នេះគឺសំណង់សហប្រតិបត្តិការលើកដំបូងរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្នុងវិស័យអភិវឌ្ឍមូលដ្ឋានពិនិត្យនិងព្យាបាលជំងឺដ៏ទំនើប បម្រើប្រជាជនកម្ពុជា ជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ និងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ ស្ពានឡុងប៊ិញ (ជ្រៃធំ) តភ្ជាប់ពីខេត្តអាងយ៉ាង (វៀត ណាម ) ទៅខេត្តកណ្តាល (កម្ពុជា ) ៕
ថាញ់ចុង/VOV -វ៉ាន់តឹន