ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/01/2014 - 07:59

អគ្គលេខា ង្វៀងភូត្រុង ទទួលនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែន

កាលពីរសៀលថ្ងៃទី២៦ ធ្នូ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខា ង្វៀង ភូត្រុង បានទទួលគណៈប្រតិភូតំណាងជាន់ខ្ពស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាស្រ័យដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ អញ្ជើញមកទស្សនកិច្ចនៅវៀតណាមជាផ្លូវការ។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានសម្តែងសេចក្តីត្រេកអរដោយបានត្រឡប់មកវៀតណាម ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាល៥។ ថ្លែងអំណរគុណចំពោះអគ្គលេខា ង្វៀងភូត្រុង ដែលបានទទួលបដិសណ្ឋារៈ គណៈប្រតិភូប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។ ទន្ទឹមនឹងនោះ សូមពាំនាំនូវព្រះបន្ទូលនិងសេចក្តីផ្តាំផ្ញើសួរសុខទុក្ខដ៏ស្និទ្ធស្នាល និងសេចក្តីជូនពររបស់ព្រះមហាក្សត្រនរោត្ត មសីហមុនី សម្តេចជាស៊ីមប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចហេងសំរិន ប្រធានកិត្តិយសនៃគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាជាតិជូនចំពោះអគ្គលេខា ង្វៀងភូត្រុង មួយអន្លើដោយថ្នាក់ដឹកនាំដទៃទៀតរបស់វៀតណាម និងអបអរសាទរ ចំពោះសមិទ្ធិផលដ៏ធំធេង ដែលប្រជាជនវៀតណាមទទួលបានក្នុងការ ផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុភូមិ។ សម្តេចបានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះការឧបត្ថម្ភ ដ៏វិសេសវិសាលរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមសម្រាប់ប្រទេសកម្ពុជា ក្នុងការតស៊ូរំដោះប្រទេសជាតិ កាលពីមុន ក៏ដូចជាក្នុងការកសាងនិងការពារមាតុភូមិនាបច្ចុប្បន្ន។ 

សម្តេចអគ្គមហាសេនាបតីតេជោ ស៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាទូទៅចំពោះអគ្គលេខា អំពីស្ថាន ភាពប្រទេសកម្ពុជាថ្មីៗនេះ  និងលទ្ធផលនៃការចរចាជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អាស្រ័យនាយករដ្ឋមន្ត្រី ង្វៀងតឹងយុង ជាប្រមុខនិងសម្តែងពីគោលបំណងមិនបង្អង់ក្នុងការពង្រឹងពង្រីក និង អភិវឌ្ឍទំនាក់ទំនងសាមគ្គីមិត្តភាព ប្រវេណីរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា សង្ឃឹមថានឹងបានដោះដូរនិងចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងកិច្ចការកែទម្រង់ប្រព័ន្ធនយោបាយ។

អគ្គលេខា ង្វៀងភូត្រុង ស្វាគមន៍គណៈប្រតិភូតំណាងជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អាស្រ័យដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជាប្រមុខអញ្ជើញមកទស្សនកិច្ចមិត្តភាពនៅវៀតណាម ជាផ្លូវការ នេះជាព្រឹត្តិការណ៍ដ៏សំខាន់បង្ហាញពីចំណងមិត្តភាពដ៏ស្អិត ល្មួតរវាងវៀតណាម-កម្ពុជា; អបអរសាទរបណ្តាសមិទ្ធិផលដ៏សំខាន់ៗ អំពីកិច្ចការក្នុងប្រទេសនិងកិច្ចការបរទេសដែលប្រជាជនកម្ពុជា ទទួលបាន ក្រោមការគ្រប់គ្រងដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រនរោត្តមសីហមុនី ក្រោមការដឹកនាំរបស់រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាស្រ័យដោយគណៈបក្សប្រជាជនកម្ពុជា ទទួលតួនាទីស្នូល។ ព្រមទាំងអបអរសាទរកម្ពុជារៀបចំបានជោគជ័យ ការបោះឆ្នោតរដ្ឋសភាពនីតិកាល៥ ហើយគណៈបក្សប្រជាជនទទួលបានជ័យជម្នះ សូមជូនពរសម្តេចហ៊ុនសែនបានរដ្ឋសភាទុកចិត្តបោះ ឆ្នោតទទួលតំណែងជានាយករដ្ឋមន្ត្រី ជឿជាក់ថាក្រោមការដឹកនាំប្រតិបត្តិការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា នឹងបន្តការអភិវឌ្ឍន៍លើគ្រប់វិស័យ។

អគ្គលេខាបានវាយតម្លៃខ្ពស់អំពីលទ្ធផល នៃការចរចារវាងនាយករដ្ឋ មន្ត្រីទាំងពីរ និងស្នើនាយករដ្ឋមន្ត្រីទាំងពីរប្រទេសចង្អុលការបណ្តាក្រសួង ផ្នែកដែលមានការពាក់ព័ន្ធសហការស្អិតល្មួត និងអនុវត្តមានប្រសិទ្ធភាពនូវបណ្តាអនុសញ្ញា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ សម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះការឧបត្ថម្ភ ដ៏វិសេសវិសាល ដែលគណៈបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាចំពោះ​វៀតណាម​តាំងពីមុនរហូតមកទល់ពេលនេះ។ អគ្គលេខាគោរពផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់ព្រះមហា​ក្សត្រ​នរោត្តមសីហមុនី  ព្រះវររាជមាតានរោត្តមមុនីនាថសីហនុ សម្តេចជាស៊ីម សម្តេច​ហេងសំរិននិងបណ្តាថ្នាក់ដឹកនាំដទៃទៀតនៃ ព្រះរាជាណាចក្រកម្ពុជា៕

យោងhttp://dangcongsan.vn -បកប្រែៈវិមាន

ចែករំលែកអត្ថបទ