រយៈពេលកន្លង ក្រុមសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោកគង់កន្តារ៉ា អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាប្រធាន បានអញ្ជើញមកធ្វើការជាមួយនឹងគណៈកម្មាធិការប្រជា ជនខេត្តសុកត្រាំង។ ក្រុមបានស្តាប់លោកក្វាច់វៀតតុង អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងរាយការណ៍អំពីលក្ខណៈសេដ្ឋ កិច្ច-សមាសភាព ប្រជានិវេសន៍ និងការយកចិត្តទុកដាក់វិនិយោគទុន របស់ភូមិភាគក្នុងការរក្សាពង្រឹង និងពង្រីកនូវតម្លៃវប្បធម៌បវេណីរបស់ ជនជាតិទាំង៣ កិញ-ខ្មែរ-ចិន ដែលរស់នៅលើភូមិសាស្រ្តខេត្ត។ ឆ្លង តាមរយៈនោះ ទម្រង់វប្បធម៌សិល្បៈបវេណីត្រូវបានរក្សាពង្រឹងនិង ពង្រីកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែគ្រប់ជ្រុងជ្រោយ ។ល។
ក្បាច់រាំកណ្តូបសេសបានសម្តែងក្នុង"សប្តាហ៍វប្បធម៌កម្ពុជា"នៅសុកត្រាំងរបស់ក្រុមសិល្បៈរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនេះ លោកគង់កន្តារ៉ា វាយតម្លៃខ្ពស់នូវចំណងសាមគ្គី ផ្សារភ្ជាប់ល្អិតល្មួតរបស់សហគមន៍ជនជាតិទាំង៣ កិញ-ខ្មែរ-ចិន ដែល រស់នៅលើភូមិសាស្រ្តខេត្ត លោកក៏បានកត់សម្គាល់ការ យកចិត្តទុក ដាក់ដ៏ធំរបស់រដ្ឋអំណាចភូមិភាគ ក្នុងការអភិវឌ្ឍន៍ជីវភាព និងអភិរក្ស នូវទម្រង់វប្បធម៌សិល្បៈបវេណីរបស់ជនរួមជាតិខ្មែរ។
លោកអនុរដ្ឋលេខាធិការគង់កន្តារ៉ា មានសេចក្តីត្រេកអរយ៉ាងក្រៃលែង ដែលក្រសួងវប្បធម៌-កីឡា និងទេសចរណ៍វៀតណាម បង្កលក្ខណសម្បត្តិងាយស្រួល ដើម្បីក្រុមសិល្បៈនៃព្រះរាជណាចក្រកម្ពុជាអនុវត្ត "សបា្តហ៍វប្បធម៌កម្ពុជានៅវៀតណាម" ដើម្បីមានឱកាសទំនាក់ទំ នងដោះដូរ និងសម្តែងនៅខេត្តទាំងពីរ គឺខេត្តបេនត្រែនិងខេត្តសុក ត្រាំង។ នេះគឺជាសកម្មភាពទំនាក់ទំនងដោះដូរប្រកបដោយអត្ថន័យ ជាក់ស្តែង ដើម្បីលើកកម្ពស់ការយល់ដឹងពីចំណងសាមគ្គីភាពរវាងប្រ ជាជននៃប្រទេសទាំងពីរ។ល។ រួមចំណែកពង្រឹងពង្រីកនិងអភិវឌ្ឍទំ នាក់ទំនងមិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍរួមរបស់រដ្ឋនិងប្រជាជន ទាំងពីរប្រទេស។ លោកគង់កន្តារ៉ា សង្ឃឹមថា ខេត្តសុកត្រាំងនឹងដឹក នាំក្រុមសិល្បៈទៅកម្ពុជាសម្តែង ដើម្បីចំណងសាមគ្គីភាពរវាងប្រទេស ទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជិតស្និទ្ធថែមទៀតសំដៅរួមគ្នាអភិ រក្សនិងពង្រីកខឿនវប្បធម៌របស់ជាតិ។
ក្នុងការសម្តែងអស់រយៈពេល២យប់ នៅមជ្ឈមណ្ឌលវប្បធម៌សន្និសីទ ខេត្តនិងវត្តស្រឡូងនៅឃុំដាយតឹម ស្រុកម៉ីស្វៀង ក្រុមសិល្បៈនៃព្រះរា ជាណាចក្រកម្ពុជាបានសម្តែងឈុតចម្រៀង និងរបាំជាច្រើនប្រកប ដោយលក្ខណៈបវេណីដ៏ពិសេស។ក្នុងការសម្តែងអស់រយៈពេល២យប់ ក្រុមបានទាក់ទាញទស្សនិកជនក្នុងខេត្តចូលរួមទស្សនាជាង ១.០០០ នាក់។
សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមបានប្រព្រឹត្តឡើងនៅខេត្តបេនត្រែ និងខេត្តសុកត្រាំង អាស្រ័យដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍ វៀតណាមសហការជាមួយនឹងក្រសួងវប្បធម៌វិចិត្រសិល្បៈ នៃព្រះរាជា ណាចក្រកម្ពុជារៀបចំ សំដៅឧទ្ទេសនាមលក្ខណៈបវេណីដ៏ពិសេស របស់សិល្បៈកម្ពុជាលើទឹកដីវៀតណាម ឆ្លងតាមរយៈនោះ រួមចំ ណែកបង្កើនចំណងសាមគ្គីភាព មិត្តភាពបវេណីរវាងវៀតណាម-កម្ពុជា ៕
លីធាន-លីសៀ