10/06/2014 - 09:36

តាំងចិត្តរៀនសូត្រតាមគំរូអ៊ំហូ

វត្ត​វង្សា​សួ​ស្តី ស្រុក​អាង​បៀង (គៀង​យ៉ាង​) ជា​មណ្ឌល​វត្ត​មួយមាន​ផ្ទៃ​ដី​ជាង​១៣.០០០ម​២ ដែល​ឋិត​នៅ​កណ្តាល​វា​ល​ អម​ដោយ​ព្រែក​ប្រឡាយ​ខ្វាត់​ខ្វែង​។  រៀង​រាល់​ថ្ងៃ ក្រៅ​ពី​រៀនសូ​ត្រ​ធម៌​អាថ៌​វិ​ន័យ  ព្រះ​តេជ​គុណ​យ័ញ​ណឹង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត ជា​មួយ​នឹងព្រះ​សង្ឃ​ក្នុង​វត្ត​ស្រាវ​ជ្រាវ​ព្យា​យាម​អាន​កា​សែត និង​ឯក​សារ​រៀន​សូត្រ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី មិញ​ជាដើ​ម។​ ការ​ព្យា​យាម​ដូច្នេះ មិន​ត្រឹម​តែ​គ្រាន់​នឹង​បំ​ពេញ​ចំ​ណេះ ដឹង​សម្រាប់​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំ​ណេះ​ដឹង​ទាំង​នោះថែ​ម​ទាំង​បាន​យក​ទៅ​ផ្សព្វ​ផ្សាយ​ដល់​សហ​គមន៍​ទាំង​មូល​ទៀត​ផង​។

ព្រះ​តេជ​ព្រះគុណ​យ័ញ​ណឺង ព្រះ​ចៅអធិ​ការវត្ត​វង្សា​សួស្តី​។

កាល​ពី​កំ​ពុង​រៀន​ថ្នាក់​ទី​៩ ដោយ​សារ​ផ្លូវ​ពិ​បាក​ធ្វើ​ដំ​ណើរ​ខ្លាំង​ពេក ​ទើបយ័ញ​ណឹង​មិន​អាច​បន្ត​ការ​រៀន​សូត្រ​បា​តាំង​​ចិ​ត្ត​​រៀ​ន​​សូត្រ​​តាម​​​​​គំ​​​​​រូ​អ៊ំ​​ហូ​​ ក្រោយ​មក​នៅ​ឆ្នាំ​១៩៩២​ទើប​យ័ញ​ណឹង សូម​ចូល​បួស​ដើម្បី​រៀន​សូត្រ​ធម៌​អាថ៌​វិន័យ​និង​សង​គុណ​ឪ​ពុក​ម្តាយ​តាម​ទំ​នៀម​ទម្លាប់​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​។ ពេល​ពី​បាន​ចូល​បួស​ក្នុង​វត្ត ក្រៅ​ពី​រៀន​សូត្រ​ធម៌​អាថ៌​វិ​ន័យ ព្រះ​តេជ​ព្រះ​គុណ​យ័ញ​ណឹង នៅ​ទាំង​មាន​បំ​ណង​បន្ត​ការ​រៀន​សូត្រ​វិជ្ជា​សកល​ទៅ​មុខ​ទៀត​។ ដឹង​ច្បាស់​អំ​ពី​ទឹក​ព្រះ​ទ័យ និង​ការ​សង្វាត​រៀន​សូត្រ​របស់​ព្រះ​តេជ​ព្រះគុណ យ័ញ​ណឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​បាន​បង្ក​លក្ខណៈសម្បត្តិ ដើម្បី​ព្រះ​អង្គនិ​មន្ត​ទៅ​បន្ត​ការ​សិក្សា​នៅ​សា​លា​សកល​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​។ ក្រោយ​ពី​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ព្រះ​តេជ​ព្រះ គុណ​យ័ញ​ណឹង​បាន​ចុះឈ្មោះ​ចូល​រៀន​ម​ហាវិ​​ទ្យាល័​យ​បម្រុង នៅ​ក្រុង​ហូ​ជី​មិញ ហើយ​មួយ​ឆ្នាំ​បន្ទាប់​មក​ព្រះ​អង្គ​បាន​ចូលរៀន​ម​ហា​វិ​ទ្យា​ល័យ​ច្បាប់​។ ក្រោយ​រយៈ​ពេល​៤​ឆ្នាំ​រៀន​សូត្រ​រហូត​ដល់​ឆ្នាំ​២០០៣ ព្រះ​អង្គ​បាន​ប្រ​ឡង​ជាប់​បរិញ្ញា​បត្រ​ច្បាប់​ហើយ​វិ​ល​ត្រ​ឡប់​មក​វត្ត​ទទួល​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​វង្សា​សួ​ស្តី​រហូត​ដល់​សព្វ​ថ្ងៃ​។ 

ព្រះ​តេជ​ព្រះ​គុណ​យ័ញ​ណឹង​មាន​ថេរ​ដី​កា​៖"បន្ទាប់​ពី​បាន​ទទួល​តួ​នា ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត ពិនិត្យ​ឃើញ​ក្នុង​វត្ត​នៅ​ឱន​ថយ​ច្រើន ទើប​អា​ត្មា​ភាព​បាន​ចាប់​ផ្តើម​ចាត់​ចែង​ការ​ងារ​ឡើង​វិញ មាន​ដូច​ការ​បង្កើត​គណៈ​កម្ម​ការ​ថ្មី​ដើម្បី​រួប​រួម​កសាង​វត្ត​ឲ្យ​បាន​ល្អ។ មួយ​ផ្នែក​ទៀត​ដោយ​សារ​អា​ត្មាភា​ព​បាន​បវា​រពុទ្ធ​បរិ​ស័ទ​នៅ​ក្រុង​ហូជី​​មិញ ដែល​មាន​ទំ​នាក់​ទំ​នង​ល្អ កាល​ពី​នៅ​រៀន​ ផ្សំ​​ជា​​មួយ​នឹង​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​ចូល​រួម​វិ​ភាគ​ទាន​ និង​ប្រាក់​ចំ​ណូល​ពី​ដី​ស្រែ​របស់​វត្ត​ឲ្យ​ជួល​រៀង​រាល់​ឆ្នាំ ម្ល៉ោះ​ហើយ​វត្ត​វស្សា​សួ​ស្តី​បាន​កសាង​និង​កែ​លម្អ​ឡើង​វិញ​​សម​រម្យ​ដូច្នេះ​។

ព្រះ​តេជ​គុណ​យ័ញ​ណឹង​មាន​ព្រះ​ថេរ​ដី​កា​៖​ ពេល​បាន​បញ្រ្ជាប​នូវ​គោល​​គំ​និត គោល​ន​យោ​បាយ​ថ្មី​របស់​បក្ស​និង​រដ្ឋ​ ឬ​ក៏​បណ្តា​អត្ថ​បទ​ថ្មី​ស្តី​ពី​បន្ត​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​ម្តង​ៗ ព្រះ​អង្គ​តែង​គួប​ផ្សំ​ជា​មួយ​នឹង​ពេល​សំដែង​ធម៌​ទេស​នា​ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​ពុទ្ធ​បរិ​ស័ទ​។ ប្រ​សិន​បើ​ទេស​នា​ត្រង់​ខ្លឹម​សារ​ធម៌​អាថ៌​ណា ដែល​មាន​អត្ថ​ន័យ​ប្រ​ហាក់ ប្រ​ហែល ព្រះ​អង្គ​ក៏​លើក​យក​ខ្លឹម​សារ​នៃ​ប​ធាន​បទ​រៀន​សូត្រ​តាម​អ៊ំ​ហូ បញ្ចូល​ជា​មួយ​គ្នា​តែ​ម្តង​។ ផ្តើម​ពី​ការ​ភ្ញាក់​រលឹក​យ៉ាង​ជ្រាល​ជ្រៅ​អំ​ពី​អ៊ំ​ហូ ជា​គំ​រូ​ដ៏​ម​ហិ​មា ម្ល៉ោះ​ហើយ​ជា​សន្សឹម​ៗ​គំ​រូ​ទាំង​នោះ​ក៏​បាន​ស៊ី​ជម្រៅ​ក្នុង​ស្មារ​តី​ពុទ្ធ​បរិ​ស័ទ​ហើយ​អនុ​វត្ត​តាម​ដោយ​មិន​សង្ឃឹម និង​រង់​ចាំ​តែជំ​នួ​យ​រស់​នៅ​ចេះ​ចាយ​វាយ​ប្រាក់​កាស​ប្រិត​សំ​ចៃ ដើម្បី​គិត​គូរ​ឲ្យ​កូន​ចៅ​រៀន​សូត្រ​និង​ជួយ​អ្នក​ក្រ​ជា​ដើម​។ ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ​យ័ញ​ណឹង​វិញ សព្វ​ថ្ងៃ​ក៏​កំ​ពុង​បន្ត​ការ​សិក្សា ហើយ​ត្រៀម​បម្រុង​សរ​សេរ​និក្ខេប​បទ មហា​បរិញ្ញា​វប្ប​ធម៌​ខ្មែរ​ណាម​បូ​នៅ​មហា​វិ​ទ្យា​លយ​ត្រា​វិញ​ទៀត​ផង​​។ អា​ស្រ័យ​ហេតុ​ដូច្នោះ ពេល​និ​យាយ​ដល់​ការ​រៀន​សូត្រ​ឬ​ចាយ​វាយ​ប្រិត​សំ​​ចៃ​​តាម​​​គំ​​រូ​អ៊ំ​ហូ ឃើញ​ថា​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​តែង​មាន​ការ​ជឿ​ជាក់ និង​អនុ​វត្ត​តាម​ដោយ​ស្មគ្រ​ចិត្ត​។ ព្រោះ​ហេតុ​ដូច្នោះ កាល​បើ​មាន​ផែន​ការ​អ្វី​មួយ​ដែល​ព្រះ​អង្គ​ផ្តើម​គំ​និត ហើយ​ដាក់​ជូន​ដល់​គណៈ​កម្ម​ការ​វត្ត​គឺ​សុទ្ធ​តែ​ទទួល​បាន​នូវ​ការ​ឯក​ភាព​គ្នា​ទាំង​ស្រុង​។ ព្រម​ជា​មួយ​នោះ រៀង​រាល់​ខែ​ព្រះ​តេជ​ព្រះ​គុណ​យ័ញ​ណឹង បាន​ដាក់​ចេញ​ផែន​ការ​ស​កម្ម ភាព​សប្បុរ​ស​ធម៌ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​អស់​ពី​ចិត្ត​ពី​បណ្តា​សមា​ជិក​ជិត​១០០​នាក់​។ តួ​យ៉ាង​ដូច​ជា​ខណៈ​ពេល​បុណ្យ​ចូល​ឆ្នាំ​តេត​ជូន​អំ​ណោយ​ដល់​ពុទ្ធ​បរិ​ស័ទ​នូវ​ប្រាក់​អង្ករ​ នំ​។ ជិត​ដល់​ថ្ងៃ​ចូល​រៀន​ដំ​បូង​របស់​ប្អូន​ៗ ជំនួយ​សៀវ​ភៅ​ពុ​ម្ព សៀវ​ភៅ​សរ​សេរ​និង​សំ​លៀក​បំ​ពាក់​។ ជំ​នួយ​ប្រាក់​កាស​ដល់​អ្នក​ក្រី​ក្រ ឈឺ​ថ្កាត់ ផ្តល់​ជំ​នួយ​ក្តារ​ម​ឈូស​ដល់ បុគ្គ​លស្លាប់​។ សង់​ផ្ទះ​មេត្តា​ធម៌​កសាង​ស្ពាន​ជន​បទ​។ល។ មួយ​ឆ្នាំ​ៗរាប់​រយ​លាន​ដុង​។

ក្នុង​ឱ​កាស​វិស្ស​ម​កាល​រៀង​រាល់​ឆ្នាំ វត្ត​បើក​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​៤ ថ្នាក់​ជូន​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​មក​រៀន​ជាង​១០០​រូប ដើម្បី​រក្សា​អក្សរ​សាស្រ្ត​ខ្មែរ​។ ទន្ទឹម​នឹ​ង​នោះ វត្ត​នៅ​ទាំង​បង្ក​លក្ខណៈ​ងាយស្រួល និង​លើក​ទឹក​ចិត្ត​ព្រះ​សង្ឃ​ចុះ​ឈ្មោះ​រៀន​សូត្រ​បង្កើន​ចំ​ណេះដឹ​ង ដើម្បី​អនា​គត​ជួយ​ជា​ប្រ​យោជន៍​ដល់​សង្គម​។ ព្រះ​តេជ​ព្រះ​គុណ​យ័ញណឹង​ ទទួល​បាន​ប័ណ្ណ​សរ​សើរ លិ​ខិត​ស​រ​សើរ​ជា​ច្រើន​របស់​មជ្ឃិម ខេត្ត​ស្រុក​អំ​ពី​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ ក្នុង​នោះ​រួម​មាន​បណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​គៀង​យ៉ាង​អំ​ពី​" រៀន​សូត្រ​និង​ធ្វើតា​ម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​"ទៀត​ផង​។ បច្ចុ​ប្បន្ន ក្រៅ​ពី​តួ​នា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រះ​តេជ​ព្រះគុ​ណយ័ញ​ណឹង នៅ​ទាំង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​សិ​រី​វង្សា​ (ស្រុក​អូមិញ​ថឿង​) អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេ​ហាជា​តិ អន្ត​រ​ស្រុក​អាង​បៀង​ ស្រុក​អូមិ​ញថឿង  លេ​ខា​ធិ​ការ​នៃ​សមា​គម​សាម​គ្គី ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​គៀង​យ៉ាង អនុ​លេ​ខា​ធិ​ការ​គណៈ​អ​ភិ​បាល​ស​មា​គម​ពុទ្ធ​សាស​នា​ខេត្ត ស​មា​ជិក​បម្រុង​ក្រុម​ប្រឹក្សា​អភិ​បាល​មជ្ឈិម​សមា​គម​ពុទ្ធ​សា​ស​នា​វៀត​ណាម​៕

ឡេ​ស៊ាង​-សេ​រី

ចែករំលែកអត្ថបទ