03/06/2014 - 16:23

អ្នករក្សាចំណងសាមគ្គីភូមិស្រុក

ជា​អ្នកយល់​ដឹង​ច្បាប់​ច្បាស់​លាស់ ហើយ​ថែម​ទាំង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ប្រ​ជា​ជន លោក​តូ​គឹម​ហើង នៅ​ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​ប្រ​ជា​ជន​នៅ​គោ​រព​រាប់​អាន បោះ​ឆ្នោត​ជម្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ល។

លោក​តូ​គឹម​ហេីង ពិ​ភាក្សា​ជា​មួយ​នឹង​កម្មា​ភិ​បាល​ ឃំ​ុលឿង​​ហ្វា អំ​ពី​បទ​ពិ​សោធន៍
សម្រុះសម្រួលករណីជមោ្លះដីធ្លី។

លោក​តូ​គឹម​ហើង អ្នក​មាន​ប្រជា​ប្រិយ​ភាព​៣​ឆ្នាំ​បន្ត​បន្ទាប់​របស់​ឃុំ​លឿង​ហ្វា មាន​ប្រ​សាសន៍​ឲ្យ​ដឹងៈ​ "ខ្ញុំ​ទើប​នឹង​ជួយ​មា​មីង​សម្រុះ​សម្រួល​ករណី​ជម្លោះ​ដី​ធ្លី​រួច​ស្រេច ថ្ងៃ​ស្អែក​នេះ​ទៅ​សម្រុះ​សម្រួល​រឿង​ប្ដី​ប្រ​ពន្ធ វ័យ​ក្មេង​លែង​​លះ​គ្នា​មួយ​ករណី​ទៀត​"។ មូល​ហេតុ​ដែល​លោក​ហើង​ទំ​នេរ​នៅ​ផ្ទះ​ថ្ងៃ​នេះ គឺ​អា​ស្រ័យ​ដោយ​គាត់​ឈឺ​ផ្ដា​សាយ​។ ជាង​៣០​ឆ្នាំ​មក ហើយ​ការ​ងារ​ដែល​លោក​តូ​គឹម​ហើង​បាន​ជួយ​សម្រុះ​សម្រួល និង​ជំ​នួយ​ច្បាប់​ជូន​ប្រ​ជា​ជន ប្រៀប​បាន​នឹង​ការ​ងារ​របស់​បុគ្គ​លិក​មួយ​រូប​ដែល​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន​។  

ប៉ុន្មាន​ឆ្នាំ​មុន មា​មីង​នៅ​ឃុំ​លឿង​ហ្វា ភាគ​ច្រើន​មិន​ចេះ​អក្សរ​និង​មិន​បាន​យល់​ច្បាប់​ច្បាស់​លាស់​។ ខណៈ​នោះ ការ​ងារ​សំ​ខាន់​របស់​លោក គឺ​ជំ​នួយ​ច្បាប់​ដល់​មា​មីង​។ នៅ​ពេល​យប់​ក្រោម​ពន្លឺ​ចង្កៀង​ប្រេង​កាត​ លោក​តូ​គឹម​ហើង​ អង្គុយ​កែ​សម្រួល​ពាក្យ​ពេចន៍​ក្នុង​លិ​ខិត​ស្នាម​របស់​មា​មីង​យ៉ាង​ផ្ចិត​ផ្ចង់​។ លោក​បាន​រៀប​រាប់​អំ​ពី​លិ​ខិត​មួយ​ច្បាប់ ​ដូរ​ក្រ​បី​មួយ​ក្បាល​។ ជាង​២០​ឆ្នាំ​មុន ពូ​ថាច់​យ៉យ​រង​ការ​លួច​ក្រ​បី​ពី​ចោរ ហើយ​ពេល​នោះ​ដែរ​ស្ថា​ប័ន​សមត្ថ​កិច្ច​ ក៏​រឹប​ចាប់​បាន​ក្រ​បី​មួយ​ចំ​នួន​ដែល​ចោរ​លួច ប៉ុន្តែ​ពូយ៉​យ​មិន​ចេះ​របៀប​ធ្វើ​លិ​ខិត​ស្នាម​ក៏​ដូច​ជា​របៀប​បញ្ជាក់​ពី លក្ខណៈ​ក្រ​បី​របស់​ខ្លួន​។ ពូ​យ៉យ បាន​ពឹង​លោក​តូគឹម​ហើង​សរ​សេរ​លិ​ខិត និង​សូម​មា​មីង​ភូមិ​ស្រុក​ជួយ​ធ្វើ​សាក្សី​។  ទី​បំ​ផុត​ក្រ​បី​នោះ​បាន​សង​មក​ម្ចាស់​ដើម​វិញ ពូ​យ៉យ​ត្រេក​អរហើ​យ​ចង់​ចែក​ក្រ​បី​នោះជា​ពីរ​ចំ​ណែក ប៉ុន្តែ​លោក​ហើង​មិន​ព្រម​ជា​ដាច់​ខាត លោក​គ្រាន់​តែ​ទទួល​យក​ប្រាក់​ក្រ​ដាស​ទឹក​ខ្មៅ តែ​ស្ករ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ អំ​ណឹះ​ពី​នោះ​មក គ្រួ​សារ​ពូ​ថាច់​យ៉យ រក​ស៊ី​មាន​បាន​ដោយ​ពឹង​ទៅ​លើ​ក្រ​បី​នេះ​ឯង​។ ផ្ដើម​ពី​នោះ នរ​ណា​មាន​ធុរៈ​អ្វី​ក៏​ពឹង​លោក​ហើង​ទាំង​អស់​។

ករណី​ដែល​លោក​តូ​គឹម​ហើង​ សម្រុះ​សម្រួល​បាន​ជោគ​ជ័យ​ថ្មី​ៗ​នេះ គឺ​ជា​បញ្ហា​មួយ​លំ​បាក​បំ​ផុត​តាំង​ពី​មុន​មក។ លិ​ខិត​បណ្ដឹង​ត​វ៉ា​ដែល​ថ្នាក់​ខេត្ត​បញ្ជូន​សង​មក​ភូមិ​ភាគ​វិញ អា​ស្រ័យ​មក​ពី​ជម្លោះ​ដីធ្លី ទើប​គ្រួ​សារ​ពូ​ HLX​ និង​មីង​TMH  មាន​ការ​ប្រ​ទង់​ប្រ​ទាញ​គ្នា។​ ដោយ​សង្កេត​ឃើញ​ថា ប្រ​សិន​បើ​មិន​ប្រ​ញាប់​ដោះ​ស្រាយ​ទេ​ការ​ប៉ះ​ទង្គិច​គ្នារ​វាង​គ្រួ​សារ​ទាំង​ពីរ​នេះ អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អា​ក្រក់​ជា​មិន​ខាន លោក​ហើង រួម​ជា​មួយ​ក្រុម​សម្រុះ​សម្រួល​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​រៀប​ចំ​ប្រ​ជុំ​គ្រួ​សា​រ​ទាំង​ពីរ​។ ដោយ​បាន​ពន្យល់​ឲ្យ​ឃើញ​ពី​ហេតុ​ការណ៍​អា​ក្រក់​និង​ល្អ​ការ​​បាត់​បង់ និង​ការ​មិន​បាត់​បង់​រវាង​ដី​នឹង​ម​នោ​សញ្ចេត​នា​ដ៏​វិ​សេស​នៃ​អ្នក​ភូមិ​ផង​របង​ជា​មួយ ភា​គី​ទាំង​ពី​រ​ក៏​យល់​ព្រម​សម្រុះ​សម្រួល​។

អា​ស្រ័យ​ជាអ្នក​ធ្លាប់​បួស​រៀន លោក​តូ​គឹម​ហើង​តែង​យក​ទ្រឹស្ដី​ព្រះ​ពុទ្ធ​សាស​នា​មក​ពន្យល់​ណែ​នាំ ដោយ​លើក​យក​រឿង​រ៉ាវ​ក្នុង​គម្ពីរ​ដី​កា ​ដើម្បី​ក្រើន​រំ​លឹក​មា​មីង អា​ស្រ័យ​ដោយ​មា​មីង​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សា​សនាស្រាប់​​នោះ បាន​ជា​មាន​អ្នក​ខ្លះ​ក៏​បាន​យល់​ពី​ការ​ខុស​ការ​ត្រូវ​លះ​បង់​ច​រិត​មិន​ល្អ គិត​គូរ​រៀន​របរ​និង​ជួយ​ធ្វើ​កិច្ច​ការ​គ្រួ​សារ​។ រៀង​រាល់​ថ្ងៃ លោក​តូ​គឹម​ហើង​នៅ​ទាំង​ឆ្លៀត​ឱ​កាស​ទៅ​កាន់​ផ្ទះ​ក្រុម​កី​ឡា​ករ ទូក​នាគ​ដែល​កំ​ពុង​ត្រៀម​ចូល​រួម​ប្រ​កួត​ដណ្ដើម​រង្វាន់​ទូក​នាគ​ថ្នាក់​ខេត្ត ដោយ​រូប​លោក​ផ្ទាល់​ជា​អ្នក​បង្វឹក​។

ទោះ​បី​មិន​ទាន់​ស្បើយ​ពី​ជំ​ងឺ​ប៉ុន្មាន​ក៏​ដោយ ប៉ុន្តែ​ឮ​ដំ​ណឹង​ថា​គ្រួ​សារ​ក្រី​ក្រ​មួយ​មាន​អ្នក​ស្លាប់ លោក​តូ​គឹម​ហើង ក៏​រៀប​ចំ​រួម​ជា​មួយ​នឹង​ប្រ​ធាន​ស​មា​គម​បុណ្យ​សព​ធ្វើ​ដំ​ណើរ​បន្ទាន់​តាំង​ពី​ព្រ​លឹម​។ លោក​តូ​គឹម​ហើង រៀប​រាប់ៈ​ ក្នុង​ពេល​គ្រួ​សារ​មា​មីង​មាន​ទុក្ខ​ធុរៈ យើង​មាន​មុខ​ជួយ​ពួក​គាត់​ខ្លះ​ៗ គឺ​ជា​ការ​ចាំ​បាច់​ណាស់​។ ភូមិ​ស្រុក​នា​នា​នៅ​លឿង​ហ្វា​និង​នៅ​តំ​បន់​ដ​ទៃ​ទៀត​មក​ទល់​ពេល​នេះ នៅ​តែ​រក្សា​បាន​ចំ​ណង​សាម​គ្គី​ភាព ភូមិ​ផង​របង​ជា​មួយ​ទាំ​ង​នេះ​ក៏​អា​ស្រ័យ​ដោយ​ការ​រស់​នៅ ដើម្បី​បុព្វ​ហេតុ​សហ​គមន៍​ដូច​លោក​ហើង​នេះ​ឯង​។ ដើម​ឆ្នាំ​២០១៤ លោក​តូ​គឹម​ហើង​ មាន​កិត្តិ​យស បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​និង​ តំ​ណាង​ឲ្យ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ទាំង​៤០០​រូប ដើម្បី​ថ្លែង​យោ​បល់​ក្នុង​ឱ​កាស​សន្និ​បាត​ស្ងើច​សរ​សើរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​របស់​ខេត្ត​ត្រា​វិញ​៕

ថាញ់​ភូ-​ពេជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​តូ​គឹម​ហើង