12/10/2016 - 09:14

ប្រសិទ្ធភាពផ្តើមពីទូសៀវភៅច្បាប់

បងឡេហ្វាងលៀក អនុប្រធានការិយាល័យជនជាតិស្រុកចូវថាញ់A ខេត្តហូវយ៉ាង ឲ្យដឹង៖ ទម្រង់រូបភាពទូសៀវភៅច្បាប់របស់ការិយាល័យ​ជនជាតិ បានប្រគេនវត្តអារញ្ញិក​​ និងវត្តបទុមវង្សី ឃើញថាពង្រីក​បាន​ប្រ​សិទ្ធភាព។

 ព្រះតេជព្រះគុណ ឡឹមអ៊ុកហៀង ព្រះចៅអធិការវត្តបទុមវង្សី ក្បែរទូសៀវភៅច្បាប់។

តាមប្រសាសន៍បងលៀក ទូសៀវភៅត្រូវបានតម្កល់សៀវភៅច្បាប់វៀត ណាមស្ទើរតែទាំងអស់ ដែលបានដាក់ឲ្យប្រើប្រាស់ មានដូច៖ ច្បាប់គ្រប់ គ្រងបំណុល រដ្ឋ ច្បាប់កេរដំណែលវប្បធម៌ ច្បាប់ហានិភ័យប្រាក់បញ្ញើ ច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់បង្ការគ្រោះធម្មជាតិ ច្បាប់សមុទ្រវៀតណាម។ល។

ទូសៀវភៅនេះផ្តើមឡើងពីតម្រូវការជាក់ស្តែងតាមវត្តនានា។ ព្រះតេជព្រះគុណ ឡឹមអ៊ុក ហៀង ព្រះចៅអធិការវត្តបទុមវង្សីភូមិតឹងភូ ទីប្រជុំជនកាយតាក់ មានព្រះថេរដីកា៖ "ពុទ្ធបរិស័ទជាច្រើនបានមកស្នើសូមយោលបល់ពីអាត្មាភាព  អំពីរាល់បញ្ហាវិវាទឬក៏មិនទាន់យល់បញ្ហាមួយចំនួនអំពីច្បាប់ឲ្យអាត្មាភាពពន្យល់ប្រាប់។ ទោះបីយល់ខ្លះៗខាងច្បាប់ ក៏ពិតមែន ប៉ុន្តែចំណេះដឹងអំពីច្បាប់ទូលំទូលាយណាស់ អាត្មាភាពមិន អាចនឹងធ្វើសមទិនទាន់សម័យ ម្ល៉ោះហើយពិបាកនឹងផ្តល់បទពិគ្រោះច្បាស់លាស់ជូនពុទ្ធបរិស័ទ។ អាស្រ័យហេតុនោះ អាត្មាភាពបានស្នើការិយាល័យជនជាតិជំនួយសៀវភៅច្បាប់មួយចំនួនតម្កល់ទុកក្នុងវត្ត ។ ក្រៅពីនេះ បច្ចុប្បន្ន ក្នុងវត្តមានព្រះសង្ឃមួយចំនួនអង្គកំពុងរៀនថ្នាក់ មធ្យមសិក្សាច្បាប់នៅក្រុងវ៉ីថាញ់ ហើយនេះគឺជាសៀវភៅសិក្សាស្រាវ ជ្រាវមានប្រយោជន៍សម្រាប់ព្រះសង្ឃរៀនសូត្រ"។ តាមប្រសាសន៍ បងឡេហ្វាងលៀក ក្រៅពីវត្តបទុមវង្សី ការិយាល័យជនជាតិ ថែមទាំងប្រគេនវត្តអារញ្ញិកភូមិឡុងអាង A ទីប្រជុំជនកាយតាក់នូវទូតម្កល់សៀវភៅ ច្បាប់ផងដែរ។ ក្រោយរយៈពេលតម្កល់ទូសៀវភៅច្បាប់វត្តអារញ្ញិក ក៏បានបង្កើតក្លឹបជន​រួមជាតិខ្មែរមិនប្រព្រឹត្តល្មើសច្បាប់ ដោយមានសមាជិកជាព្រះសង្ឃ គណៈកម្ការវត្តនិងពុទ្ធបរិស័ទចូលរួមចំនួន៣០អង្គនិងរូប។ បងឡេថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការទីប្រជុំជនកាយតាក់ ឲ្យដឹង៖ "កាលពីមុននេះ គ្រួសារជនរួមជាតិខ្មែរមួយចំនួនដោយសារនៅមានការក្រែងរអែង ម្ល៉ោះហើយមិនសូវហ៊ានទៅកាន់ទីស្នាក់ការ​គណៈកម្មាធិការដើម្បីពិគ្រោះរាល់បញ្ហា​ច្បាប់ទេ។ ការផ្តល់បទពិគ្រោះពីសម្នាក់កម្មា​​ភិបាលទីប្រជុំជនក៏មានការលំបាក ដោយ​សារពាក្យពេចន៍ ចែងក្នុងច្បាប់មិនសូវប្រើ​ប្រាស់ជាទូទៅ ហើយមាមីងខ្មែរមួយចំនួនមិនស្ទាត់ភាសាវៀតផង។ ចាប់ពីពេលមានទូតម្កល់សៀវភៅច្បាប់ ព្រះចៅអធិការ និងព្រះសង្ឃក្នុងវត្តបានអាន ស្វែងយល់និងបកស្រាយរាល់ ចម្ងល់របស់មាមីងប្រកបដោយលក្ខណៈងាយស្រួលបំផុត"។

ទោះបីវត្តបទុមវង្សី កំពុងស្ថិតក្នុងដំណាក់កាលកសាងក៏ដោយ ប៉ុន្តែទូសៀវភៅនៅតែបានដាក់តម្កល់ជិតកន្លែងចេញចូល ដើម្បីពុទ្ធបរិស័ទអាចនឹងងាយស្រួលស្វែងរកអាន។ តាមថេរដីកាព្រះតេជព្រះគុណ ឡឹម អ៊ុកហៀង ចាប់ពីពេលមានទូសៀវភៅច្បាប់ ពុទ្ធបរិស័ទភាគច្រើន ទៅវត្តដើម្បីស្វែងរកអានសៀវភៅជារឿយៗ បំភ្លឺរាល់ចម្ងល់របស់ខ្លួន។ អានកន្លែងណាបើមិនទាន់យល់ ពុទ្ធបរិស័ទពឹងព្រះសង្ឃឲ្យជួយពន្យល់បន្ថែម។ ពូថាច់ភឿក ពុទ្ធបរិស័ទវត្តបទុមវង្សី ឲ្យដឹង៖ ដោយសារទូសៀវភៅច្បាប់ទាំងនេះ បានជាប្រជាជនមានចំណេះដឹងកាន់តែច្រើន ផ្តើមពីនោះ ប្រជាជនអនុវត្តគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋបានល្អប្រសើរជាង៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បទុមវង្សី