វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

13/11/2026 - 20:55

ថ្នាក់​ដឹក​នាំ​ឃុំ​ញូយា មក​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទូក​ ង 

នា​ឱ​កាស​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ នា​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ក្រុម​ការ​ងារ​ថ្នាក់​ដឹក​នាំ​ឃុំ​ញូយា បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ និង​លើក​ទឹក​ចិត្ត​ដល់​អត្ត​ពលិកក្រុម​ទុក​ ងនៅ​វត្ត​អម្ពូ​យានិង​វត្ត​ព្រែក​អណ្តើក​។ នេះ​គឺ​ជា​វត្ត​ដែល​មាន​ទូក​ចូល​រួម​ប្រ​ណាំង​ក្នុង​ពិ​ធី​បុណ្យ​ឆ្នាំ​នេះ​។

សម​មិត្ត​ កាវ​មិញ​ហឿង  លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ញូយា និង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ បាន​ប្រគេន​ថវិកា​ដល់​ក្រុម​ទូ​កង​វត្ត​អម្ពូ​យា។

នៅ​តាម​ទី​តាំង​ដែល​ទៅ​ដល់​ ថ្នាក់​ដឹក​នាំ​ឃុំ​បាន​កត់​សម្គាល់​ និង​ស្ងើច​សរសើរ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្ម​ការ​វត្ត​ ព្រម​ទាំង​ស្មារតី​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​លំ​បាក​ និង​ការ​ហ្វឹក​ហាត់​យ៉ាង​មុត​មាំ​របស់​គណៈ​គ្រូ​បង្វឹក​ និង​អត្ត​ពលិកនៃ​ក្រុម​ទូក​ ងទាំង​ឡាយ​ ក្នុង​គោល​បំ​ណង​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ពិ​សេស​របស់​ជន​ជាតិ​ខ្មែរ​។

ថ្នាក់​ដឹក​នាំ​ឃុំ​ញូយា មាន​វាចា​ជូន​ពរ​សុខ​ភាព​ល្អ​ដល់​អត្ត​ពលិកទាំង​អស់​ ព្រម​ទាំង​រំ​ពឹង​ទុក​ថា​ ក្រុម​ទូក​ ងនឹង​ពង្រីក​ស្មារតី​សាមគ្គី​ភាព​ ប្រ​កួត​ប្រ​ណាំង​ដោយ​ស្មោះ​ត្រង់​ សីល​ធម៌​ខ្ពស់​ និង​ប្តេជ្ញា​ចិត្ត​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦។

លោក​ង្វៀង​ក្វឹក​ហឹង​  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញូយា បាន​ប្រគេន​ថវិកា​ដល់​ក្រុម​ទូក​ ងវត្ត​ព្រែក​អណ្តើក​។

ក្នុង​ឱ​កាស​នេះ​ ដើម្បី​ឧបត្ថម្ភ​ថវិកា​ផ្នែក​ភស្តុ​ភារ​ទាន់​ពេល​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទូក​ ងមុន​ថ្ងៃ​ចេញ​ដំ​ណើរ​ទៅ​ប្រ​ណាំ​ ថ្នាក់​ដឹក​នាំ​ឃុំ​ញូយា បាន​ជូន​វត្ត​នីមួយៗ​នូវ​ថវិកា​ចំ​នួន​ ៦០លាន​ដុង។

យ្វី​អាញ​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ