កីឡា - ទេសចរណ៍ ទេសចរណ៍

13/11/2026 - 08:17

មក​បា​ដុង​ទស្សនា​សមុទ្រ និង​ភ្លក់​រស​ជាតិ​អា​ហា​រស​មុទ្រ​ 

សមុទ្រ​បា​ដុង ស្ថិត​នៅ​សង្កាត់​ទ្រឿង​ឡុង​ហ្វា ខេត្ត​វិញ​ឡុង មាន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ដោយ​ទេស​ភាព​សា​មញ្ញ និង​ជួរ​ដើម​ស្ងាវ​តាម​ឆ្នេរ​សមុទ្រ រួម​ជា​មួយ​នឹង​ទួ​ប៊ីន​វា​យោ​អគ្គិ​សនី​មើល​ពី​ចម្ងាយ​បង្ក​ជា​ភាព​ស្រស់​ស្អាត។ មក​កាន់​ទី​នេះ ភ្ញៀវ​ទេស​ចរ​អាច​ទទួល​បរិ​យា​កាស​ស្រ​ឡះ​ស្រ​ឡំ ភ្លក់​រស​ជាតិ​អា​ហារ សមុទ្រ គួប​ផ្សំ​នឹង​ស្វែង​យល់​វប្ប​ធម៌​ប្រ​វត្តិ​សាស្ត្រ​តំ​បន់​ឆ្នេរ​សមុទ្រ។

 ភ្ញៀវ​ទេស​ចរ​ភ្លក់​រស​ជាតិ​អា​ហារ​សមុទ្រ​នៅ​ឆ្នេរ​សមុទ្រ​បា​ដុង។

ដើរ​កម្សាន្ត​តាម​ឆ្នេរ​ខ្សាច់ ខ្យល់​បក់​ត្រ​សៀកៗ ប៉ះ​រាង​កាយ និង​ស្តាប់​សំ​ឡេង​រលក​បោក ឆ្នេរ​បែក​ផ្កា​ត្រែង គឺ​ជា​ក្តី​រីក​រាយ​ពេល​មក​ទស្សនា​សមុទ្រ​បា​ដុង។ ជួរ​ដើម​ស្ងាវ​ខ្ពស់​ត្រ​ដែត​រាំង​ខ្សាច់​ផង ហើយ​បង្ក​ជា​ម្លប់​ត្រ​ជាក់​ដល់​ភ្ញៀវ​សម្រាក​ផង​។ បរិ​យា​កាស​ធំ​ល្វឹង​ល្វើយ​សម​ស្រប​សម្រាប់​ការ​ជួប​ជុំ​គ្រួ​សារ និង​មិត្ត​ភក្តិ​នៅ​ថ្ងៃ​ចុង​សប្តាហ៍។ ជ្រើស​កន្លែង​អង្គុយ​បែរ​មុខ​ចេញ​ទៅ​សមុទ្រ មើល​ទៅ​ឃើញ​មេឃ​និង​ទឹក​សមុទ្រ​ល្វឹង​ល្វើយ ហើយ​ខ្យល់​បក់​ត្រ​សៀកៗ ញ៉ាំង​ឱ្យ​អា​រម្មណ៍​បាន​ធូរ​ស្រាល​ក្រោយ​ថ្ងៃ សម្រាក​ពី​ធ្វើ​ការ។ សម្រស់​នៃ​ទី​តាំង​ទេស​ចរណ៍​នេះ​ស្ថិត​ត្រង់​ភាព​សា​មញ្ញ និង​ស្និទ្ធ​ស្នាល ចាប់​ពី​ឆ្នេរ​ខ្សាច់ ជួរ​ដើម​ស្ងាវ​រហូត​ដល់​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​សមុទ្រ។ ភ្ញៀវ​ទេស​ចរ​អាច​ចំ​ណាយ​ពេល​ទស្សនា​ទេស​ភាព ថត​រូប ឬ​ស្វែង​រក​ជ្រុង​ណា​មួយ​ស្ងប់​ស្ងាត់​ដើម្បី​សម្រាក​លំ​ហែ​កាយ។

ឆ្ងាយៗ​មាន​ទួ​ប៊ីន​វា​យោ​អគ្គិ​សនី​លាត​សន្ធឹង​ខ្ពស់​ត្រ​ដែត បង្កើត​ជា​ចំ​ណុច​លេច​ធ្លោ​នៃ​ទេ​សភាព​សមុទ្រ​បា​ដុង។ សំ​ណង់​ថាម​ពល​បង្កើត​ឡើង​វិញ​បាន​លេច​ឡើង​នៅ​កណ្តាល​ផ្ទៃ​ទឹក ភ្ញៀវ​ទេស​ចរ​អាច​ថត​រូប​អនុ​ស្សាវ​រីយ៍​យ៉ាង​ស្អាត។ អា​ស្រ័យ​លើ​ខណៈ​ពេល​ក្នុង​ថ្ងៃ ពន្លឺ​និង​ពណ៌​មេឃ​ធ្វើ​ឱ្យ​ទេស​ភាព​មាន​ពណ៌ ខុស​ៗ​គ្នា។ ក្រៅ​ពី​ទេ​សភាព​សមុទ្រ​ជីវ​ភាព​ផ្សារ​ភ្ជាប់​នឹង​របរ​ទាញ​យក​ផល​សមុទ្រ​និង​វា​រី​វប្ប​កម្ម ក៏​រួម​ចំ​ណែក​បង្ក​លក្ខណៈ​ដោយ​ឡែក​របស់​ទ្រឿង​ឡុង​ហ្វា។ ម្យ៉ាង​វិញ​ទៀត ម្ហូប​អា​ហារ​គឺ​ជា​ផ្នែក​ដែល​មិន​អាច​ចោល​រំ​លង​ក្នុង​ដំ​ណើរ​ស្វែង​យល់​នៅ​ទី​តាំង​ទេស​ចរណ៍​បា​ដុង។ នៅ​តាម​ភោជ​នីយ​ដ្ឋាន​ហាង​អា​ហារ និង​តាម​ឆ្នេរ​សមុទ្រ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ជ្រើស​រើស។ ម្ហូប​អា​ហារ​មាន​ក្តាម ខ្យង បង្កង និង​កាម​ជ័រ​មាន​វិធី​ចម្អិន​ច្រើន​បែប សម​ស្រប​នឹង​ចំ​ណូល​ចិត្ត​របស់​ម្នាក់ៗ។ ក្នុង​នោះ កាម​ជ័រ​លីង​អំ​ពិល​ទុំ គឺ​ជា​មុខ​ម្ហូប​គួរ​ឱ្យ​ចង់​ភ្លក់​ពេល​មក​ដល់​តំ​បន់​សមុទ្រ​នេះ។ បន្ទាប់​ពី​ដើរ​កម្សាន្ត​ភ្ញៀវ​ទេស​ចរ​អាច​ជួប​ជុំ​ជា​មួយ​សាច់​ញាតិ មិត្ត​ភក្តិ​ក្បែរ​ស្ពក​អា​ហារ សមុទ្រ ទទួល​ទាន​អា​ហារ​បណ្តើរ ខ្យល់​បក់​ត្រ​សៀកៗ​បណ្តើរ។ រស​ជាតិ​ម្ហូប​អា​ហារ​ព្រម​ជា​មួយ​បរិ​យា​កាស​មាត់​សមុទ្រ រួម​ចំ​ណែក​បង្ក​អនុ​ស្សាវ​រីយ៍ បន្ថែម​ដល់​ដំ​ណើរ​ទេស​ចរណ៍។

ដើម្បី​ដំ​ណើរ​ទេស​ចរណ៍​កាន់​តែ​សម្បូរ​បែប​ជាង​ទៀត លោក​អ្នក​អាច​រួម​ផ្សំ​ទៅ​ទស្សនា​ទី​តាំង​វប្ប​ធម៌ ប្រ​វត្តិ​សាស្ត្រ​នៅ​ទ្រឿង​ឡុង​ហ្វា។ កំ​ពង់​ទទួល​អា​វុធ​កោង​តា​វ គឺ​ជា​អា​សយ​ដ្ឋាន​ស្វែង​យល់​ប្រ​ពៃ​ណី​បដិ​វត្តន៍ និង​ស្លាក​ស្នាម​ផ្លូវ​ហូជី​មិញ​លើស​មុទ្រ។ មណ្ឌល​សមា​ធិ​ទ្រុក​ឡឹម​ត្រា​វិញ វិហារ​កោង​ទ្រឹង ឡាង​អុង​កូង​តាវ ក៏​ជា​ទី​តាំង​គួរ​ឈៀង​ចូល​ទស្សនា ស្វែង​យល់​និង​កម្សាន​ក្នុង​ដំ​ណើរ​ទេស​ចរណ៍​ផង​ដែរ។ ចាប់​ពី​ទស្សនា​សមុទ្រ ភ្លក់​រស​ជាតិ​អា​ហារ​ឆ្ងាញ់ៗ រហូត​ដល់​ការ​ស្វែង​យល់​ប្រ​វត្តិ​សាស្ត្រ ឆ្លង​បទ​ពិ​សោធន៍​នី​មួយៗ​ជួយ​ភ្ញៀវ​ទេស​ចរ​មាន​ចំ​ណាប់​អា​រម្មណ៍​បន្ថែម​អំ​ពី​ភាព​ស្រស់​ស្អាត​នៃ​តំ​បន់​ឆ្នេរ​សមុទ្រ​ខេត្ត​វិញ​ឡុង៕

ទីទុយ - វិមាន

ចែករំលែកអត្ថបទ