ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/11/2026 - 09:38

ពង្រីក​តួ​នា​ទី​ដើម​ទុន​សង្គម​ក្នុង​ទម្រង់​អភិវឌ្ឍន៍​រួម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ 

វិទ្យា​ស្ថាន​នយោ​បាយ​តំ​បន់ IV ចាត់​តាំង​សិក្ខា​សា​លា​វិទ្យា​សាស្ត្រ “ពង្រីក​តួ​នា​ទី​ដើម​ទុន​សង្គម​ក្នុង​ទម្រង់​អភិ​វឌ្ឍន៍​រួម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​នា​បច្ចុប្បន្ន”។

 ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សា​លា។

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង កំ​ពុង​ប្រ​ឈម​នឹង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាល​ជ្រៅ​អំ​ពី​លក្ខ​ណៈ ធម្ម​ជាតិ​និង​សេដ្ឋ​កិច្ច​-សង្គម ពិ​សេស​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​បាន បើក​ទិស​ដៅ​តភ្ជាប់​ថ្មី ព្រម​ទាំង​ដាក់​ចេញ​នូវ​តម្រូវ​ការ​អំ​ពី​គុណ​ភាព​ព័ត៌​មាន សុវត្ថិ​ភាព​ប្រតិ​បត្តិ​ការ​និង​ការ​ទំ​នុក​ចិត្ត​រវាង​ភា​គី​ពាក់​ព័ន្ធ។ ហេតុ​នោះ ការ​អភិ​វឌ្ឍ​រួម​ត្រូវ​បាន​យល់ ថា​ជា​ដំ​ណើរ​ការ​ដោះ​ស្រាយ​មាន​ប្រ​សិទ្ធ​ភាព​ការ​ទំ​នាក់​ទំ​នង​រវាង​កំ​ណើន​សេដ្ឋ​កិច្ច​ល្បឿន ដំ​ណើរ​ការ​សង្គម​និង​ការ​ពា​រប​រិស្ថាន រវាង​ផល​ប្រ​យោជន៍​ចំ​ពោះ​មុខ​និង​ផល​ប្រ​យោជន៍​យូរ​អង្វែង រវាង​សេច​ក្តី​សម្រេច​ចិត្ត​របស់​ភូមិ​ភាគ​នី​មួយៗ​ជា​មួយ​ផល​ប្រ​យោជន៍​របស់​ទូ​ទាំង​តំ​បន់។ ដើមម​ទុន​សង្គម​អាច​រួម​ចំ​ណែក​ក្នុង​ដំ​ណើរ​ការ​នោះ តាម​រយៈ​សកម្ម​ភាព​ចែក​រំលែក​ព័ត៌​មាន បង្កើត​ការ​ឯក​ភាព​នាំ​ទៅ​រក​សកម្ម​ភាព​រួម​ដើម្បី​ផល​ប្រ​យោជន៍​រួម​។ ដើម​ទុន​សង្គម​ក្លាយ​ជា​ប្រ​ភព​ធន​ធាន​អភិវឌ្ឍន៍​ពេល​ទំ​នុក​ចិត្ត បាន​បំ​ប្លែង​ទៅ​ជា​កិច្ច​សហ​ការ​មាន​អង្គ​ការ មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន​លទ្ធ​ផល​ពិ​និត្យ​បញ្ជាក់​បាន។

នៅ​ក្នុង​សិក្ខា​សា​លា បណ្តា​បទ​អន្ត​រាគមន៍​បាន​ផ្តោត​លើ​ការ​បំ​ភ្លឺ​ចំ​ពោះ​មូល​ដ្ឋាន​ទ្រឹស្តី និង​ការ​អនុ​វត្ត​ជាក់​ស្តែង​នៃ​ទុន​សង្គម​ក្នុង​ទម្រង់​អភិវឌ្ឍន៍​រួម; វាយ​តម្លៃ​តថ​ភាព​នៃ​ដើម​ទុន សង្គម​និង​ផល​ប៉ះ​ពាល់​ចំ​ពោះ​ការ​អភិវឌ្ឍ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

ក្រៅ​ពី​នោះ ក្រុម​អ្នក​ជំ​នាញ អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​លើក​ឡើង​នូវ​ដំ​ណោះ​ស្រាយ​ពង្រីក ដើម​ទុន​សង្គម​ផ្សារ​ភ្ជាប់​នឹង​ការ​ធ្វើ​ឱ្យ​សុក្រឹត​ស្ថា​ប័ន​និង​ផ្លាស់​ថ្មី​ការ​គ្រប់​គ្រង​អភិវឌ្ឍន៍​តំ​បន់ ក៏​ដូច​ជា​ការ​បង្កើត​នូវ​លក្ខ​ខណ្ឌ​ដើម្បី​ភា​គី​ពាក់​ព័ន្ធ​ទទួល​បាន​ផល​ប្រ​យោជន៍ សហ​ការ​ផ្អែក​លើ​មូល​ដ្ឋាន​តម្លា​ភាព ស្ម័គ្រ​ចិត្ត និង​ទទួល​ខុស​ត្រូវ​; ស្រាវ​ជ្រាវ​យន្ត​ការ​ចែក​រំលែក​ព័ត៌​មាន និង​ហា​និភ័យ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ; លើក​កម្ពស់​គុណ​ភាព​អង្គ​ការ​អន្តរ​កា​រី; ពង្រីក​តួ​នា​ទី​របស់​វិទ្យា​ស្ថាន​និង​មហា​វិទ្យា​ល័យ​ក្នុង​ការ​ត​ភ្ជាប់​ចំ​ណេះ​ដឹង​ជា​មួយ​តម្រូវ​ការ​ជាក់​ស្តែង; ពង្រីក​ទូ​លំ​ទូ​លាយ​ការ​ចូល​រួម​របស់​សហ​គមន៍​ពិត​ប្រាកដ​; កែ​លម្អ​កិច្ច​សហ​ការ​រវាង​ភូមិ​ភាគ​នា​នា​ក្នុង​ការ​គ្រប់​គ្រង​បញ្ហា​អន្តរ​តំ​បន់…៕

មី​ថាញ​-មុនី​

ចែករំលែកអត្ថបទ