អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសង្ឃឹមថា ស្ថានអគ្គកុងស៊ុលនិងដៃគូស្វីស នឹងបង្កើនការតភ្ជាប់ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងកឹងធើ លើវិយដែលភាគីទាំងពីររួមយកចិត្តទុកដាក់ និងមានប្រៀបខ្លាំង។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងលោកស្រី ឡេធីថាញយ៉ាង ប្រធានសហព័ន្ធអង្គការមិត្តភាពទីក្រុង ជូនបាចផ្កានិងវត្ថុអនុស្សាវរីយ៍ ដល់អគ្គកុងស៊ុលនៃសហភាពស្វីស និងលោកជំទាវ។
សហព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងកឹងធើ សមាគមមិត្តភាពវៀតណាម - ស្វីស ទីក្រុងនិងអង្គភាពពាក់ព័ន្ធ បានសហការចាត់តាំងពិធីជួបជុំអំណរអនុស្សាវរីយ៍ ៥៥ ឆ្នាំបង្កើតទំនាក់ទំនងការទូតវៀតណាម - ស្វីស (១១/១០/១៩៧១ - ១១/១០/២០២៦)។
លោក Werner Bardill អគ្គកុងស៊ុលនៃសហភាពស្វីស ប្រចាំនៅទីក្រុងហូជីមិញ តំណាងអង្គការនិងអាជីវកម្មស្វីស; លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង និងតំណាងមន្ទីរ ផ្នែកនានា... បានអញ្ជើញចូលរួមផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួប លោកស្រី ង្វៀងធីង៉ុកឌេប បានអះអាងថា ទីក្រុងកឹងធើតែងឱ្យតម្លៃខ្ពស់ចំពោះការគាំទ្រពីរដ្ឋាភិបាល និងដៃគូស្វីស។ ឆ្នាំ ២០២៦ ទីក្រុងបានអនុម័តកញ្ចប់ជំនួយចំនួន ៣ ពីអង្គការស្វីស ដោយមានថវិកាសរុបជាង ៤៤៨.០០០ ដុល្លារ អាមេរិក ប្រមូលផ្តុំលើការសម្របជាមួយនឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍបំណិនឌីជីថល។

អគ្គកុងស៊ុលនៃសហភាពស្វីស ប្រចាំនៅទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំសហព័ន្ធអង្គការមិត្តភាពទីក្រុង ជូនអំណោយអំណរគុណដល់បុគ្គលដែលរួមចំណែកក្នុងសកម្មភាពសហប្រតិបត្តិការ និងមិត្តភាពជាមួយដៃគូស្វ៊ីស។
ផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ស្វីស អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងសង្ឃឹមថា ស្ថានអគ្គកុងស៊ុលនិងដៃគូស្វីស នឹងពង្រឹងការតភ្ជាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងកឹងធើ លើវិស័យដែលភាគីទាំងពីររួមការយកចិត្តទុកដាក់ និងមានប្រៀបខ្លាំង។ ទីក្រុងត្រៀមខ្លួនជាស្រេចក្នុងការសហការ បង្កលក្ខណៈងាយស្រួលដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាព បម្រើដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
លោក Werner Bardill បានអះអាងថា ស្វីស តែងយកចិត្តទុកដាក់យ៉ាងសំខាន់ចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងបណ្តាប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បើកបន្ថែមឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគនិងផ្លាស់ថ្មី។
លោក Werner Bardill មានប្រសាសន៍ថា ទីក្រុងកឹងធើ មានឱកាសសហប្រតិបត្តិការជាច្រើនលើវិស័យអំពីកសិកម្ម កែច្នៃអាហារការផ្លាស់ថ្មីច្នៃប្រតិដ្ឋសេដ្ឋកិច្ចបៃតង និងទេសចរណ៍ប្រកបដោយចីរភាព; ទន្ទឹមនឹងនោះ មានចំណងពង្រីប្រៀបខ្លាំងរបស់វៀតណាមនិងស្វីស ដើម្បីជំរុញគម្រោងជាក់ស្តែង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងចំណងទំនាក់ទំនងរវាងប្រជាជនទាំងពីរប្រទេស។
ក្នុងឱកាសនេះ មូលនិធិ Dariu (The Dariu Foundation) បានជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដោយមានស្នាដៃក្នុងការរួមចំណែកសម្រាប់ការងារសុខុមាលភាពសង្គមនៅទីក្រុង ដំណាក់កាល ២០១៨-២០២៥។ គណៈចាត់តាំងបានជូនអំណោយអំណរគុណដល់កម្មាភិបាល គ្រូពេទ្យ និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - ស្វីស ទីក្រុងដែលបានរួមចំណែកក្នុងការកសាងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ស្វីស។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី អ្នកតំណាងបានទស្សនាពិព័រណ៍រូបថត ស្តាប់ការចែករំលែក និងទស្សនាវីដេអូអំពីដំណើរការសហប្រតិបត្តិការសុខាភិបាលរវាងទីក្រុងកឹងធើ និងដៃគូស្វីស៕
ហុងវ៉ឹង-វ៉ាន់តឹន