ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/11/2026 - 09:38

ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​រួម​ចំ​ណែក​សម្រេច​បាន​នូវ​គោល​ដៅ​កំ​ណើន​ 

ក្រុម​អ្នក​តំ​ណាង​លេខ ៤ នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​មាន៖ លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង; លោក​ត្រឹង​ថាញ​លីម លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​សង្កាត់​វី​ថាញ និង​លោក​ស្រី​ឡេ​ធី​ថាញ​ញ៉ាង អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​សេដ្ឋ​កិច្ច​-ថវិ​កា​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​អ្នក​បោះ​ឆ្នោត​នៅ​សង្កាត់​វី​តឹង និង​ឃុំ​វី​ថាញ ១។

 អ្នក​តំ​ណាង​ចំ​ណុះ​ក្រុម​អ្នក​តំ​ណាង​លេខ ៤ នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

នៅ​ក្នុង​កិច្ច​ជំ​នួប​នេះ អ្នក​បោះ​ឆ្នោត​បាន​ជូន​ដំ​ណឹង​អំ​ពី​សម័យ​ប្រ​ជុំ​ចុង​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​រយៈ​ពេល ២ ថ្ងៃ (ថ្ងៃ​ទី ៨ និង​ទី ៩ ខែ​ធ្នូ) ដោយ​មាន​៥​កិច្ច​ប្រ​ជុំ និង​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​រលក​ធាតុ​អា​កាស​របស់​សារ​ព័ត៌​មាន​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ; សម័យ​ប្រ​ជុំ​នេះ​នឹង​ពិ​និត្យ​និង​ផ្តល់​យោ​បល់​លើ​របាយ​ការណ៍​ចំ​នួន ៣៤ និង​សេច​ក្តី​ព្រាង​សេច​ក្តី​សម្រេច​ចំ​នួន ៣២ ហើយ​ខ្លឹម​សារ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​សិទ្ធិ ផល​ប្រ​យោជន៍​របស់​អ្នក​បោះ​ឆ្នោត​លើ​ភូមិ​ឋាន។

ក្នុង​រយៈ​ពេល ១០ ខែ​កន្លង​មក​នេះ កម្រិត​ផែន​ការ​ចំ​នួន ២៥ ដែល​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​បាន​ដាក់​ចេញ​សម្រេច​លទ្ធ​ផល​ជា​វិជ្ជ​មាន។ ចំ​ណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ការ​ទាក់​ទាញ​វិនិ​យោគ មាន​គម្រោង​វិនិ​យោគ​ក្នុង​ស្រុក​ចំ​នួន ៣៦ និង​គម្រោង​វិនិ​យោគ​ផ្ទាល់​ពី​បរ​ទេស (FDI) ចំ​នួន ៥។ មាន​អា​ជីវ​កម្ម​ចំ​នួន ៣.៥៤៦ បាន​ទទួល​វិញ្ញា​បន​បត្រ​ចុះ​បញ្ជី​ថ្មី ដោយ​មាន​ទុន​ចុះ​បញ្ជី​សរុប​ជាង ២៣.​៦០០ ពាន់​លាន​ដុង។ បច្ចុប្បន្ន ទី​ក្រុង​មាន​គម្រោង​សាង​សង់​លំ​នៅ​ឋាន​សង្គម​ចំ​នួន ២០; អត្រា​គ្រប​ដណ្តប់​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​សម្រេច​បាន​ជាង ៩៦%; សកម្ម​ភាព​ទេស​ចរណ៍​មាន​ការ​វិ​វឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​គិត​ត្រឹម​រយៈ​ពេល ១០ ខែ មាន​ភ្ញៀវ​ទេស​ចរ​មក​ស្នាក់​នៅ​សរុប​ជាង ៤,៦ លាន​នាក់ និង​ទទួល​បាន​ចំ​ណូល​សរុប​ចំ​នួន ១១​.១១០ ពាន់​លាន​ដុង។

 អ្នក​បោះ​ឆ្នោត​នៅ​សង្កាត់​វី​តឹង លើក​សំ​ណើ​ជូន​ចំ​ពោះ​អ្នក​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង។

អ្នក​បោះ​ឆ្នោត​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង ក្នុង​ការ​អនុ​ម័ត​សេច​ក្តី​សម្រេច​ជា​ច្រើន​សម​ស្រប​ទៅ​នឹង​លំ​ហ​អភិ​វឌ្ឍន៍​ថ្មី។ ទន្ទឹម​នឹង​នោះ អ្នក​បោះ​ឆ្នោត​ក៏​បាន​បង្ហាញ​ពី​ក្តី​បា​រម្ភ​ដោយ​សារ​អត្រា​កំ​ណើន​នៅ​មាន​កម្រិត​ទាប បើ​ប្រៀប​ធៀប​នឹង​ផែន​ការ​ប្រ​ចាំ​ឆ្នាំ។ អគារ​ទី​ស្នាក់​ការ និង​ដី​ដែល​មិន​នៅ​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​ជា​ច្រើន​ត្រូវ​បាន​ទុក​ចោល សំ​ណង់​និង​គម្រោង​នា​នា​មាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​អនុ​វត្ត​អូស​បន្លាយ ពេល​វេលា​បង្ក​ការ​ប៉ះ​ពាល់​ដល់​សោ​ភណ​ភាព​ទី​ក្រុង។ អ្នក​បោះ​ឆ្នោត​បាន​ស្នើ​ឱ្យ​ទី​ក្រុង គប្បី​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ការ​វិ​និយោគ​ក្នុង​វិស័យ​សុខា​ភិបាល​មូល​ដ្ឋាន​គ្រប់​គ្រង ឱ្យ​បាន​តឹង​រ៉ឹង​នូវ​សណ្តាប់​ធ្នាប់​ទី​ក្រុង និង​យក​ចិត្ត​ទុក​ដាក់​លើ​ការវិ​និយោគ​ជួស​ជុល​និង​កែ​លម្អ​ផ្លូវ​ថ្នល់​ស្ពាន​ដែល​ទ្រុឌ​ទ្រោម​ជា​ដើម។

ថ្លែង​នៅ​ក្នុង​កិច្ច​ជំ​នួប លោក​ដុង​វ៉ាំង​ថាញ បាន​ឱ្យ​ដឹង ក្នុង​រយៈ​ពេល ៩ ខែ ឆ្នាំ ២០២៦ ផលិត​ផល (GRDP) សរុប​របស់​ទី​ក្រុង​សម្រេច​បាន​កំ​ណើន ៧,៨៩%។ ដើម្បី​ឱ្យ​កំ​ណើន​ពេញ​មួយ​ឆ្នាំ​សម្រេច​បាន ១០,០៧% ក្នុង​ត្រី​មាស​ទី​៤ ទី​ក្រុង​ត្រូវ​សម្រេច​ឱ្យ​បាន​អត្រា​កំ​ណើន ១៦,០៨%។ នេះ​គឺ​ជា​បញ្ហា​ដែល​មិន​ងាយ​ស្រួល​នោះ​ទេ ដូច្នេះ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន​ត្រូវ​រួម​គ្នា​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​ទិស​ដៅ​រួម។ ទី​ក្រុង​បាន​ដាក់​ទិស​ដៅ​ឱ្យ​ដំ​ណាក់​សុខា​ភិបាល​នី​មួយៗ​មាន​វេជ្ជ​បណ្ឌិត​ពី ៤-៥ នាក់ ព្រម​ទាំង​បំ​ពាក់​បន្ថែម​នូវ​ឧប​ករណ៍​បរិក្ខារ​ពេទ្យ​ដែល​សម​ស្រប ដើម្បី​បម្រើ​ដល់​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ដំ​បូង​ជូន​ប្រ​ជា​ជន។ ពាក់​ព័ន្ធ​នឹង​អគារ​និង​ដី​ដែល​មិន​នៅ​មាន​តម្រូវ​ការ​ប្រើ​ប្រាស់ នៅ​ទូ​ទាំង​ទី​ក្រុង​មាន ៦៧២ ទី​តាំង។ បច្ចុប្បន្ន ទី​តាំង​ចំ​នួន ៣៧៦ បាន​កំ​ណត់​ផែន​ការ​សម្រាប់​ប្រើ​ប្រាស់ ក្នុង​នោះ មាន​ទី​តាំង​ចំ​នួន ២១៤ កំ​ពុង​អនុ​វត្ត​នីតិ​វិធី​ប្រ​គល់​ដី និង​ជួល​ដី ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន។

ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​ស្នើ​ឱ្យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិ​និត្យ​ឡើង​វិញ​នូវ​សំ​ណើ​របស់​អ្នក​បោះ​ឆ្នោត ពិ​សេស គឺ​សំ​ណើ​ដែល​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ថ្នល់ ស្ពាន​ដែល​មាន​សភាព​ទ្រុឌ​ទ្រោម ព្រម​ទាំង​ពិ​និត្យ​លទ្ធ​ភាព​ប្រើ​ប្រាស់​ប្រ​ភព​ទុន​វិនិយោគ​នា​នា ដើម្បី​យក​មក​ជួស​ជុល​កែ​លម្អ។ ទន្ទឹម​នឹង​នោះ ត្រូវ​រៀប​ចំ​ឱ្យ​បាន​ម៉ត់​ចត់ ប្រ​កប​ដោយ​ជោគ​ជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល និង​សមា​ជិក​នៃ​គណៈ​កម្ម​ការ​អធិ​ការ​កិច្ច​ប្រ​ជា​ជន អា​ណត្តិ​កាល ២០២៦​-២០៣០៕

  ហ្វាង​ង្វៀង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ