06/11/2026 - 21:58

កាម៉ាវ​យក​ចិត្ត​ទុក​ដាក់​បង្ក​ប្រ​ភព​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ 

យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​ បណ្តុះ​បណ្តា​ល បំ​ពាក់​បំប៉ន​ និង​ចាត់​ចែង​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ គឺ​ជា​ភារ​កិច្ច​សំ​ខាន់​ ដើម្បី​ពង្រឹង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​ រឹត​បន្តឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ ផ្តើម​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​ជាក់​ស្តែង​នោះ​ កម្មា​ភិបាល​ខ្មែរ​ជា​ច្រើន​បាន​វិវឌ្ឍខ្លួន​ ពង្រីក​សមត្ថ​ភាព​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ឃោស​នា​ ចលនា​ និង​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​។

កំ​ណត់​ការ​ងារ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ គឺ​ជា​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​ បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ ដាក់​ឱ្យ​ប្រើ​ផែន​ការ​លេខ​ ៣៨០ អំ​ពី​រៀប​ចំ​ផែន​ការ​ បណ្តុះ​បណ្តា​ល បំ​ពាក់​បំប៉ន​ ចាត់​ចែង​ និង​ប្រើ​ប្រាស់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០២៦–២០៣០។ នេះ​គឺ​ជា​ជំ​ហាន​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​សេច​ក្តី​សម្រេច​ចិត្ត​របស់​បក្ស​អំ​ពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​។

 

សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កាម៉ាវ​ ជា​កន្លែង​បណ្តុះ​បណ្តា​លប្រ​ភព​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​។

បច្ចុប្បន្ន​ រដ្ឋ​អំ​ណាច​ខេត្ត​កាម៉ាវ​ មាន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​១.២៣៨នាក់​ ក្នុង​ចំ​ណោម​ ៣២.៩៥៩នាក់​ (ស្រូប​អត្រា​ ៣,៧៥%) ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​ ៨៣៣នាក់​ ជន​ជាតិ​ចិន​៣២២នាក់​ និង​ជន​ជាតិ​ផ្សេង​ៗទៀត​ចំ​នួន​៨៣នាក់​។ អំ​ពី​គុណ​ភាព​មុខ​ជំ​នាញ​ សម​មិត្ត​មាន​កម្រិត​វិជ្ជា​ក្រោយ​ឧត្តម​សិក្សា​ចំ​នួន​១៥៥នាក់​  និង​មាន​កម្រិត​វិជ្ជា​បរិញ្ញាបត្រ​៨៧៨នាក់​។ ទោះ​បី​ដូច្នេះ​ក្តី​ បច្ចុប្បន្ន​ទូ​ទាំង​ខេត្ត​មាន​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​កាន់​មុខ​តំ​ណែង​ដឹក​នាំ​ និង​គ្រប់​គ្រង​ ចំ​នួន​៨៥នាក់​ (ស្រូប​អត្រា​៦,៨៧%)។ ភាព​ជាក់​ស្តែង​នេះ​ ទាម​ទារ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ យក​ចិត្ត​ទុក​ដាក់​ប្រ​ទះ​ឃើញ​ និង​បណ្តុះ​បណ្តា​លប្រ​ភព​កម្មា​ភិបាល​ស្នង​បន្ត​ ពិ​សេស​គឺ​កម្មា​ភិបាល​វ័យ​ក្មេង​ និង​កម្មា​ភិបាល​នា​រី​។ តាម​ប្រ​សាសន៍​លោក​ ង៉ោវ៉ូ​វថាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ ដំ​ណាក់​កាល​ ២០២៦ – ២០៣០ ខេត្ត​បាន​កំ​ណត់​ទិស​ដៅ​ រាល់​មុខ​តំ​ណែង​ថ្នាក់​ដឹក​នាំ​ និង​គ្រប់​គ្រង​សំ​ខាន់​ៗនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ យ៉ាង​ហោច​ណាស់​មាន​ប្រ​ភព​កម្មា​ភិបាល​ស្នង​បន្ត​ម្នាក់​; កម្មា​ភិបាល​ទាំង​អស់​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​រៀប​ចំ​ផែន​ការ​បាន​ធ្វើ​ឱ្យ​សុក្រឹត​តាម​បទ​ដ្ឋាន​មុខ​តំ​ណែង​; រាល់​ឆ្នាំ​យ៉ាង​ហោច​ណាស់​បាន​បំប៉ន​លើក​កម្ពស់​សមត្ថ​ភាព​១៥% និង​កម្មា​ភិបាល​គ្រប់​គ្រង​ទាំង​អស់​បាន​បំប៉ន​ចំ​ណេះ​ដឹង​ផ្លាស់​ប្តូរ​ឌីជី​ថល​ និង​កែ​ទម្រង់​រដ្ឋ​បាល​។ ទន្ទឹម​នឹង​នោះ​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ដែល​ជា​ ជន​ជាតិ​ភាគ​តិច​ទាំង​អស់​ខិត​ខំ​មាន​កម្រិត​វិជ្ជា​បរិញ្ញាបត្រ​ឡើង​ទៅ​  ក្នុង​នោះ​យ៉ាង​ហោច​ណាស់​១០% មាន​កម្រិត​វិជ្ជា​អនុ​បណ្ឌិត​។ តាម​រយៈ​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សំ​ណូម​ពរ​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ បន្ត​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តា​ល និង​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ បំ​ផុត​គឺ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ កសាង​កង​ជួរ​បំ​ពេញ​ការ​ងារ​ជន​ជាតិ​មាន​ភាព​អង់​អាច​ខាង​នយោ​បាយ​រឹង​មាំ​ ប្តូរ​ផ្តា​ច់ និង​មាន​សមត្ថ​ភាព​អនុ​វត្ត​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​ថ្មី​។

*វិវឌ្ឍន៍ខ្លួន​ពី​មូល​ដ្ឋាន​ អស់​ពី​ចិត្ត​ដើម្បី​ជន​រួម​ជាតិ​

មាន​ប្រៀប​ធំ​បំ​ផុត​របស់​កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​ គឺ​និយាយ​ភា​សា​ខ្មែរ​ យល់​ដឹង​ពី​ទំនៀម​ទម្លាប់​ ប្រ​ពៃ​ណី​ និង​ជីវ​ភាព​ជំនឿ​ផ្លូវ​ចិត្ត​របស់​ប្រ​ជា​ជន​។ ផ្តើម​ពី​គោល​ការណ៍​បង្ក​ប្រ​ភព​ បណ្តុះ​បណ្តា​ល និង​បំ​ពាក់​បំប៉ន​ ទើប​កម្មា​ភិបាល​ខ្មែរ​ជា​ច្រើន​បាន​ពង្រីក​ឧត្តម​ភាព​ រួម​ចំ​ណែក​នាំ​យក​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​កាន់​តែ​ជិត​ដិត​នឹង​ជន​រួម​ជាតិ​ខ្មែរ​ជាង​ទៀត​។ លេច​ធ្លោ​បំ​ផុត​គឺ​បង​ស្រី​ ថា​ច់ធី​ហ្វា​ អ្នក​ឯក​ទេស​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​ហ៊ីប​ថា​ញ់ ខេត្ត​កាម៉ាវ​។

ច្រើន​ឆ្នាំ​កន្លង​ បង​ស្រី​ហ្វា​ តែង​ចុះ​ទៅ​តាម​ភូមិ​ស្រុក​ ជួប​ទំ​នាក់​ទំនង​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ អ្នក​មាន​ប្រិយ​ភាព​ និង​មា​មីង​ ដើម្បី​ក្តោ​បក្តាប់​មតិ​គោល​បំ​ណង​។ ដោយ​ចលនា​ជា​ភា​សា​ខ្មែរ​ ហេ​តុ​នោះ​មាន​ភាព​ជិត​ស្និទ្ធ​ ងាយ​យល់​ ហើយ​គាត់​ប៉ិន​ប្រ​សប់​ក្នុង​ការ​ផ្គួប​បញ្ចូល​នូវ​ខ្លឹម​សា​រសេច​ក្តី​សម្រេច​ជា​មួយ​នឹង​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ សង់​លំ​នៅ​ឋាន​ ការ​ពា​រប​រិស្ថាន​ និង​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​។ បង​ស្រី​ហ្វា​ ឱ្យ​ដឹង​៖ "ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​ ហេ​តុ​នោះ​ពេល​ជួប​មា​មីង​ខ្ញុំ​តែង​និយាយ​ និង​ផ្សព្វ​ផ្សាយ​ដោយ​ភា​សា​ខ្មែរ​ អ្នក​ណា​ក៏​ចូល​ចិត្ត​ពី​ព្រោះ​ងាយ​យល់​ ងាយ​ចាំ​។ ជំ​នួស​ឱ្យ​និយាយ​តែ​ខ្លឹម​សា​រសេច​ក្តី​សម្រេច​ ខ្ញុំ​តែង​ផ្សារ​ភ្ជាប់​ជា​មួយ​ទម្រង់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ សង់​លំ​នៅ​ឋាន​ ការ​ពា​រប​រិស្ថាន​ ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​… ដើម្បី​មា​មីង​ឃើញ​ច្បាស់​នូវ​សេច​ក្តី​សម្រេច​ចិត្ត​ បាន​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​តាម​រយៈ​ការ​ងារ​ជាក់​ស្តែង​"។

កម្មា​ភិបាល​ខ្មែរ​នៅ​មូល​ដ្ឋាន​គឺ​ជា​ "ស្ពាន​តភ្ជាប់​" នាំ​យក​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ​។

លើ​វិស័យ​អប់​រំ​ លោក​គ្រូ​ឡឹម​ថាញ​ញ៉ា – គ្រូ​បង្រៀន​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កាម៉ាវ​ ក៏​ជា​ភស្តុ​តាង​បង្ហាញ​ពី​គោ​លន​យោ​បាយ​បណ្តុះ​បណ្តា​លប្រ​ភព​ពី​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ដែរ​។ ក្រោយ​ពី​បញ្ចប់​បរិញ្ញាបត្រ​គរុកោសល្យ​ លោក​គ្រូ​បាន​ត្រ​ឡប់​មក​បង្ហាត់​បង្រៀន​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​។ លោក​គ្រូ​ញ៉ា ឱ្យ​ដឹង​៖ "គោ​លន​យោ​បាយ​របស់​បក្ស​ និង​រដ្ឋ​បាន​បើក​ឱ​កាស​ឱ្យ​ខ្ញុំ​បាន​រៀន​សូ​ត្រ​ ។ ព្រោះ​ហេ​តុ​នោះ​ ក្រៅ​ពី​ផ្តល់​ចំ​ណេះ​ដឹង​ ខ្ញុំ​តែង​ក្រើន​រំលឹក​សិស្ស​ឱ្យ​ខិត​ខំ​រៀន​សូ​ត្រ​ ដើម្បី​អនាគត​ក្លាយ​ជា​ប្រ​ភព​កម្មា​ភិបាល​ស្នង​បន្ត​ វិល​ត្រ​ឡប់​មក​កសាង​ភូមិ​ស្រុក​"។

ការ​បង្ក​ប្រ​ភព​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​មិន​ត្រឹម​តែ​ជា​ការ​លើក​កម្ពស់​កម្រិត​វប្ប​ធម៌​ និង​មុខ​ជំ​នាញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណើរ​ការ​បំប៉ន​ភាព​អង់​អាច​ខាង​នយោ​បាយ​ ទទួល​ខុស​ត្រូវ​ ប្តូរ​ផ្តា​ច់ និង​មាន​ស្មារតី​ផ្សារ​ភ្ជាប់​ជា​មួយ​ប្រ​ជា​ជន​ទៀត​ផង​។ ជា​មួយ​នឹង​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ និង​យូរ​អង្វែង​ កាម៉ាវ​បា​នក​សាង​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​ មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ជា​បណ្តើ​រៗ  មាន​រចនា​សម្ព័ន្ធ​សម​ស្រប​ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​រឹង​មាំ​ និង​ជំ​រុញ​តំ​បន់​ជន​ជាតិ​ភាគ​តិច​អភិវឌ្ឍ​ដោយ​ចីរ​ភាព​៕

យ្វី​អាញ​ - វិមាន​

ចែករំលែកអត្ថបទ