កំសាន្ត រឿងពីនេះពីនោះ

06/11/2026 - 21:58

គន្លឹះ​សាមញ្ញៗ ១០ យ៉ាង​កម្ចាត់​ខ្យង​សោក​ចេញ​ពី​ចម្ការ​ដំ​ណាំ​ 

ខ្យង​សោក​ស៊ី​ស្លឹក​ឈើ ខាំ​ខ្ទេច​ពន្លក​ខ្ចី បំ​ផ្លិច​បំ​ផ្លាញ​ដំ​ណាំ។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​សា​មញ្ញៗ ១០ យ៉ាង​ជួយ​កម្ចាត់​ខ្យង​សោក​ចេញ​ពី​ចម្ការ​ដំ​ណាំ។

​ ​ប្រើ​ប្រាស់​ទឹក​ខ្មេះ​និង​ស្រា​បៀរ ដើម្បី​កម្ចាត់​ខ្យង សោក​ចេញ​ពី​ចម្ការ​ដំ​ណាំ។

អំ​បិល Epson

រោយ​អំ​បិល Epson លើ​ស្រ​ទាប់​ដី ជួយ​បង្ការ​ទប់ ស្កាត់​កុំ​ឱ្យ​ខ្យង​សោក​វារ​ឡើង​ស៊ី​ស្លឹក និង​ពន្លក​ខ្ចី។ ទន្ទឹម​នឹង​នោះ អំ​បិល Epson នៅ​ទាំង​សម្បូរ​ទៅ​ដោយ​ម៉ាញ៉េ​ស្យូម ពេល​បាច​លើ​ផ្ទៃ​ដី​នឹង​ការ​ពារ​ការ​ខ្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូម​របស់​រុក្ខ​ជាតិ។

ទឹក​ខ្មេះ

ពេល​ស្រោច​ទឹក​លើ​រុក្ខ​ជាតិ​ក្នុង​ចម្ការ ចូរ​ចាក់​ទឹក​ខ្មេះ​បន្តិច​លាយ​ជា​មួយ​ទឹក។ ទឹក​ខ្មេះ​ជួយ​កម្ចាត់​ជាតិ​រំអិល​ដែល​ជាប់​នឹង​ខ្លួន​ខ្យង ធ្វើ​ឱ្យ​ខ្យង​មិន​អាច​តោង​ជាប់​ស្លឹក បំ​ផ្លាញ​រុក្ខ​ជាតិ​បាន​ឡើយ។

អំ​បិល​

រោយ​អំ​បិល​នៅ​តាម​ដើម​ឈើ​ក្នុង​ចម្ការ អំ​បិល​នឹង​សម្ងួត​ជាតិ​រំអិល​របស់​ខ្យង។ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​គន្លឹះ​មួយ​ក្នុង​ចំ​ណោម​គន្លឹះ​សា​មញ្ញៗ មាន​ប្រ​សិទ្ធ​ភាព​និង​សន្សំ​សំ​ចៃ ដើម្បី​កម្ចាត់​ខ្យង​សោក​ចេញ​ពី​ចម្ការ។

ប្រេង​កាត​

ប្រ​សិន​បើ​ឃើញ​ខ្យង​សោក​កំ​ពុង​បំ​ផ្លាញ​ដើម​ឈើ​ របស់​អ្នក​ ចូរ​លាប​ប្រេង​កាត​បន្តិច​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​ផើង​ឱ្យ​សព្វ​។ ប្រេង​កាត​មា​នល​ក្ខណៈ​រអិល​ ធ្វើ​ឱ្យ​ខ្យង​មិន​អាច​វារ​ឡើង​បាន​។

Amoniac និង​ទឹក​

ផ្សំ​ amoniac និង​ទឹក​ជា​គន្លឹះ​មួយ​ក្នុង​ចំ​ណោម​គន្លឹះ​ដ៏​មាន​ប្រ​យោជន៍​ ដើម្បី​កម្ចាត់​ខ្យង​ចេញ​ពី​ចម្ការ​ យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ ផ្សំ​ amoniac និង​ទឹក​តាម​ អត្រា​១ៈ៣ រួច​បាញ់​លើ​ខ្យង​ ដើម្បី​កុំ​ឱ្យ​ពួក​វា​បំ​ផ្លាញ​ រុក្ខ​ជាតិ​។

រោយ​រោម​

រោយ​រោម​ឆ្កែ​ សក់​មនុស្ស​ ឬ​រោម​ឆ្មារ​បន្តិច​ឱ្យ​សព្វ​ គល់​រុក្ខ​ជាតិ​។ ខ្យង​មិន​ចូល​ចិត្ត​ជាប់​រោម​ ដូច្នេះ​ ពេល​ វារ​ប៉ះ​រោម​ពួក​វា​នឹង​វារ​ចេញ​ដោយ​ស្វ័យ​ប្រ​វត្តិ​។

ក្រូច​ថ្លុង​

ខ្យង​សោក​ចូល​ចិត្ត​ក្រូច​ថ្លុង​។ ហេ​តុ​នេះ​ ការ​ប្រើ​ ប្រាស់​សំ​បក​ក្រូច​ថ្លុង​គឺ​ជា​គន្លឹះ​ដ៏​មាន​ប្រ​យោជន៍​ ដើម្បី​ កម្ចាត់​ខ្យង​សោក​ចេញ​ពី​ចម្ការ​។ បក​ផ្លែ​ក្រូច​ពាក់​ កណ្តា​ល រួច​ចោះ​ពីរ​បី​រន្ធ​ដើម្បី​ធ្វើ​អន្ទាក់​ខ្យង​។ ខ្យង​ សោក​នឹង​វារ​ចូល​ក្នុង​សំ​បក​ក្រូច​ពួន​សម្ងំ​ស៊ី​នៅ​ទី​ នោះ​។ លុះ​ព្រឹក​ឡើង​ យក​សំ​បក​ក្រូច​នោះ​ទៅ​បោះ​ ចោល​ក្នុង​ធុង​សំ​រាម​។

ស្រា​បៀរ​

ខ្យង​សោក​ចូល​ចិត្ត​ស្រា​បៀរ​។ យក​ចាន​មួយ​រួច​ ចាក់​ស្រា​បៀរ​ឱ្យ​ពេញ​។ ដាក់​ចាន​ស្រា​បៀរ​នោះ​ក្នុង​ ចម្ការ​ដំ​ណាំ​កន្លង​រា​ត្រី​។ ស្រា​បៀរ​នឹង​ទាក់​ទាញ​ខ្យង​ វារ​មក​សម្ងំ​ក្នុង​ចាន​នោះ​។ លុះ​ព្រឹក​ឡើង​ គ្រាន់​តែ​យក​ចាន​ស្រា​បៀរ​ទៅ​ចាក់​ចោល​ជា​ការ​ស្រេច​។

ខ្ទឹម​សនិង​ជីរ​អង្កាម​

ខ្យង​សោក​ស្អប់​ក្លិន​ខ្ទឹម​សនិង​ជីរ​អង្កាម​ ហេ​តុ​នេះ​ ដាំ​ដំ​ណាំ​ប្រ​ភេទ​នេះ​នៅ​ជុំ​វិញ​ចម្ការ​ដំ​ណាំ​នឹង​ជួយ​ទប់​ស្កាត់​ការ​បំផ្លិច​បំ​ផ្លាញ​របស់​ខ្យង​សោក​។

ប្រេង​

ក្រៅ​ពី​លក្ខ​ណៈព្យា​បាល​ ប្រេង​គ្រប់​ប្រ​ភេទ​នៅ​ទាំង​មាន​ប្រ​យោជន៍​ជួយ​ទប់​ស្កាត់​ខ្យង​ក្នុង​ចម្ការ​។ លាយ​ប្រេង​ម្រះ​ព្រៅ​ ប្រេង​ដើម​តា​ត្រៅ​ និង​ប្រេង​ស្រល់​ មួយ​មុខៗ​កន្លះ​ស្លាប​ព្រា​។ យក​បំ​ពង់​បាញ់​ ថ្នាំ​ចាក់​ទឹក​មួយ​ពែង​ លាយ​ជា​មួយ​ជាតិ​ល្បាយ​ប្រេង​ ដូច​បាន​ពោល​ខាង​លើ​ រួច​រលាក់​ឱ្យ​សព្វ​។ បាញ់​ជាតិ​ល្បាយ​នេះ​លើ​ខ្យង​និង​ជុំ​វិញ​ចម្ការ​ដំ​ណាំ​ដើម្បី​ កម្ចាត់​ខ្យង​សោក​៕

               ​       យោង​៖ laodong.vn - មុនី​

ចែករំលែកអត្ថបទ