05/11/2026 - 20:13

ត្រា​កូង៖ ជំនួយ​កម្លាំង​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ 

នៅ​ភូមិ​ស្រមោច​ ឃុំ​ត្រា​កូង ខេត្ត​វិញ​ឡុង​ មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ជិត​ ៧០% នៃ​ចំ​នួន​ប្រ​ជា​ជន​សរុប​។ កាល​ពី​មុន​ ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​និង​ធ្វើ​ការ​ឈ្នួល​ ម្ល៉ោះ​ហើយ​ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ និង​ការ​អនុ​វត្ត​គោ​លន​យោ​បាយ​គាំ​ទ្រ​នា​នា​របស់​រដ្ឋ​ គ្រួ​សារ​ជា​ច្រើន​មាន​ឱ​កាស​អភិវឌ្ឍ​ការ​ផលិត​និង​ឈាន​ឡើង​ចាក​ពី​ភាព​ក្រី​ក្រ​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​នៅ​ក្នុង​ភូមិ​ បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោ​គក​សាង​និង​បង្កើន​កម្រិត​។ បណ្តា​ញផ្លូវ​គមនាគមន៍​បា​នក​សាង​យ៉ាង​ស្អាត​បាត​ ប្រ​ព័ន្ធ​ ធា​រា​សាស្ត្រ​ជា​សារ​វន្ត​បាន​ឆ្លើយ​តប​តាម​តម្រូវ​ការ​ស្រោច​ស្រព​និង​បង្ហូរ​ទឹក​ពេញ​មួយ​ឆ្នាំ​ ចំ​ណែក​អគ្គិ​សនី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​បាន​គ្រប​ដណ្តប់​ទូ​ទាំង​ភូមិ​ឋាន​។ បរិស្ថាន​និង​ទិដ្ឋភាព​ជន​បទ​កាន់​តែ​មាន​ភាព​ភ្លឺ​ បៃ​តង​ ជ្រះ​ ស្អាត​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ដោះ​ដូរ​ទំនិញ​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ ទន្ទឹម​នឹង​នោះ​ ប្រ​ជា​ជន​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្នែក​លំ​នៅ​ឋាន​ បុល​ទុន​មាន​អត្រា​ការ​ប្រាក់​ទាប​ ពូជ​សត្វ​ចិញ្ចឹម​ និង​ការប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ជា​ជំ​ហាន​ៗជួយ​ឱ្យ​ពួក​គាត់​អាច​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ស្ថិរ​ភាព​។

បង​ថា​ច់ខន​ យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ហ្វូង​គោ​ ដែល​បាន​រួម​ចំ​ណែក​ក្នុង​ការ​
អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។

គ្រួ​សារ​របស់​បង​ ថា​ច់ខន​ គឺ​ជា​គំ​រូ​ជាក់​ស្តែង​មួយ​។ កាល​ពី​មុន​ គ្រួ​សារ​របស់​គាត់​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ ផ្ទះ​សម្បែង​មាន​សភាព​ទ្រុឌ​ទ្រោម​ ខ្វះ​ដើម​ទុន​សម្រាប់​ផលិត​ ដី​ស្រែ​ ៥ កុង​របស់​គ្រួ​សារ​បាន​ឱ្យ​អ្នក​ផ្សេង​ជួល​។ បង​ខន​ ចាក​ចេញ​ពី​ភូមិ​កំ​ណើត​ទៅ​ធ្វើ​កម្ម​ករ​នៅ​ខេត្ត​ប៊ិញយឿង​ ចំ​ណែក​ប្រ​ពន្ធ​គាត់​នៅ​ផ្ទះ​មើល​ថែ​កូន​តូច​។ ឆ្នាំ​ ២០១៩ គ្រួ​សា​របង​ទទួល​បាន​ការ​ឧបត្ថម្ភ​សង់​ផ្ទះ​មួយ​ខ្នង​ មាន​តម្លៃ​ ៤០ លាន​ដុង​ និង​គោ​ញី​មួយ​ក្បាល​សម្រាប់​បន្ត​ពូជ​។ ផ្តើម​ពី​ប្រ​ភព​ជំនួយ​នេះ​ បង​បាន​ពង្រីក​ការ​ចិញ្ចឹម​សត្វ​ សន្សែ​សន្សំ​ដើម​ទុន​ដើម្បី​លោះ​ដី​ស្រែ​របស់​ខ្លួន​មក​វិញ​ ហើយ​ទិញ​ដី​បន្ថែម​ ១.៥០០ ម៉ែ​ត្រកា​រ៉េ​សម្រាប់​សាង​សង់​ផ្ទះ​។

បច្ចុប្បន្ន​ គ្រួ​សា​របង​មាន​គោ​ចំ​នួន​ ៥ ក្បាល​ក្នុង​ក្រោល​ ហើយ​កាល​ពី​ពេល​ថ្មី​ៗនេះ​ បង​ទើប​លក់​គោ​មួយ​ក្បាល​ជា​មួយ​តម្លៃ​ ៤០ លាន​ដុង​។ ក្រៅ​ពី​នេះ​ គ្រួ​សារ​របស់​បង​លួស​បាន​ដី​ស្រែ​៥កុង​ មក​វិញ​ ដោយ​ផលិត​ស្រូវ​ ៣ រដូវ​ក្នុង​មួយ​ឆ្នាំ​។ ចំ​ណែក​កូន​របស់​គាត់​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ជប៉ុន​ តាម​រយៈ​កម្ម​វិធី​បញ្ជូន​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស​ ក៏​បាន​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​។ ដោយ​សា​រកា​រខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​របរ​រក​ស៊ី​ គ្រួ​សារ​របស់​បង​បាន​សាង​សង់​ផ្ទះ​ថ្មី​មួយ​ខ្នង​យ៉ាង​សម​រម្យ​និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ បង​ខន​ ចែក​រំលែក​៖ "ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ ជួយ​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​និង​គោ​ពូជ​ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ឱ​កាស​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ហើយ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ប្តី​ប្រ​ពន្ធ​ខ្ញុំ​តែង​ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ និង​សន្សំ​សំ​ចៃ​ដើម្បី​ឱ្យ​ជីវ​ភាព​កាន់​តែ​បាន​ស្ថិរ​ភាព​"។

មិន​ត្រឹម​តែ​ការ​ជួយ​ឧបត្ថម្ភ​លំ​នៅ​ឋាន​និង​ពូជ​សត្វ​ប៉ុណ្ណោះ​ទេ​ គោ​លន​យោ​បាយ​ផ្តល់​ប្រាក់​កម្ចី​មាន​អត្រា​ការ​ប្រាក់​ទាប​និង​ការប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ក៏​បាន​ផ្ដល់​ឱ​កាស​ដល់​ប្រ​ជា​ជន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ គ្រួ​សារ​របស់​បង​ ថា​ច់សែង​ហួន គឺ​ជា​ឧទាហរណ៍​មួយ​។ រៀប​ការ​ហើយ​ចេញ​នៅ​ដោយ​ឡែក​ បាន​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​ដី​ស្រែ​ ៦ កុង​ ប៉ុន្តែ​ដោយ​សារ​ខ្វះ​ដើម​ទុន​សម្រាប់​បង្ក​បង្កើន​ផល​ ប្តី​ប្រ​ពន្ធ​បង​ត្រូវ​ប្រ​កប​របរ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។

នៅ​ឆ្នាំ​ ២០០៦ បង​បាន​បុល​ទុន​ ៥០ លាន​ដុង​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដើម្បី​លើក​រង​ដាំ​ក្រូច​ពោធិ៍​សាត់​ ព្រម​ទាំង​បាន​រៀន​ជំ​នាញ​ជួស​ជុល​គ្រឿង​យន្ត​កសិ​កម្ម​។ បន្ទាប់​មក​ បង​បាន​បុល​ប្រាក់​បន្ថែម​ចំ​នួន​ ៥០ លាន​ដុង​ទៀត​ ដើម្បី​វិនិយោគ​ទិញ​ឧប​ករណ៍​ ប្រ​មូល​ទិញ​គ្រឿង​យន្ត​និង​ម៉ាស៊ីន​ចាស់​ៗ យក​មក​ជួស​ជុល​ រួច​លក់​បន្ត​។ បច្ចុប្បន្ន​ បង​ថែ​ទាំ​ចម្ការ​ដំ​ណាំ​ ជួស​ជុល​គ្រឿង​យន្ត​ និង​ផ្តល់​សេ​វា​កម្ម​បម្រើ​ដល់​ការ​ផលិត​។ ក្រៅ​ពី​នេះ​ គ្រួ​សា​របង​ក៏​បាន​វិនិយោគ​ទិញ​ម៉ាស៊ីន​ភ្ជួរ​ដី​ចំ​នួន​ ២ គ្រឿង​ និង​ម៉ាស៊ីន​កិន​អង្ករ​ខ្នាត​តូច​ ១ គ្រឿង​ ដើម្បី​បម្រើ​សេ​វា​កម្ម​ជូន​ប្រ​ជា​ជន​ក្នុង​ភូមិ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ​។ ដោយ​សា​រកា​រខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ គ្រួ​សារ​របស់​បង​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ សាង​សង់​បាន​ផ្ទះ​រឹង​មាំ​និង​មាន​លទ្ធ​ភាព​ចិញ្ចឹម​កូន​ទាំង​ពីរ​នាក់​ឱ្យ​រៀន​សូ​ត្រ​បាន​ត្រឹម​ត្រូវ​។ លោក​ហួន ឱ្យ​ដឹង​៖ "ប្រ​ភព​ទុន​បុល​មាន​អត្រា​ការ​ប្រាក់​ទាប​ និង​ការ​បាន​រៀន​ជំ​នាញ​វិជ្ជា​ជី​វៈ​ បាន​ជួយ​ឱ្យ​ខ្ញុំ​មាន​ឱ​កាស​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ដោយ​សារ​កត្តា​ទាំង​នេះ​ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​នា​ពេល​បច្ចុប្បន្ន​ មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន​ច្រើន​"។

បង​ថា​ច់សែង​ហួន ក្បែរ​ម៉ាស៊ីន​ភ្ជួរ​ដី​របស់​គ្រួ​សារ​ដែល​បាន​រួម​ចំ​ណែក​ជួយ​ធ្វើ​ទំនើប​កម្ម​គ្រឿង​យន្ត​ក្នុង​ការ​ផលិត​កសិ​កម្ម​។

លោក​ ង្វៀង​កៀង​ត្រុក​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ស្រមោច​ បាន​ឱ្យ​ដឹង​ បច្ចុប្បន្ន​ក្នុង​ភូមិ​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ ១១ គ្រួ​សារ​។ កាល​ពី​ឆ្នាំ​ ២០២៥ មាន​ ៣ គ្រួ​សារ​បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ តែង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ឱ្យ​ប្រ​ជា​ជន​បាន​បុល​ដើម​ទុន​ដោយ​អត្រា​ការ​ប្រាក់​ទាប​ ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​លើ​ការ​ផលិត​ ការ​ចិញ្ចឹម​សត្វ​និង​ការ​រៀន​ជំ​នាញ​វិជ្ជា​ជី​វៈ​ដើម្បី​មា​មីង​មាន​លក្ខ​ណះឈាន​ឡើង​ក្នុង​ជីវ​ភាព​។ 

ភាព​ជាក់​ស្តែង​នៅ​ភូមិ​ស្រមោច​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ នៅ​ពេល​គោ​លន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ បាន​អនុ​វត្ត​ស្រប​តាម​តម្រូវ​ការ​ជាក់​ស្តែង​ រួម​ជា​មួយ​នឹង​ភាព​ម្ចាស់​ការ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រ​ជា​ជន​ ប្រ​សិទ្ធ​ភាព​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​កាន់​តែ​បង្ហាញ​ឡើង​យ៉ាង​ច្បាស់​។ ចាប់​ពី​លំ​នៅ​ឋាន​រឹង​មាំ​ គំ​រូ​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ រហូត​ដល់​លក្ខ​ណៈសិក្សា​របស់​កូន​ចៅ​ដែល​កាន់​តែ​ប្រសើរ​ឡើង​ ជីវ​ភាព​រស់​នៅ​របស់​មា​មីង​ខ្មែរ​មាន​ភាព​រីក​ចម្រើន​ជា​បណ្តើ​រៗ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​៕ 

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ