ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/10/2026 - 21:59

ពង្រីកតួនាទី ទម្រហិរញ្ញវត្ថុ រួមចំណែកក្នុង​ទិសដៅកំណើនរួមរបស់ទីក្រុង 

ទោះ​បី​កំ​ណើន​ឥ​ណ​ទាន​ដើម​ឆ្នាំ​ ២០២៦ នៅ​មាន​កម្រិត​ទាប​ ប៉ុន្តែ​ខឿន​សេដ្ឋ​កិច្ច​ទី​ក្រុង​កឹង​ធើ​ នៅ​តែ​បាន​កត់​សម្គាល់​សញ្ញា​វិជ្ជមាន​។ ឈាន​ចូល​ត្រៃ​មាស​ទី​ ៤ ដែល​ជា​ត្រៃ​មាស​កំ​ណត់​សម្រេច​ វិស័យ​ធនាគារ​កំ​ពុង​បាន​រំ​ពឹង​ទុក​ជា​ “ទម្រ​” ហិរញ្ញ​វត្ថុ​ សហ​ការ​បើក​លំ​ហូរ​ដើម​ទុន​ បន្ថយ​អត្រា​ការ​ប្រាក់​ ដោះ​ស្រាយ​ការ​លំ​បាក​ ជួយ​ឱ្យ​ទី​ក្រុង​សម្រេច​ទិស​ដៅ​កំ​ណើន​តួ​លេខ​ពីរ​ខ្ទង់​។

អតិថិ​ជន​ដោះ​ដូរ​នៅ​ធនាគារ​ Vietinbank សាខា​ទី​ក្រុង​កឹង​ធើ​។

បញ្ជូន​ទុន​ទៅ​ក្នុង​ខឿន​សេដ្ឋ​កិច្ច​

យោង​តាម​ធនាគារ​រដ្ឋ​វៀត​ណាម​ សាខា​តំ​បន់​ ១៤ គិត​ដល់​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​ ឆ្នាំ​២០២៦ សរុប​បំណុល​ឱ្យ​បុល​ទូ​ទាំង​ទី​ក្រុង​កឹង​ធើ​ចំ​នួន​ ៣៣៨.៥៨៩ ពាន់​លាន​ដុង​ កើន​ ៧,៥៨% បើ​ប្រៀប​នឹង​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​។ ក្នុង​នោះ​ ឱ្យ​បុល​រយៈ​ពេល​ខ្លី​ស្រូប​អត្រា​ ៥៧,៩៦% ឱ្យ​បុល​រយៈ​ពេល​មធ្យម​និង​រយៈ​ពេល​វែង​ស្រូប​អត្រា​ ៤២,០៤%។ បំណុល​ឱ្យ​បុល​លើ​វិស័យ​កសិ​កម្ម​ រុក្ខ​កម្ម​ និង​ជល​ផល​ប្រ​មា​ណ​ ៣៨.៤៣០ ពាន់​លាន​ដុង​ ស្រូប​អត្រា​ ១១,៣៥% នៃ​បំណុល​សរុប​ កំ​ណើន​ ២៥,៣៨%; ឧស្សាហ​កម្ម​និង​សំ​ណង់​ ៧០.៥៦២ ពាន់​លាន​ដុង​ ស្រូប​អត្រា​ ២០,៨៤% នៃ​បំណុល​សរុប​ ថយ​ចុះ​ ៦,២៦%; ពាណិជ្ជ​កម្ម​និង​សេ​វា​កម្ម​ ១៤៤.១៧១ ពាន់​លាន​ដុង​ ស្រូប​អត្រា​ ៤២,៥៨% នៃ​បំណុល​សរុប​ កើន​ ២,០២%...។

លោក​ ត្រឹង​ក្វឹក​ហា​ នា​យក​ស្តី​ទី​ធនាគារ​រដ្ឋ​សាខា​តំ​បន់​ ១៤ បាន​ឱ្យ​ដឹង​៖ ការ​ពិត​ អា​ជីវ​កម្ម​ធំ​និង​គម្រោង​ធំ​ៗមួយ​ចំ​នួន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ មិន​បុល​ទុន​នៅ​តាម​ធនាគារ​ពាណិជ្ជ​កម្ម​លើ​ភូមិ​ឋាន​ទេ​ តែ​បុល​ទុន​ដោយ​ផ្ទាល់​ពី​ទី​ស្នាក់​ការ​ធំ​នៅ​ទី​ក្រុង​ហូជី​មិញ​ ឬ​ហាណូយ​។ ទោះ​បី​ប្រើ​ប្រាស់​ទុន​ និង​វិនិយោគ​គម្រោង​នៅ​កឹង​ធើ​ ប៉ុន្តែ​ករ​ណី​ទាំង​នេះ​មិន​បាន​ស្ថិតិ​ទៅ​ក្នុង​បំណុល​ឥ​ណ​ទាន​របស់​សាខា​ភូមិ​ភាគ​ទេ​។ ព្រោះ​ហេ​តុ​នោះ​ ទិន្ន​ន័យ​ស្ថិតិ​នៅ​នឹង​កន្លែង​ទោះ​បី​ទាប​ ប៉ុន្តែ​ការ​ពិត​ប្រ​ភព​ទុន​ដែល​បញ្ជូន​ទៅ​ក្នុង​ខឿន​សេដ្ឋ​កិច្ច​ច្រើន​ណាស់​ និង​នៅ​តែ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​ទិស​ដៅ​កំ​ណើន​របស់​ទី​ក្រុង​។

ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​ ឥ​ណ​ទាន​មាន​កំ​ណើន​អវិជ្ជមាន​ បច្ចុប្បន្ន​ឥ​ណ​ទាន​មាន​សញ្ញា​កើន​ឡើង​វិញ​។ ក្តី​សង្ឃឹម​កំ​ណើន​ឥ​ណ​ទាន​នៅ​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ ពេល​តម្រូវ​ការ​ដើម​ទុន​ចល័ត​សម្រាប់​សកម្ម​ភាព​ផលិត​អា​ជីវ​កម្ម​មា​នល​ក្ខណៈ​រដូវ​កាល​ជិត​នឹង​បើក​ដំ​ណើរ​ការ​ ជាក់​ស្តែង​៖ កសិ​កម្ម​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​ (រដូវ​ប្រាំង​); សកម្ម​ភាព​សំ​ណង់​ (សំ​ណង់​ស៊ី​វិល​ ផ្ទះ​សម្បែង​) តាម​ទម្លាប់​ក៏​កើន​ឡើង​ខ្លាំង​នៅ​ចុង​ឆ្នាំ​;  សកម្ម​ភាព​សេ​វា​កម្ម​ ផលិត​ អា​ជីវ​កម្ម​ទំនិញ​ក៏​ឈាន​ចូល​ដល់​រដូវ​បុណ្យ​ធំ​ៗ (ណូអែល​ បុណ្យ​ចូល​ឆ្នាំ​សកល​ បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​…) ពេល​នោះ​តម្រូវ​ការ​ប្រើ​ប្រាស់​លើ​ភូមិ​ឋាន​នឹង​កើន​ខ្ពស់​។

បើក​លំ​ហូរ​ប្រ​ភព​ធន​ធាន​

តាម​ប្រ​សាសន៍​លោក​ ត្រឹង​ភូ​ឡុក​ថា​ញ់ នា​យក​ស្តី​ទី​មន្ទីរ​ហិរញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ​ ដើម្បី​ពង្រីក​តួ​នា​ទី​ជា​ទម្រ​ហិរញ្ញ​វត្ថុ​របស់​វិស័យ​ធនាគារ​ រួម​ចំ​ណែក​ក្នុង​ផែន​ការ​កំ​ណើន​របស់​ទី​ក្រុង​ ចាំ​បាច់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ធនាគារ​រដ្ឋ​សាខា​តំ​បន់​ ១៤ និង​ធនាគារ​ពាណិជ្ជ​កម្ម​នា​នា​ បើក​ទូ​លាយ​ឥ​ណ​ទាន​តាម​ទិស​ដៅ​ត្រឹម​ត្រូវ​។ មន្ទីរ​ហិរញ្ញ​វត្ថុ​នឹង​ធ្វើ​សេ​នា​ធិ​ការ​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​ដើម​ទុន​វិនិយោគ​របស់​រដ្ឋ​ បង្ក​លំ​ហូរ​សាច់​ប្រាក់​ដល់​ធនាគារ​ប្រ​មូល​ទុន​។ ជាក់​ស្តែង​ ជា​មួយ​ផែន​ការ​ទុន​ដែល​រដ្ឋ​វិនិយោគ​ឆ្នាំ​ ២០២៦ ចំ​នួន​ ២១.០០០ ពាន់​លាន​ដុង​ (បច្ចុប្បន្ន​ ផ្តល់​ផ្ទេរ​បាន​ប្រ​មា​ណ​៦០%) មន្ទីរ​ហិរញ្ញ​វត្ថុ​នឹង​ធ្វើ​សេ​នា​ធិ​ការ​ដល់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ សំ​ណូរ​ពរ​ឱ្យ​អ្នក​ម៉ៅ​ការ​ពេល​បើក​ប្រាក់​មុន​របស់​គម្រោង​ ត្រូវ​បើក​គណ​នី​ដាក់​ប្រាក់​នៅ​ធនាគារ​ពាណិជ្ជ​កម្ម​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។ ជា​មួយ​នឹង​ទឹក​ប្រាក់​ប៉ាន់​ស្មាន​ប្រ​មា​ណ​ពី​ ៥.០០០ - ៧.០០០ ពាន់​លាន​ដុង​ នឹង​បង្ក​ប្រ​ភព​ទុន​យ៉ាង​ច្រើន​ ដើម្បី​ប្រ​ព័ន្ធ​ធនាគារ​បន្ត​ធ្វើ​ហិរញ្ញ​ប្បទាន​ឡើង​វិញ​ដល់​ខឿន​សេដ្ឋ​កិច្ច​។

លោក​ ហ្វិញ​ថាញ​សឺ​ នា​យក​រង​មន្ទីរ​ឧស្សាហ​-ពាណិជ្ជ​កម្ម​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ ក្នុង​ខែ​តុ​លា​នេះ​ មន្ទីរ​ឧស្សាហ​-ពាណិជ្ជ​កម្ម​នឹង​ត្រួត​ពិ​និត្យ​នូវ​អា​ជីវ​កម្ម​លើ​វិស័យ​ថាម​ពល​ នី​ហរ័ណ​ ព្រម​ជា​មួយ​នឹង​វិស័យ​មួយ​ចំ​នួន​ទៀត​ដែល​មាន​តម្រូវ​ការ​ដើម​ទុន​ពិត​ប្រាកដ​ ក៏​ដូច​ជា​មាន​លទ្ធ​ភាព​កៀក​ជិត​ដើម​ទុន​ ដើម្បី​ផ្ញើ​ធនាគារ​រដ្ឋ​សាខា​តំ​បន់​ ១៤ ជូន​ដំណឹង​ដល់​ធនាគារ​ពាណិជ្ជ​កម្ម​នា​នា​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ឆ្លើយ​តប​។ មន្ទីរ​ក៏​បាន​ស្នើ​ ជំ​នួស​ឱ្យ​ការ​ចាត់​តាំង​សិក្ខា​សា​លា​ ឬ​កិច្ច​ប្រ​ជុំ​ នឹង​ប្តូរ​ទៅ​ទម្រង់​អន​ឡាញ​ពី​ ៣ - ៥ អា​ជីវ​កម្ម​ និង​ធនាគារ​មួយ​ចំ​នួន​ ដើម្បី​មាន​ទិស​ដៅ​ពិភាក្សា​ជាក់​ស្តែង​អំ​ពី​កំ​ណត់​តម្លៃ​ទ្រព្យ​សម្បត្តិ​ កម្រិត​បុល​ប្រាក់​ និង​អត្រា​ការ​ប្រាក់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាប់​ជំ​ពាក់​ទាក់​ទង​ដល់​ការ​កៀក​ជិត​ដើម​ទុន​។

លោក​ វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បញ្ជាក់​៖ អង្គ​ការ​ឥ​ណ​ទាន​នា​នា​ត្រូវ​តែ​អនុ​វត្ត​ម៉ឺង​ម៉ាត់​ទិស​ដៅ​កំ​ណើន​ឥ​ណ​ទាន​ ធ្វើ​ពិពិធ​កម្ម​ទម្រង់​ប្រ​មូល​ដើម​ទុន​ ប្រិត​សំ​ចៃ​ការ​ចំ​ណាយ​ ដើម្បី​បន្ថយ​អត្រា​ការ​ប្រាក់​ឱ្យ​បុល​។ ប្រ​មូល​ដើម​ទុន​សម្រាប់​កម្ម​វិធី​អនុ​គ្រោះ​ វិស័យ​អាទិ​ភាព​ ដូច​ជា​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា​ ឧស្សាហ​កម្ម​កែ​ច្នៃ​ ថាម​ពល​បង្កើត​ឡើង​វិញ​ លំ​នៅ​ឋាន​សង្គម​ ដោះ​ស្រាយ​ការ​លំ​បាក​អំ​ពី​តា​រាង​តម្លៃ​ដី​ដល់​គម្រោង​អចលន​ទ្រព្យ​ ដើម្បី​អា​ជីវ​កម្ម​សម្រេច​កាតព្វ​កិច្ច​ហិរញ្ញ​វត្ថុ​។ ពង្រីក​ឥ​ណ​ទាន​ត្រូវ​ដើរ​ទន្ទឹម​នឹង​បន្ថយ​អត្រា​ការ​ប្រាក់​ និង​សុវត្ថិ​ភាព​ប្រ​ព័ន្ធ​។ ធនាគារ​រដ្ឋ​សាខា​តំ​បន់​ ១៤ ពង្រឹង​ការ​ធ្វើ​អធិការ​កិច្ច​ ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​កម្រិត​អត្រា​ការ​ប្រាក់​ប្រ​មូល​ និង​ឱ្យ​បុល​ ធា​នា​គុណ​ភាព​ឥ​ណ​ទាន​នៅ​លើ​ភូមិ​ឋាន​គ្រប់​គ្រង​៕

មិញ​ហ្វៀង​ - វិមាន​

ចែករំលែកអត្ថបទ