ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/10/2026 - 13:53

ជំ​រុញ​ការ​ចង​ចម្ព័ន្ធ​រវាង​វិទ្យា​ស្ថាន​ សា​កល​វិទ្យា​ល័យ​ និង​សហ​គម​ន៍អា​ជីវ​កម្ម​ក្នុង​ការ​ស្រាវ​ជ្រាវ​ អភិវឌ្ឍ​ន៍វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ 

ឧប​នា​យក​រដ្ឋ​មន្ត្រី​ ហូក្វឹក​យ៉ុង បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​អង្គ​សន្និ​បាត​ទូ​ទាំង​ប្រ​ទេស​អំ​ពី​ជំ​រុញ​ការ​ចង​ចម្ព័ន្ធ​រវាង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ សា​កល​វិទ្យា​ល័យ​ជា​មួ​យស​ហ​គម​ន៍អា​ជីវ​កម្ម​ ក្នុង​ការ​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍ​ន៍វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​។

អ្នក​តំ​ណាង​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​ទី​ក្រុង​កឹង​ធើ​។​

លោក​ ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ព្រម​ទាំង​បណ្តា​មន្ទីរ​ ផ្នែក​ វិទ្យា​ស្ថាន​ សា​កល​វិទ្យា​ល័យ​ និង​អា​ជីវ​កម្ម​លើ​ភូមិ​ឋាន​ទី​ក្រុង​ អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​ទី​ក្រុង​កឹង​ធើ​។

អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៥៧-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​របត់​អភិវឌ្ឍ​ន៍វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ​ ប្រ​ព័ន្ធ​គោ​លន​យោ​បាយ​ស្តី​ពី​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​និង​ការ​ច្នៃ​ប្រ​តិដ្ឋ​ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​សំ​ខាន់​ បើក​ទូ​លាយ​សិទ្ធិ​ម្ចាស់​ការ​ និង​ប្រ​ភព​ធន​ធាន​សម្រាប់​ការ​ចង​សម្ព័ន្ធ​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ សា​កល​វិទ្យា​ល័យ​និង​អា​ជីវ​កម្ម​។ មាន​ទម្រង់​មួយ​ចំ​នួន​បង្កើត​បាន​នូវ​បច្ចេក​វិទ្យា​ ផលិត​ផល​និង​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្តែង​ ដូច​ជា​៖ សម្ព័ន្ធ​ក្រុម​ហ៊ុន​ឧស្សាហ​កម្ម​ - ទូរ​គមនាគមន៍​កង​ទ័ព​ (Viettel) និង​សា​កល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​ សា​កល​វិទ្យា​ល័យ​ជាតិ​ហាណូយ​ បាន​ប្រ​គល់​និង​អនុ​វត្ត​លទ្ធ​ផល​នៃ​ភារ​កិច្ច​ចំ​នួន​ ៣ រួម​មាន​៖ ជំនួយ​ការ​សរ​សេរ​កម្ម​វិធី​ CoDev, ទម្រង់​ភា​សា​ទូរ​គមនាគមន៍​ TelcoLLM និង​មូល​ដ្ឋាន​គ្រឹះ​ AI Platform; ក្រុម​ហ៊ុន​ភាគ​ហ៊ុន​អំ​ពូល​ភ្លើង​ និង​បំ​ពង់​ទឹក​រ៉ាង​ដុង​ សហ​ការ​ជា​មួយ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ សា​កល​វិទ្យា​ល័យ​ពហុបច្ចេក​ទេស​ហាណូយ​តាម​រយៈ​បន្ទប់​ពិសោធន៍​ និង​រោង​ជាង​ពិសោធន៍​ជាក់​ស្តែង​ រួម​ចំ​ណែក​ដល់​ការ​ផលិត​សម្ភារៈ​ក្នុង​ប្រ​ទេស​ និង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ LED; វិទ្យា​ស្ថាន​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ បាន​ផ្ទេរ​ពូជ​ស្រូវ​ជូន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ ឡុក​ទ្រើ​យ ជា​មួយ​នឹង​កម្រិត​បង់​ប្រាក់​ជូន​វិទ្យា​ស្ថាន​ ២០០ ដុង​/គី​ឡូ​ក្រាម​ ចំ​ពោះ​ពូជ​ស្រូវ​ដែល​បាន​លក់​ចេញ​ សម្រាប់​ពូជ​ OM ១៨ និង​ OM ៩៥៧៧ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អត្ថ​ប្រ​យោជន៍​ពី​ភា​គី​ស្រាវ​ជ្រាវ​ជា​មួយ​នឹង​លទ្ធ​ផល​ប្រើ​ប្រាស់​...

ថ្វី​ដ្បិត​តែ​ទទួល​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ជា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ការ​ចង​សម្ព័ន្ធ​រវាង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ សា​កល​វិទ្យា​ល័យ​ជា​មួ​យស​ហ​គម​ន៍អា​ជីវ​កម្ម​ក្នុង​ការ​ស្រាវ​ជ្រាវ​ អភិវឌ្ឍ​ន៍វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​នៅ​តែ​មិន​ទាន់​ស្អិត​ល្មួត​ និង​មិន​ទាន់​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​នៅ​ឡើយ​។ តម្រូវ​ការ​ជា​ច្រើន​មិន​ទាន់​ក្លាយ​ជា​លិខិត​បញ្ជា​ទិញ​ ហើយ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ជា​ច្រើន​ក៏​មិន​ទាន់​បាន​សុក្រឹត​ដើម្បី​យក​ទៅ​អនុ​វត្ត​ និង​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ឡើយ​។ ប្រ​ធាន​បទ​ និង​ភារ​កិច្ច​ស្រាវ​ជ្រាវ​ជា​ច្រើន​ មិន​ទាន់​ផ្តើម​ចេញ​ពី​តម្រូវ​ការ​ជាក់​ស្តែង​នៃ​ខឿន​សេដ្ឋ​កិច្ច​ និង​តម្រូវ​ការ​របស់​អា​ជីវ​កម្ម​ ទី​ផ្សារ​។

ថ្លែង​បូក​សរុប​ក្នុង​អង្គ​សន្និ​បាត​ ឧប​នា​យក​រដ្ឋ​មន្ត្រី​ ហូក្វឹក​យ៉ុង បាន​សង្កត់​ធ្ងន់​ថា​ ប្រ​សិទ្ធ​ភាព​នៃ​កាចង​សម្ព័ន្ធ​រវាង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ សា​កល​វិទ្យា​ល័យ​និង​អា​ជីវ​កម្ម​ មិន​ត្រឹម​តែ​វាយ​តម្លៃ​តាម​រយៈ​ចំ​នួន​កិច្ច​សន្យា​ ឬ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ត្រូវ​តែ​បង្ហាញ​តាម​រយៈ​ចំ​នួន​បច្ចេក​វិទ្យា​ដែល​បាន​ផ្ទេរ​ជូន​ ផលិត​ផល​ដែល​បាន​ធ្វើ​ពាណិជ្ជ​កម្ម​ និង​តម្លៃ​បន្ថែម​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ខឿន​សេដ្ឋ​កិច្ច​។ បណ្តា​ក្រ​សួង​ ផ្នែក​ និង​ភូមិ​ភាគ​គប្បី​តម្រង់​ទិស​បញ្ជី​រាយ​នាម​បច្ចេក​វិទ្យា​ អាទិ​ភាព​ផ្តើម​ចេញ​មក​ពី​សមត្ថ​ភាព​ និង​តម្រូវ​ការ​អភិវឌ្ឍ​ន៍របស់​ផ្នែក​ និង​ភូមិ​ភាគ​របស់​ខ្លួន​។ បណ្តា​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ និង​សា​កល​វិទ្យា​ល័យ​ គប្បី​ម្ចាស់​ការ​ទំ​នាក់​ទំនង​ជា​មួយ​អា​ជីវ​កម្ម​។ ផ្ទុយ​ទៅ​វិញ​ អា​ជីវ​កម្ម​ក៏​ត្រូវ​មាន​ភាព​ក្លា​ហាន​ ម្ចាស់​ការ​និង​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​លើ​សកម្ម​ភាព​ស្រាវ​ជ្រាវ​ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​លើ​ផលិត​ផល​។ រដ្ឋ​នឹង​ដើរ​តួ​នា​ទី​ជា​អ្នក​អម​ដំ​ណើរ​ គាំ​ទ្រ​ និង​ទទួល​យក​ហា​និភ័យ​ជា​មួយ​អា​ជីវ​កម្ម​ក្នុង​គម្រោង​ស្រាវ​ជ្រាវ​ សាក​ល្បង​ និង​អភិវឌ្ឍ​ន៍បច្ចេក​វិទ្យា​ថ្មី​ៗ៕

មី​ថាញ​ - វ៉ា​ន់តឹន

ចែករំលែកអត្ថបទ