ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/10/2026 - 13:53

អាទិ​ភាព​ឥ​ណ​ទាន​គោ​លន​យោ​បាយ​សម្រាប់​កម្ម​វិធី​ដែល​មាន​តម្រូវ​ការ​ចាំ​បាច់​ បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ 

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ប្រ​ធាន​គណៈ​តំ​ណាង​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ សាខា​ទី​ក្រុង​កឹង​ធើ​ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ត្រី​មាស​ទី​ ៣ ឆ្នាំ​២០២៦ របស់​គណៈ​តំ​ណាង​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ សាខា​ទី​ក្រុង​កឹង​ធើ​។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប បាន​ស្នើ​បណ្តា​សមា​ជិក​គណៈ​តំ​ណាង​ សាខា​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ទី​ក្រុង​ផ្អែក​តាម​មុខ​ងារ​ ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ បន្ត​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្កើន​ការ​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​ គោ​លន​យោ​បាយ​ស្តី​ពី​ឥ​ណ​ទាន​គោ​លន​យោ​បាយ​សង្គម​។ ពិ​សេស​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថ្លឹង​ថ្លែង​ រៀប​ចំ​ប្រ​ភព​ថវិកា​ភូមិ​ភាគ​ដែល​ប្រ​គល់​សិទ្ធិ​ទៅ​ឱ្យ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដើម្បី​បើក​ទូ​លាយ​លទ្ធ​ភាព​ទទួល​បាន​ឥ​ណ​ទាន​អនុ​គ្រោះ​សម្រាប់​ប្រ​ជា​ជន​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​បុល​ទុន​អនុ​វត្ត​កម្ម​វិធី​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ ពិ​សេស​គឺ​ឱ្យ​បុល​សង់​លំ​នៅ​ឋាន​សង្គម​ បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ សិស្ស​ និស្សិត​ និង​កម្ម​វិធី​ដែល​មាន​តម្រូវ​ការ​ទុន​ធំ​ ជា​ចាំ​បាច់​ បែង​ចែក​ទុន​ឱ្យ​ចំ​មុខ​សញ្ញា​ និង​ចំ​គោល​ដៅ​ កាត់​បន្ថយ​ស្ថាន​ភាព​កន្លែង​ខ្លះ​ខ្វះ​ទុន​ កន្លែង​ខ្លះ​ទុន​មិន​ទាន់​រំ​សាយ​បាន​។ល។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ប្រ​ធាន​គណៈ​តំ​ណាង​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ សាខា​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។​

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប បាន​ប្រ​គល់​សាខា​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ទី​ក្រុង​ សហ​ការ​ជា​មួយ​មន្ទីរ​ហិរញ្ញ​វត្ថុ​ និង​បណ្តា​មន្ទីរ​ ផ្នែក​ ពិ​និត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​ សមត្ថ​ភាព​ថ្លឹង​ថ្លែង​ប្រ​ភព​ធន​ធាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ រាយ​ការណ៍​ជូន​ដែន​សមត្ថ​កិច្ច​ពិ​និត្យ​បំ​ពេញ​បន្ថែម​ប្រ​ភព​ថវិកា​ភូមិ​ភាគ​ដែល​បាន​ប្រ​គល់​សិទ្ធិ​ទៅ​ឱ្យ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ក្នុង​ខែ​ដែល​នៅ​សល់​នៃ​ឆ្នាំ​ ២០២៦ ឱ្យ​ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ ទន្ទឹម​នឹង​នោះ​ ម្ចាស់​ការក​សាង​គម្រោង​រៀប​ចំ​ប្រ​ភព​ថវិកា​ភូមិ​ភាគ​ដែល​ប្រ​គល់​សិទ្ធិ​ទៅ​ឱ្យ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ឆ្នាំ​ ២០២៧ យ៉ាង​ហោច​ណាស់​ ៦០០ ពាន់​លាន​ដុង​ (មជ្ឈិម​ប្រ​គល់​ជូន​ ៥០០ ពាន់​លាន​ដុង​)។

គិត​ត្រឹម​ចុង​ខែ​កញ្ញា​ ឆ្នាំ​ ២០២៦ ប្រ​ភព​ទុន​សរុប​របស់​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ សាខា​ទី​ក្រុង​កឹង​ធើ​ សម្រេច​បាន​ ១៩.៤៥៥ ពាន់​លាន​ដុង​ កើន​ ១០,៦៤% បើ​ធៀប​នឹង​ឆ្នាំ​ ២០២៥។ បំណុល​សរុប​សម្រេច​បាន​ ១៩.៣៩១ ពាន់​លាន​ដុង​ ដោយ​មាន​អតិថិ​ជន​ជំ​ពាក់​បំណុល​សរុប​ចំ​នួន​ ៣៥៩.៨៩៣ នាក់​ កើន​ ១០,៤៧% បើ​ធៀប​នឹង​ឆ្នាំ​ ២០២៥ សម្រេច​បាន​ ៩៨,៥៣% នៃ​ភាគ​កម្រិត​ផែន​ការ​កំ​ណើន​ឥ​ណ​ទាន​ដែល​បាន​ប្រ​គល់​ជូន​។ រយៈ​ពេល​ ៩ ខែ​កន្លង​ ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​ និង​មុខ​សញ្ញា​គោ​លន​យោ​បាយ​ផ្សេង​ទៀត​ចំ​នួន​ ៦៤.៦០៧ នាក់​ ឱ្យ​បុល​ទុន​ដើម្បី​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ កែ​លម្អ​ជីវ​ភាព​។ល។ សាខា​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ល្អ​អំ​ពី​គុណ​ភាព​ក្នុង​សកម្ម​ភាព​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ (សម្រេច​ ៩៥,៧៣ ពិន្ទុ​) កើន​ ៧,៨៧ ពិន្ទុ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២៥; មាន​ ២៥/២៨ អង្គ​ភាព​ទទួល​បាន​ចំ​ណាត់​ថ្នាក់​ល្អ​ កើន​ ៦ អង្គ​ភាព​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២៥។

មិញ​ហ្វៀង​ - លី​សៀ​

ចែករំលែកអត្ថបទ