មជ្ឈមណ្ឌលជំរុញកសិកម្មជាតិ កំពុងជំរុញយ៉ាងខ្លាំងក្លាសកម្មភាពជំរុញកសិកម្ម និងជួយឧបត្ថម្ភភូមិភាគនានាអភិវឌ្ឍន៍ទម្រង់ផលិតតាមគម្រោងអភិវឌ្ឍន៍ចីរភាព ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់និងបន្ថយការបំភាយឧស្ម័ន ផ្សារភ្ជាប់នឹងកំណើនបៃតងតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ (គម្រោង)។
តាមរយនោះ មជ្ឈមណ្ឌលបានបង្កើននូវសកម្មភាពបណ្តុះបណ្តាល ផ្សព្វផ្សាយដំណើរការបង្កបង្កើនផលបន្ថយការបំភាយឧស្ម័ន ប្រើប្រាស់សម្ភារ:បច្ចេកទេសមានប្រសិទ្ធភាព លើកកម្ពស់គុណភាពផលិតផល សន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជួយឧបត្ថម្ភលើកកម្ពស់សមត្ថភាពសហករណ៍ និងចងសម្ព័ន្ធខ្សែសង្វាក់តម្លៃបៃតង សហការជាមួយអង្គភាពពាក់ព័ន្ធនិងភូមិភាគនានា អនុវត្តសកម្មភាពបច្ចេកទេសបម្រើឱ្យគម្រោង។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលរៀបចំចងក្រង បោះពុម្ភផ្សាយឯកសារ បើកថ្នាក់បណ្តុះបណ្តាល គ្រូឧទ្ទេសសម្រាប់កម្មាភិបាលបច្ចេកទេស និងបណ្តាថ្នាក់ហ្វឹកហាត់អំពីការផលិតស្រូវគុណភាពខ្ពស់ និងបន្ថយការបំភាយឧស្ម័នដល់សហករណ៍និងកសិករ ពង្រីកតួនាទីនៃប្រព័ន្ធជំរុញកសិកម្មគ្រប់ជាន់ថ្នាក់ ពិសេសគឺតួនាទីរបស់ក្រុមជំរុញកសិកម្មសហគមន៍ក្នុងការអនុវត្តគម្រោង ផ្សារភ្ជាប់នឹងការពង្រឹងការចងសម្ព័ន្ធខ្សែសង្វាក់តម្លៃ។
យោងតាមមជ្ឈមណ្ឌលជំរុញកសិកម្មថ្នាក់ជាតិ ភូមិភាគដែលបានចូលរួមក្នុងគម្រោងបានបង្កើតក្រុមជំរុញកសិកម្ម សហគមន៍ជាង ១.០០០ ក្រុម មានសមាជិកសរុបជាង ១០.៣៦០ នាក់ ដើម្បីផ្តល់ការឧបត្ថម្ភផ្នែកឃោសនា ណែនាំបច្ចេកទេស ការចាត់តាំងផលិត និងការតភ្ជាប់អាជីវកម្មនៅថ្នាក់មូលដ្ឋាន៕
ខាញ់ទ្រុង - ថាច់ធី