មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/10/2026 - 08:04

ជំ​នួយ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ 

មាន​ឱ​កាស​បាន​មក​ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ ជា​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ។ ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍​គឺ​ទី​នេះ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន ចាប់​តាំង​ពី​ផ្លូវ​ថ្នល់​រឹង​មាំ ទេស​ភាព​បរិស្ថាន​បៃ​តង ស្អាត រហូត​ដល់​ផ្ទះ​ថ្ម​សាង​សង់​តម្រៀប​គ្នា។ ប្រ​ឡាយ​ទឹក​សាប​បាន​ស្តារ​ដើម្បី​បម្រើ​មា​មីង​បង្កើន​ការ​ផលិត​ស្រូវ ២ រដូវ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​គ្នា ជួយ​ឱ្យ​មា​មីង​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

 បង ត្រឹង​ថាញ់​ដៀង ភូមិ​ផ្នោក​ញ្ជើ ឃុំ​ង៉ុក​តូ កំ​ពុង​ស្រោច​ទឹក​ខ្ទឹម​ស្លឹក​របស់​គ្រួ​សារ។

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​នេះ គឺ​អា​ស្រ័យ​មាន​គោល​ន​យោ​បាយ​បុល​ទុន​ផលិត​របស់​រដ្ឋា​ភិ​បាល ក៏​ដូច​ជា​កម្ម​វិធី​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍ ទេស​ភាព​បរិស្ថាន​តភ្ជាប់​នឹង​ការ​ក​សាង​ជន​បទ​ថ្មី ដែល​បាន​ថ្នាក់​លើ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ក្នុង​រយៈ​ពេល​កន្លង។ អា​ស្រ័យ​ហេតុ​នេះ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​និ​យាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក នៅ​ភូមិ​ផ្នោក​ញ្ជើ​ត្រូវ​បាន​លើក​កម្ពស់​ឥត​ឈប់​ឈរ មា​មីង​នៅ​ទី​នេះ​រស់​នៅ​ប្រ​កប​របរ​កសិ​កម្ម ចិញ្ចឹម​សត្វ និង​លក់​ដូរ​ខ្នាត​តូច។ យោង​តាម​បង តា​ថាញ់​តឹម លេ​ខា សាខា​បក្ស​និង​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ផ្នោ​កញ្ជើ ឃុំ​ង៉ុក​តូ បាន​ឱ្យ​ដឹង លោក​និង​សាខា​បក្ស​ភូមិ​តែង​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​នា​នា​របស់​ភូមិ​និង​ឃុំ ចុះ​ដល់​គ្រួ​សារ​នី​មួយៗ ដើម្បី​ចែក​រំលែក​បទ​ពិ​សោធន៍ ការ​រក​ស៊ី និង​ជំ​នួយ​ទុន​ដើម្បី​ឱ្យ​ប្រ​ជា​ជន​មាន​លក្ខណៈ​ផលិត កែ​លម្អ​ជីវ​ភាព។ អា​ស្រ័យ​ហេតុ​នេះ ជីវ​ភាព​របស់​ប្រ​ជា​ជន​តែង​បាន​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់ អត្រា​គ្រួ​សារ​ក្រី​ក្រ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង។ ពេល​សាក​សួរ​អំ​ពី​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​ក​សាង​ជន​បទ​ថ្មី បង​តឹម ចែក​រំ​លែក៖ “ការ​ចូល​រួមក​សាង​ជន​បទ​ថ្មី​កន្លង​មក ខ្ញុំ​និង​សម​មិត្ត​ក្នុង​សា​ខា​បក្ស​ភូមិ បាន​ចលនា​ប្រ​ជា​ជន​ចូល​រួម​ដាំ​ផ្កា​លម្អ​នៅ​តាម​បណ្ដោយ​ផ្លូវ​ប្រ​វែង ៦០០ ម៉ែត្រ។ ទន្ទឹម​នឹង​នោះ បាន​រួម​វិភាគ​ទាន​ថវិកា​អនុ​វត្ត​សំ​ណង់​អុជ​បំ​ភ្លឺ​ផ្លូវ​នៅ​តាម​ដង​ផ្លូវ​ជន​បទ ដោយ​មាន​បង្គោល​ភ្លើង​ចំ​នួន ៦៤ ដើម ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​មា​មីង​ធ្វើ​ដំ​ណើរ​ពេល​យប់​ និង​រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​ភាគ”។

រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់ ការ​គិត​គូរ​របស់​រដ្ឋ​ចំ​ពោះ​តំ​បន់​ជន​រួម​ជាតិ បង​ត្រឹង​ថាញ់​ដៀង ភូមិ​ផ្នោ​កញ្ជើ ឃុំ​ង៉ុក​តូ ឱ្យ​ដឹង៖ “បច្ចុប្បន្ន អា​ស្រ័យ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ ដូច្នេះ​ដង​ផ្លូវ​ជន​បទ​បាន​ចាក់​បេ​តុង ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ និង​ដឹក​ជញ្ជូន​ទំ​និញ ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ​ក៏​បាន​ស្តារ​ឡើង​វិញ​ដើម្បី​បម្រើ​ដល់​ការ​ផលិត​កសិ​កម្ម ប្រ​ជា​ជន​យើង​ខ្ញុំ​យល់​ស្រប រីក​រាយ​ស្ងប់​ចិត្ត​និង​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត”។ អា​ស្រ័យ​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជំនួយ​ដល់​ប្រ​ជា​ជន ពិ​សេស​គឺ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ បាន​រដ្ឋ​វិនិ​យោគ​ក​សាង​ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បាន​សម្រេច​រួច​រាល់ ក្រៅ​ពី​នេះ ថែម​ទាំង​ជួយ​ឧបត្ថម្ភ​ទុន​បុល​ពី​ធនាគារ​គោល​នយោ​បាយ​សង្គម ដើម្បី​មា​មីង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​មា​មីង​ក្នុង​ភូមិ​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​សាង​សង់​បាន​ផ្ទះ​រឹង​មាំ​ស្អាតៗ ជា​ច្រើន មាន​គ្រួ​សារ​ជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​ដោយ​ស្រប​ច្បាប់។

បច្ចុប្បន្ន​ពេល​វិល​មក​កាន់​ភូមិ​ផ្នោ​កញ្ជើ យើង​នឹង​សង្កេត​ឃើញ​នូវ​ទិដ្ឋ​ភាព​ជន​បទ​ដែល​មាន​ភាព​ផ្លាស់​ថ្មី​លើ​គ្រប់​វិស័យ ជា​មួយ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹង​មាំ វាល​ស្រែ​ល្វឹង​ល្វើយ និង​ចម្ការ​បន្លែ​បៃ​តង​ស្រស់​បំ​ព្រង ក្នុង​ក្តី​សប្បាយ​រីក​រាយ​របស់​ប្រ​ជា​ជន។ សមិទ្ធ​ផល​ទាំង​នោះ មាន​ការ​រួម​ចំ​ណែក​រួម​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​ឃុំ​ង៉ុក​តូផង​ដែរ៕

ដា​លីន

ចែករំលែកអត្ថបទ