នៅក្នុងសិក្ខាសាលា អ្នកតំណាងទាំងឡាយបានស្ថាប័នសមត្ថកិច្ច និងអ្នកវិទ្យាសាស្ត្រ ចែករំលែកនូវប្រធានបទជំនាញអំពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការស្វែងរកប្រភពដើមអេឡិចត្រូនិក; ការអនុវត្ត AI និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្ម; ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្មនាបច្ចុប្បន្ន និងកំណត់ទិសដៅជំរុញកសិកម្មឌីជីថល; ដំណោះស្រាយមួយចំនួនអំពីបច្ចេកវិទ្យា និងឧបករណ៍ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។


លោក ង្វៀងមិញឌឹក នាយកមជ្ឈមណ្ឌលជំរុញកសិកម្ម និងសេវាកម្មកសិកម្មទីក្រុងកឹងធើ ថ្លែងមតិនៅក្នុងសិក្ខាសាលា។
ថ្លែងនៅក្នុងសិក្ខាសាលា លោក ង្វៀងមិញឌឹក នាយកមជ្ឈមណ្ឌលជំរុញកសិកម្ម និងសេវាកម្មកសិកម្មទីក្រុងកឹងធើ បានសង្កត់ធ្ងន់៖ សិក្ខាសាលា សំដៅបង្កលក្ខណៈឱ្យកម្មាភិបាលជំរុញកសិកម្ម អង្គការចាត់តាំងអាជីវកម្ម និងអ្នកផលិតកសិកម្មនៅលើភូមិឋានទីក្រុង បានខិតជិតព័ត៌មាន ចំណេះដឹងនិងដំណោះស្រាយអនុវត្ត AI ក្នុងសកម្មភាពជំរុញកសិកម្ម និងការផលិតកសិកម្ម។ ព្រមទាំងបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថល ជួយឱ្យកសិករទទួលយកបានឆាប់រហ័ស និងត្រឹមត្រូវ បណ្តាវិទ្យាសាស្ត្រ បច្ចេកទេសថ្មីៗ បន្ថយចំណាយលើការផលិតឱ្យនៅកម្រិតទាបបំផុត និងលើកកម្ពស់តម្លៃកសិផល៕
ហ្វាយថាញ - វ៉ាន់តឹន