នៅទីក្រុងកឹងធើ នាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជន បទសហការជាមួយគណៈគ្រប់គ្រងគម្រោងកសិកម្មចំណុះក្រសួងកសិកម្មនិងបរិស្ថាន រួមជាមួយអង្គការអភិវឌ្ឍន៍ ហូឡង់ (SNV) អង្គការ New Energy Nexus វៀតណាម អង្គការជំនួយសាកលវិទ្យាល័យពិភពលោក កាណាដា (WUSC) សាកលវិទ្យាល័យកឹងធើនិងអង្គភាពដែលពាក់ព័ន្ធ ចាត់តាំងសិក្ខាសាលា “ផលិតកសិកម្មឆ្លាតវៃបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ”។

អ្នកតំណាងទាំងឡាយចូលរួមដោះដូរ ពិភាក្សាក្នុងអង្គសិក្ខាសលា។
សិក្ខាសាលានេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនានាស្ថិតក្នុងខ្សែសង្វាក់ព្រឹត្តិការណ៍សប្តាហ៍អាកាសធាតុវៀតណាម ឆ្នាំ២០២៦។ នៅក្នុងសិក្ខាសាលា អ្នកតំណាងទាំងឡាយបានចែករំលែក ឧទ្ទេសនាមពីទម្រង់និងរបៀបធ្វើល្អៗ ក្នុងការអភិវឌ្ឍកសិកម្មឆ្លាតវៃនិងដំណោះស្រាយជាច្រើន សំដៅបង្កើនកិច្ចសហប្រតិបត្តិការ ពង្រីកវិសាលភាពទម្រង់និងបំប្លែងចំណេះដឹងទៅជាសកម្មភាពជាក់ស្តែង។ ផ្លាស់ប្តូរនិងតភ្ជាប់ព័ត៌មានផ្គត់ផ្គង់ និងតម្រូវការ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន សាកលវិទ្យាល័យ អាជីវកម្ម សហករណ៍ អង្គការអន្តរជាតិ និងស្ថាប័នគ្រប់គ្រងរដ្ឋក្នុងការចែករំលែកចំណេះដឹង បណ្តុះបណ្តាលប្រភពធនធាន មនុស្សប្រកបដោយគុណភាពខ្ពស់ និងការផ្ទេរនូវដំណោះស្រាយអាកាសធាតុដែលសមស្របនឹងលក្ខណៈនៃតំបន់វាលរាបទន្លេគឺវឡុង។
តាមប្រសាសន៍លោកស្រី ង្វៀងធីហ្វាងអៀង អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជនបទ កសិកម្មឆ្លាតវៃមិនមែនមានន័យថា ត្រូវតែវិនិយោគភ្លាមៗលើបច្ចេកវិទ្យាតម្លៃខ្ពស់ឬប្រព័ន្ធស្មុគស្មាញនោះឡើយ។ ចំពោះសហករណ៍កសិកម្មជាច្រើន ដំណើរការផ្លាស់ប្តូរអាចចាប់ផ្តើមពីការចាត់តាំងដំណើរការផលិតសមស្រប កត់ត្រាទិន្នន័យតាមដានប្រាក់ចំណាយ គុណភាពនិងការប្រើប្រាស់សម្ភារៈច្រកចូលឱ្យមានប្រសិទ្ធភាព ហើយជាជំហានៗវិនិយោគលើបច្ចេកវិទ្យាតាមតម្រូវការនិងសមត្ថភាពជាក់ស្តែង៕
ខាញ់ទ្រុង-មុនី