ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាល XI អាណត្តិកាល ២០២៦ - ២០៣១ បានចាត់តាំងសម័យប្រជុំលើកទី ៨ (សម័យប្រជុំប្រធានបទឯកទេស)
លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង រួមនិងអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ធ្វើជាអធិបតីកិច្ចប្រជុំ។
លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; លោកត្រឹង វ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្ស ព្រមទាំងសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស គណៈប្រតិបត្តិការបក្ខភាគទីក្រុង; ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកទីក្រុង។ល។ បានអញ្ជើញចូលរួមក្នុងសម័យប្រជុំ។
នៅក្នុងសម័យប្រជុំ ក្រុមប្រឹក្សាប្រជាជនទីក្រុង បានអនុម័តលើសេចក្ដីសម្រេចស្ដីពី ការកែសម្រួល បំពេញបន្ថែមការរៀបចំគ្រោងថវិកា ឆ្នាំ២០២៦ (លើកទី២); ការកែសម្រួល បំពេញបន្ថែមការរៀបចំគ្រោងថវិការដ្ឋលើភូមិឋាន ការចំណូល ចំណាយថវិកាភូមិភាគ ឆ្នាំ ២០២៦ (លើកទី២); ប្រគល់លម្អិត កែសម្រួល បំពេញបន្ថែមផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល ២០២៦ - ២០៣ ប្រភពទុនថវិកាភូមិភាគ; កែសម្រួល បំពេញបន្ថែមផែនការវិនិយោគរដ្ឋឆ្នាំ ២០២៦ ប្រភពទុនថវិកាភូមិភាគ (លើកទី៩); រៀបចំគ្រោងចំណាយថវិការដ្ឋ អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ឆ្នាំ២០២៦។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងបិទសម័យប្រជុំ។

តំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងចូលរួមក្នុងសម័យប្រជុំ។
ជាមួយគ្នានេះ សម័យប្រជុំបានអនុម័តសេចក្ដីសម្រេចស្ដីពីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដីក្នុងមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ មិនបាច់ចំណាយសងថវិកាមករដ្ឋវិញអំពីប្រាក់សំណងថ្លៃដី និងរំដោះផ្ទៃដីដែលបានរដ្ឋចាត់ចែងតាមរយៈថវិការដ្ឋលើភូមិឋានទីក្រុង កែប្រែ បំពេញបន្ថែមនូវមាត្រាមួយចំនួននៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកំណត់តារាងតម្លៃដី។ កែសម្រួលឧបសម័្ពន្ធ I នៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុង អំពីការផ្ដល់សច្ចានុម័តលើគោលការណ៍វិនិយោគនូវគម្រោងក្រុមA ក្រុមB និងកែសម្រួលគោលការណ៍វិនិយោគគម្រោងក្រុម B; លុបចោលសេចក្ដីសម្រេចអាស្រ័យដោយក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង ខេត្តហូវយ៉ាង បានដាក់ចេញមុនពេលរួមបញ្ចូលអង្គភាពរដ្ឋបាល។ ការកំណត់បរិមាណនិងកម្រិតជំនួយរៀងរាល់ខែ សម្រាប់បុគ្គលិកសុខាភិបាលភូមិ មណ្ឌល; កែប្រែបំពេញបន្ថែមនូវមាត្រាមួយចំនួននៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុង កំណត់អំពីកម្រិតជំនួយបង់ថ្លៃធានារ៉ាប់រងសុខាភិបាលចំពោះមុខសញ្ញាមួយចំនួន; តាមរយៈបញ្ជីឈ្មោះទីតាំងដីដែលគ្រោងអនុវត្តគម្រោងសាកល្បង យោងតាមសេចក្ដីសម្រេចលេខ ១៧១/២០២៤/QH១៥ របស់រដ្ឋសភា។
ថ្លែងបិទសម័យប្រជុំ លោកដុងវ៉ាំងថាញ ស្នើឱ្យគណៈកម្មាធិការប្រជាជនទីក្រុង ប្រញឹកធ្វើឱ្យជាក់ច្បាស់នូវសេចក្ដីសម្រេច ក្លាយជាផែនការអនុវត្តបែងចែកការងារច្បាស់លាស់ស្ថាប័នដឹកនាំ អង្គភាពសហការ ការទទួលខុសត្រូវរបស់អ្នកដឹកនាំ ល្បឿនដំណើរការ លទ្ធផលធានាឱ្យសម្រេច។ ចំពោះការវិនិយោគរដ្ឋ គប្បីផ្ដុំកម្លាំងដោះស្រាយបញ្ហាលំបាក ជាប់ទាក់ទិនអំពីបែបបទនៃការវិនិយោគ ដីធ្លីការសងសំណង រំដោះផ្ទៃដីនិងលក្ខណៈនៃការផ្សព្វផ្សាយអនុវត្តគម្រោង។ គប្បីធ្វើការពិនិត្យច្បាស់លាស់នូវគម្រោងនីមួយៗ កំណត់ច្បាស់អំពីមូលហេតុយឺតយ៉ាវនៃល្បឿនដំណើរការ ការទទួលខុសត្រូវក្នុងការដោះស្រាយ រយៈពេលសម្រេច; ម្ចាស់ការសម្របសម្រួល សហការជាមួយស្ថាប័ននានា ធ្វើយ៉ាងណាដើម្បីកុំឱ្យយឺតល្បឿនដំណើរការរួម។ ថ្នាក់ដឹកនាំស្ថាប័ន អង្គភាព ត្រូវទទួលខុសត្រូវអំពីល្បឿនដំណើរការ លទ្ធផលស្ថិតក្នុងវិសាលភាពដែលបានប្រគល់។
|
លោកដុងវ៉ាំងថាញ បានស្នើដល់គ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ ធានានូវគោលនយោបាយសុខុមាលភាពសង្គម ត្រូវបានផ្សព្វផ្សាយអនុវត្តឱ្យបានទាន់ពេល ចំមុខសញ្ញា ដើម្បីលើកកម្ពស់គុណភាពបម្រើប្រជាជននិងអាជីវកម្ម។ ទន្ទឹមនឹងនោះ សំណូមពរដល់ប្រចាំការនៃក្រុមប្រឹក្សាប្រជាជន គ្រប់ផ្នែក ក្រុមអ្នកតំណាង តំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង ធ្វើការតាមដាន ឃ្លាំមើលស្របតាមលក្ខណៈនៃសេចក្ដីសម្រេចនីមួយៗ ដោយផ្ដោតលើខ្លឹមសារជាប់ពាក់ព័ន្ធនឹងថវិកា វិនិយោគរដ្ឋ គ្រប់គ្រងដីធ្លី អនុវត្តគោលនយោបាយសុខុមាលភាពសង្គម និងបញ្ហាដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់៕
ធ្វីខ្វេ- ពេជ្រសឿន
|