ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/10/2026 - 21:07

ពិ​និត្យ​ឡើង​វិញ​ សំណើ​វិធាន​ការ​អនុ​វត្ត​សាក​ល្បង​ការ​ផ្សព្វ​ផ្សាយ​លើ​ប្រ​ព័ន្ធ​ផ្ទាំង​ប៉ាណូ និង​កញ្ចក់​ទូរ​ទស្សន៍​ LED 

 លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ស្តាប់​របាយ​ការណ៍​អំ​ពី​វិធាន​ការ​អនុ​វត្ត​សាក​ល្បង​ការ​ផ្សព្វ​ផ្សាយ​លើ​ប្រ​ព័ន្ធ​ផ្ទាំង​ប៉ាណូ  និង​កញ្ចក់​ទូរ​ទស្សន៍​ LED អេឡិច​ត្រូ​និកនៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​។

អ្នក​តំ​ណាង​កាសែត​ប្រ​ជា​ជន​ថ្លែង​យោបល់​ក្នុង​កិច្ច​ប្រ​ជុំ​។ 

អង្គ​ភាព​សំណើ​អនុ​វត្ត​គឺ​កាសែត​ប្រ​ជា​ជន​ ដោយ​ទ្រង់​ទ្រាយ​វិនិយោ​គជា​ផ្ទាំង​ផ្សព្វ​ផ្សាយ​គួប​ផ្សំ​នឹង​ផ្សាយ​ពាណិជ្ជ​កម្ម​។ វិធាន​ការ​អនុ​វត្ត​សាក​ល្បង​ការ​ផ្សព្វ​ផ្សាយ​នេះ​បាន​អនុ​វត្ត​លើ​កញ្ចក់​ទូរ​ទស្សន៍​ LED ផ្ទាំង​ប៉ាណូ  ប៊ីលប​ត  (billboard) ដាក់​នៅ​តាម​សួន​សា​ធា​រណៈ​   ចិញ្ចើម​ផ្លូវ​ និង​ដី​ឯ​កជន​ជា​ដើម​។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ស្រី​ ង្វៀង​ធី​ងុកឌេប ឱ្យ​ដឹង​៖ ទី​ក្រុង​កឹង​ធើ​ឯក​ភាព​លើ​គោល​ការណ៍​អនុ​វត្ត​សាក​ល្បង​ការ​ផ្សព្វ​ផ្សាយ​លើ​ប្រ​ព័ន្ធ​ផ្ទាំង​ប៉ាណូ - កញ្ចក់​ទូរ​ទស្សន៍​ LED។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី​ អង្គ​ភាព​ជាប់​ពាក់​ព័ន្ធ​ គប្បី​បន្ត​ដំ​ណើរ​ការ​ពិ​និត្យ​មើល​ទី​តាំង​ មាន​វិធាន​ការ​ និង​របៀប​ដែល​អាច​អនុ​វត្ត​បាន​ និង​មាន​ប្រ​សិទ្ធ​ភាព​។ លើ​មូល​ដ្ឋាន​ទី​តាំង​ដែល​អង្គ​ភាព​ស្នើ​អនុ​វត្ត​ ឃុំ​ សង្កាត់​ជាប់​ពាក់​ព័ន្ធ​មាន​យោបល់​អំ​ពី​តថភាព​ និង​លក្ខ​ណៈដែល​អាច​អនុ​វត្ត​បាន​… មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ សហ​ការ​ជា​មួយ​អង្គ​ភាព​ស្នើ​អនុ​វត្ត​ឯក​ភាព​ទី​តាំង​ វិធាន​ការ​ វិធី​សាស្ត្រ​ និង​ពេល​វេលា​អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់​ រួច​លើក​ជូន​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ និង​ផ្តល់​យោបល់​៕

យ្វី​ខូយ - វិមាន​

ចែករំលែកអត្ថបទ