នៅខណ្ឌអូរម៉ូង សម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ បានចាត់តាំងកម្មវិធីផ្ដល់អាហារូបករណ៍ “បន្តដំណើរប្អូនទៅសាលា” ឆ្នាំសិក្សា ២០២៦-២០២៧។

លោកស្រី ឡេ ធីសឿងម៉ាយ សមាជិកគណៈអចិន្ត្រៃយ៍អគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ប្រធានសម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ ប្រគល់ផ្លាកនិមិត្តរូបឧបត្ថម្ភអាហារូបករណ៍ដល់តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាឃុំ និងសង្កាត់។
ក្នុងក្របខណ្ឌនៃកម្មវិធី សម្ព័ន្ធសហជីពកម្មករទីក្រុងបានប្រគល់ផ្លាកនិមិត្តរូបឧបត្ថម្ភអាហារូបករណ៍ចំនួន ២២០ ចំណែក ដល់តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទាំង ១១ ឃុំ សង្កាត់; ព្រមជាមួយនោះ ជូនអាហារូបករណ៍ដោយផ្ទាល់ចំនួន ២០ ចំណែក ដល់សិស្សដែលមានជីវភាពខ្វះខាត ឆ្លងកាត់លំបាករៀនពូកែនៅសង្កាត់អូរម៉ូង។ អាហារូបករណ៍ក្នុងមួយចំណែកតម្លៃ ១ លានដុង។
ថ្លែងក្នុងកម្មវិធី លោកស្រី ឡេធីសឿងម៉ាយ សង្ឃឹមថា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាឃុំ - សង្កាត់ និងសហជីពមូលដ្ឋាន បន្តពិនិត្យឡើងវិញ ក្តាប់ពីស្ថានភាពសមាជិកសហជីព និងកម្មករនិយោជិតឱ្យបានទាន់ពេល; សហការជាមួយស្ថាប័ន អង្គភាព និងអាជីវកម្ម កៀរគរប្រភពកម្លាំងគិតគូរ ជួយឧបត្ថម្ភគ្រួសារដែលលំបាក បង្កលក្ខណៈឱ្យកូនចៅបន្តការរៀនសូត្រ៕
កៀងក្វឹក - លីសៀ