មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/10/2026 - 21:10

កឹង​ធើ​ផ្ទេរ​បច្ចេក​ទេស​ ជំ​រុញ​ការ​ផលិត​កសិ​កម្ម​ដោយ​ចីរ​ភាព​ 

ទី​ក្រុង​កឹង​ធើ​ជំ​រុញ​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ជឿន​លឿន​ ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​ការ​ផលិត​សម​ស្រប​នឹង​លក្ខ​ណៈជាក់​ស្តែង​នៃ​ភូមិ​ភាគ​នីមួយៗ​។ តាម​រយៈ​វគ្គ​ហ្វឹក​ហ្វឺន​ កសិ​ករ​មាន​ចំ​ណេះ​ដឹង​និង​បំ​ណិន​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវ​ត បង្កើន​ប្រាក់​ចំ​ណូល​ ផ្សារ​ភ្ជាប់​ការ​ផលិត​នឹង​ការ​ពា​រប​រិស្ថាន​។

កសិ​ករ​ទី​ក្រុង​កឹង​ធើ​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​អំ​ពី​ការ​ផលិត​ស្រូវ​ឆ្លាត​វៃ​ បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​។

ក្នុង​ដំ​ណាក់​ការ​អភិវឌ្ឍ​កសិ​កម្ម​តាម​ទិស​ដៅ​ទំនើប​ ប្រ​សិទ្ធ​ភាព​និង​ចីរ​ភាព​ ទី​ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ ផ្ទេរ​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ជឿន​លឿន​ដល់​កសិ​ករ​។ ខ្លឹម​សារ​ហ្វឹក​ហ្វឺន​បាន​ផ្សព្វ​ផ្សាយ​ភ្ជាប់​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ តាំង​ពី​ការ​ផលិត​ស្រូវ​ឆ្លាត​វៃ​ បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ រហូត​ដល់​ការ​អភិវឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​សម​ស្រប​នឹង​លក្ខ​ណៈធម្ម​ជាតិ​ រួម​ចំ​ណែក​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត​និង​កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​។

នៅ​ឃុំ​ថើយ​អាង​ មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ចម្រុះ​ឃុំ​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិ​កម្ម​និង​សេ​វា​កម្ម​កសិ​កម្ម​ទី​ក្រុង​កឹង​ធើ​ និង​គណៈ​ប្រ​ជា​ជន​ភូមិ​ហឹង​ថើយ​ ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ផលិត​ស្រូវ​រដូវ​ប្រាំង​ ឆ្នាំ​២០២៦ ដោយ​មាន​ការ​ចូល​រួម​នៃ​គ្រួ​សារ​កសិ​ករ​ផលិត​ផ្ទាល់​លើ​ភូមិ​ឋាន​។វគ្គ​ហ្វឹក​ហ្វឺន​នេះ​ កសិ​ករ​បាន​ណែ​នាំ​ពី​បណ្តា​ខ្លឹម​សារ​ជំ​នាញ​អំ​ពី​ការ​ផលិត​ស្រូវ​ឆ្លាត​វៃ​ បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​និង​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​ការ​ផលិត​កសិ​កម្ម​។ តាម​រយៈ​នោះ​ ជួយ​កសិ​ករ​ធ្វើ​បច្ចុប្បន្ន​ភាព​ចំ​ណេះ​ដឹង​ បង្ខិត​ជិត​បែប​ផែន​ផលិត​ជឿន​លឿន​ ជា​ជំ​ហាន​ៗផ្លាស់​ប្តូរ​ទម្លាប់​ផលិត​តាម​ទិស​ដៅ​ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណាយ​ ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​សម្ភារៈ​កសិ​កម្ម​និង​ការ​ពា​រប​រិស្ថាន​។ ការ​អនុ​វត្ត​បែប​បទ​ផលិត​សម​ស្រប​ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​ប្រើ​ប្រាស់​ជី​ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​សម​ស្រប​ គ្រប់​គ្រង​ប្រ​ភព​ទឹក​មាន​ប្រ​សិទ្ធ​ភាព​ បន្ថយ​ការ​ចំ​ណាយ​ បង្កើន​គុណ​ភាព​និង​តម្លៃ​គ្រាប់​អង្ករ​។

បង​ស្រី​ ឡឹម​ធី​ទី​ហើន អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ហឹង​ថើយ​ ឱ្យ​ដឹង​៖ "ការ​ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​នៅ​ភូមិ​ឋាន​ បាន​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​កសិ​ករ​ទទួល​បាន​ចំ​ណេះ​ដឹង​ថ្មី​ ដោះ​ដូរ​បទ​ពិសោធន៍​ដោយ​ផ្ទាល់​និង​អនុ​វត្ត​ជាក់​ស្តែង​លើ​វាល​ស្រែ​ស្រូវ​រដូវ​ប្រាំង​នេះ​"។

មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ដាំ​ដុះ​ប៉ុណ្ណោះ​ទេ​ ទី​ក្រុង​កឹង​ធើ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផ្ទេរ​បច្ចេក​ទេស​ ឧបត្ថម្ភ​ប្រ​ជា​ជន​អភិវឌ្ឍ​ទម្រង់​រក​ស៊ី​ចិញ្ចឹម​ជីវិត​សម​ស្រប​នឹង​លក្ខ​ណៈធម្ម​ជាតិ​នៃ​ភូមិ​ភាគ​នីមួយៗ​។ នៅ​សង្កាត់​វិញ​ភឿក ការិយា​ល័យ​សេដ្ឋ​កិច្ច​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​និង​ទី​ក្រុង​នៃ​សង្កាត់​ សហ​ការ​ជា​មួយ​អង្គ​ការ​មូល​នី​ធិ​ឧបត្ថម្ភ​កម្ម​វិធី​ គម្រោង​សុខុមាល​ភាព​សង្គម​វៀត​ណាម​(AFV) ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ពី​បច្ចេក​ទេស​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​ក្រោម​ម្លប់​ព្រៃ​ការ​ពារ​ដល់​ប្រ​ជា​ជន​៤០គ្រួ​សារ​ ស្ថិត​នៅ​តំ​បន់​តឹង​ណាម​និបៀ​ងត្រេ​ន។ វគ្គ​ហ្វឹក​ហ្វឺន​បាន​ចាត់​តាំង​នៅ​អា​គារ​សកម្ម​ភាព​សហ​គម​ន៍តំ​បន់​បៀ​ងត្រេ​ន។ សិក្ខា​កាម​ទាំង​ឡាយ​ទទួល​បាន​ការ​ណែ​នាំ​អំ​ពី​បច្ចេក​ទេស​ជ្រើស​រើស​ពូជ​ឃ្មុំ​ ការ​បង្កើត​មេ​ឃ្មុំ​ របៀប​ថែ​ទាំ​និង​គ្រប់​គ្រង​ហ្វូង​ឃ្មុំ​តាម​រដូវ​ របៀប​បង្ការ​ជំងឺ​ ប្រ​មូល​ផល​និង​កែ​ច្នៃ​ទឹក​ឃ្មុំ​ធា​នា​គុណ​ភាព​ សុវត្ថិ​ភាព​អនា​ម័យគ្រឿង​បរិភោគ​។

វគ្គ​ហ្វឹក​ហ្វឺន​បំ​ពាក់​ចំ​ណេះ​ដឹង​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​មាត់​សមុទ្រ​។

ទម្រង់​ចិញ្ចឹម​ឃ្មុំ​ក្រោម​ម្លប់​ព្រៃ​ការ​ពារ​បាន​រំ​ពឹង​ថា​នឹង​បើក​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​ចំ​ពោះ​ប្រ​ជា​ជន​នៅ​តំ​បន់​មាត់​សមុទ្រ​។ ឆ្លៀត​ប្រើ​ប្រាស់​ផ្កា​ធម្ម​ជាតិ​ ប្រ​ជា​ជន​អាច​អភិវឌ្ឍ​របរ​ចិញ្ចឹម​ឃ្មុំ​ បង្ក​ប្រាក់​ចំ​ណូល​បន្ថែម​និង​មិន​បាច់​បង្វែរ​គោល​ដៅ​ប្រើ​ប្រាស់​ដី​ព្រៃ​។ ការ​ផ្សព្វ​ផ្សាយ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ នៅ​ទាំង​រួម​ចំ​ណែក​បង្កើន​ស្មារតី​យល់​ដឹង​សហ​គម​ន៍ក្នុង​ការ​ថែ​រក្សា​ប្រ​ព័ន្ធ​ជីវ​បរិស្ថាន​ ការ​ពារ​ព្រៃ​ការ​ពា​រនិង​ពិពិធ​កម្ម​ជីវ​សាស្ត្រ​។

តាម​ប្រ​សាសន៍​លោក​ ឌាំងតឹង​យ៉ាង​ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ​ បង្កើន​ការ​ហ្វឹក​ហ្វឺន​ ផ្ទេរ​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ជឿន​លឿន​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​ ជួយ​កសិ​ករ​បង្កើន​ចំ​ណេះ​ដឹង​ក្នុង​ការ​ផលិត​ ម្ចាស់​ការ​អនុ​វត្ត​វិធី​សាស្ត្រ​ថ្មី​និង​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​ដែល​មាន​ស្រាប់​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ ដើម្បី​ការ​ផលិត​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ កសិ​ករ​គប្បី​ខ្នះ​ខ្នែង​រៀន​សូ​ត្រ​ មិន​រា​រែក​ក្នុង​ការ​អនុ​វត្ត​បច្ចេក​ទេស​ជឿន​លឿន​ ទន្ទឹម​នឹង​នោះ​ ផ្តោត​សំ​ខាន់​លើ​គុណ​ភាព​ផលិត​ផល​ ការ​ពា​រប​រិស្ថាន​និង​ចង​សម្ព័ន្ធ​ការ​ប្រើ​ប្រាស់​កសិ​ផល​។

វគ្គ​ហ្វឹក​ហ្វឺន​ជាក់​ស្តែង​ ជា​ជំ​ហាន​ៗជួយ​ទី​ក្រុង​កឹង​ធើ​ផ្លាស់​ប្តូរ​បែប​ផែន​ផលិត​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ ប្រិត​សំ​ចៃ​និង​ជិត​ស្និទ្ធ​នឹង​បរិស្ថាន​។ នេះ​មិន​ត្រឹម​តែ​ជា​មូល​ដ្ឋាន​គ្រឹះ​ជួយ​ជំ​រុញ​ពិពិធ​កម្ម​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កម្លាំង​ចលករ​ដ៏​សំ​ខាន់​ ជួយ​ជំ​រុញ​សេដ្ឋ​កិច្ច​កសិ​កម្ម​ភូមិ​ភាគ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​នា​ពេល​អនាគត​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ