វត្តប្រជុំដែនមានជ័យអុងតាវ នៅភូមិ B១ ឃុំតឹងឡុង ទីក្រុងកឹងធើ ទើបធ្វើពិធីដាក់ទូក ងបុរស និងទូក ងនារីចុះទឹក២គ្រឿង ត្រៀមចូលរួមអុំប្រណាំងក្នុងពិធីបុណ្យអកអំបុក ឆ្នាំ២០២៦។
.jpg)
ពិធីដាក់ទូកចុះទឹកនៅវត្តអុងតាវ។
នេះជាលើកដំបូងដែលវត្តប្រជុំដែនមានជ័យអុងតាវ បោះថ្មីទាំងទូកបុរសនិងទូកនារី សរុបថវិកា ៤០០ លានដុង។ ព្រះតេជព្រះគុណ ស៊ើងភឿកឡើយ ព្រះចៅអធិការវត្តប្រជុំដែនមានជ័យអុងតាវ មានថេរដីកា៖ ការបោះទូក ង ថ្មី២គ្រឿងបង្កលក្ខណៈដើម្បីកីឡាករ កីឡាការិនីរបស់ភូមិភាគចូលរួមអុំប្រណាំង។ ទន្ទឹមនឹងនោះ បង្ហាញពីការរួមកម្លាំងរបស់ព្រះសង្ឃ គណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទក្នុងការរក្សាចលនាប្រណាំងទូក ង។
បន្ទាប់ពីដាក់ទូកចុះទឹក ក្រុមទូកនឹងប្រមូលផ្តុំកីឡាករ ចាត់តាំងការហាត់សម ពង្រឹងកាយសម្បទានិងលើកកម្ពស់បច្ចេកទេសសហការដើម្បីចូលរួមអុំប្រណាំង៕
គីមង៉ុក-មុនី