22/10/2026 - 09:23

ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ចាប់​ពី​ថ្នាក់​មូល​ដ្ឋាន​ 

ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង គឺ​ជា​កន្លែង​ពិ​និត្យ ព្យា​បាល​ជំងឺ​ដំ​បូង ជួយ​ឱ្យ​ប្រ​ជា​ជន​ខិត​ជិត​សេ​វា​កម្ម​សុខា​ភិបាល​នៅ​ភូមិ​ភាគ។ ទន្ទឹម​នឹង​ការ​ពិ​និត្យ ព្យា​បាល​ជំងឺ ដំ​ណាក់​ថែម​ទាំង​អនុ​វត្ត​ពិ​និត្យ​សុខ​ភាព​ជម្រើស គ្រប់​គ្រង​ជំ​ងឺ​រ៉ាំ​រ៉ៃ បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល រួម​ចំ​ណែក​ថែ​ទាំ​សុខ​ភាព​សហ​គមន៍។

 ប្រ​ជា​ជន​មក​ពិ​និត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹប​ស៊ើង។

អ្នក​មីង​ស៊ើង​ធី​ថ កើត​ឆ្នាំ ១៩៦១ តែង​មក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹប​ស៊ើង ពិ​និត្យ​សុខ​ភាព​ដោយ​សារ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់។ វ័យ​ចាស់​សុខ​ភាព​តែង​ប្រែ​ប្រួល ការ​ធ្វើ​ដំ​ណើរ​មាន​ការ​លំ​បាក ម្ល៉ោះ​ហើយ​បាន​ពិ​និត្យ​ជំងឺ​ជិត​ផ្ទះ​ជួយ​ឱ្យ​អ្នក​មីង​កាន់​តែ​ស្ងប់​អា​រម្មណ៍។ បើ​តាម​អ្នក​មីង​ថ ពេល​មក​ដំ​ណាក់​ម្តងៗ អ្នក​មីង​បាន​គ្រូ​ពេទ្យ​ពិ​និត្យ ពិ​គ្រោះ​និង​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​ថ្នាំ។ អា​ស្រ័យ​មាន​មូល​ដ្ឋាន សុខា​ភិបាល​នៅ​ភូមិ​ភាគ អ្នក​មីង​ងាយ​ស្រួល​តាម​ដាន​សុខ​ភាព បន្ថយ​ការ​ធ្វើ​ដំ​ណើរ​ឆ្ងាយ។ ចំ​ពោះ​អ្នក​វ័យ​ចាស់ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​នៅ​ថ្នាក់​មូល​ដ្ឋាន​មាន​អត្ថ​ន័យ​ជាក់​ស្តែង។ នៅ​ពេល​មាន​ជំងឺ ប្រ​ជា​ជន​អាច​មក​ដំ​ណាក់​ដើម្បី​បាន​ពិ​និត្យ​ពិ​គ្រោះ និង​ព្យា​បាល​តាម​សមត្ថ​ភាព​ជំ​នាញ។ ចំ​ពោះ​ករ​ណី​ជំងឺ​ធ្ងន់ ឬ​ហួស​ពី​សមត្ថ​ភាព​ព្យា​បាល នឹង​បាន​បញ្ជូន​ទៅ​មន្ទីរ ពេទ្យ​ថ្នាក់​លើ ជួយ​អ្នក​ជំងឺ​បន្ត​បាន​ថែ​ទាំ​សម​ស្រប។

ក្នុង​រយៈ​ពេល ៩ ខែ ឆ្នាំ ២០២៦ ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹប​ស៊ើង​ ធ្វើ​ការ​ពិ​និត្យ​ជំងឺ​បាន ៧.៩៧៣ នាក់ ក្នុង​នោះ​មាន​ការ​ពិ​និត្យ​ដោយ​ប្រើ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ៧.៤៨៨ នាក់ ពិ​និត្យ​តាម​បែប​វេជ្ជ​សាស្ត្រ​បុរាណ ២.៦៦៧ នាក់ និង​ចាក់​ម្ជុល​វិទ្យា​សាស្ត្រ ៤៦៤ នាក់ បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ ៥៥៩ នាក់។ ទន្ទឹម​នឹង​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ ដំ​ណាក់​បាន​ផ្សព្វ​ផ្សាយ​ពិ​និត្យ​សុខ​ភាព​ជម្រើស​វាយ​តម្លៃ​ហា​និភ័យ​នៃ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ជូន​ប្រ​ជា​ជន ៦.៣២៥ នាក់។ ការ​រក​ឃើញ​គ្រប់​គ្រង និង​តាម​ដាន​ព្យា​បាល​ជំងឺ​ រ៉ាំ​រ៉ៃ គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ដែល​ដំ​ណាក់​យក​ចិត្ត​ទុក​ដាក់​បំ​ផុត។ ទន្ទឹម​នឹង​នោះ  ការ​ងារ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​ក៏​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​ភូមិ​នា​នា។ ក្នុង​រយៈ​ពេល ៩ ខែ លើ​ភូមិ​ឋាន បាន​កត់​សម្គាល់​មាន​ករ​ណី​គ្រុន​ឈាម ៨៨ ករ​ណី​និង​សម្បុក​ជំងឺ ៣២ កន្លែង។ ដំ​ណាក់​បាន​សហ​ការ ស៊ើប​អង្កេត បញ្ជាក់​ករណី​ជំងឺ ធ្វើ​ការ​កម្ចាត់​ដង្កូវ​ទឹក និង​បាញ់​ថ្នាំ​គី​មី​កម្ចាត់​រោគ​នៅ​កន្លែង​កើត​ជំងឺ​ឆ្លង​រាល​ដាល​។ ជា​មួយ​គ្នា​នោះ អង្គ​ភាព​បន្ត​អនុ​វត្ត​ចាក់​ វ៉ា​ក់សាំង​បង្ការ​ទូ​ទៅ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់ និង​ពិ​និត្យ​សុខ​ភាព​ជម្រើស​ជូន​ប្រ​ជា​ជន។

លោក​ត្រឹង​ហ្វិញ​ភឿក នា​យក​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តឹប​ស៊ើង ឱ្យ​ដឹង៖ ដំ​ណាក់​ទទួល​ភារ​កិច្ច​ពិ​និត្យ ព្យា​បាល​ជំងឺ​ដំ​បូង រក​ឃើញ​ករ​ណី​ចាំ​បាច់​បញ្ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​បន្ត​ព្យា​បាល។ បច្ចុប្បន្ន ដំ​ណាក់​សុខា​ភិបាល​កំ​ពុង​តែ​ជួស​ជុល បង្កើន​កម្រិត ដើម្បី​បម្រើ​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ។ ក្នុង​ប៉ុន្មាន ខែ​ចុង​ឆ្នាំ ដំ​ណាក់​នឹង​ផ្តុំ​កម្លាំង​បង្កើន​គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំ​ងឺ លើក​កម្ពស់​ស្មារតី អា​កប្ប​កិរិ​យា​បម្រើ អ្នក​ជំងឺ​និង​ពន្យល់​ឱ្យ​បាន​ច្បាស់​លាស់​ដើម្បី​អ្នក​ជំងឺ នឹង​នរ​ចិត្ត; ព្រម​ទាំង​ធា​នា​ផ្គត់​ផ្គង់​ថ្នាំ សម្ភារៈ​ពេទ្យ រក្សា​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​ឆ្លង និង​ជំ​រុញ​ពិ​និត្យ​សុខ​ភាព ជម្រើស​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន៕

 ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ