មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ ទើបប្រកាសឱ្យប្រើសារលិខិតលេខ ១៣៣០២/SNNMT-CCCN&TY ដល់គណៈកម្មាធិការប្រជាជនឃុំ សង្កាត់អំពីការចាត់តាំងអនុវត្តជាបន្ទាន់នូវវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាលលើសត្វពាហនៈនិងសត្វស្លាប ក្នុងប៉ុន្មានខែចុងឆ្នាំ ២០២៦។

កងកម្លាំងបសុពេទ្យសង្កាត់តឹងអាង ចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត។
មន្ទីរកសិកម្មនិងបរិស្ថាន ស្នើឱ្យគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ប្រញាប់ចង្អុលការផ្សព្វផ្សាយត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវស្ថានភាពជំងឺឆ្លងរាលដាលដល់គ្រួសារចិញ្ចឹមសត្វទាំងអស់រកឃើញឱ្យបានឆាប់រាយការណ៍ យកសំណាកពិនិត្យនិងការវិនិច្ឆ័យទាន់ពេលវេលា ចំពោះករណីសង្ស័យថាមានជំងឺ។ ចំពោះភូមិឋានដែលកំពុងផ្ទុះជំងឺ រាលដាល ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការកំណត់តំបន់ ការដាក់ឱ្យនៅដាច់ដោយឡែក ការធ្វើអនាម័យ សម្លាប់មេរោគ និងវិធានការបង្ការ ប្រឆាំងជំងឺតាមសេចក្ដីកំណត់ ដោយមិនទុកឱ្យជំងឺឆ្លងរាលដាលទៅកាន់ភូមិឋានផ្សេងទៀត។ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីមិនរាយការណ៍ពីជំងឺ ការលក់ឱ្យឆាប់អស់និងការបោះចោលសត្វងាប់ទៅក្នុងបរិស្ថាន បណ្តាលឱ្យកើតមាននិងឆ្លងរាលដាលជំងឺ។
គ្រប់ភូមិភាគអនុវត្តឱ្យបានពេញលេញ ជាបន្ទាន់នូវផែនការចាក់វ៉ាក់សាំងបង្ការលើកទី ២ ឆ្នាំ ២០២៦ ការចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៨០% នៃចំនួនសត្វសរុបអាទិភាពដល់ភូមិឋានដែលមានហានិ ភ័យខ្ពស់ និងតំបន់ដែលមានសម្បុកជំងឺ។ ទន្ទឹមនឹងនោះ សហការជាមួយស្ថាប័នជំនាញរបស់ទីក្រុង ដើម្បីបង្កើនការគ្រប់គ្រងការដឹកជញ្ជូនសត្វនិងសាច់; ពិនិត្យប្រភពដើមឯកសារត្រួតពិនិត្យ ស្ថានភាពជំងឺនិងអនាម័យ; ត្រួតពិនិត្យឡសត្តឃាត ការធ្វើអាជីវកម្ម លក់ដូរសត្វនិងសាច់ ដើម្បីរកឃើញនិងវិនិច្ឆ័យទាន់ពេលចំពោះករណីល្មើស នឹងសេចក្ដីកំណត់៕
ខាញ់ទ្រុង - ថាច់ធី