22/10/2026 - 09:23

កន្លែង​ផ្ដល់​ចំ​ណេះ​ដឹង​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​ 

ដើម្បី​ឆ្ពោះ​ដល់​ទិស​ដៅ​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ ក្នុង​ឆ្នាំ​សិក្សា​ថ្មី ២០២៦ - ២០២៧ អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាច់ ឃុំ​ថើយ​អាង​ហូយ ទី​ក្រុង​កឹង​ធើ បាន​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​បង្រៀន​និង​រៀន កសាង​បរិ​ស្ថាន​រៀន​សូត្រ​ស្និទ្ធ​ស្នាល និង​ផ្ដល់​ចំ​ណេះ​ដឹង​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច។

 ម៉ោង​រៀន​រ​បស់​សិស្ស​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាច់។

មក​ដល់​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាច់​ យើង​ខ្ញុំ​មាន​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ចំ​ពោះ​បរិវេណ​សា​លា​ដែល​បាន​កែ​លម្អ​មាន​លក្ខណៈ​ទូ​លាយ ដាំ​ដើម​ឈើ​បង្កើត​ទេស​ភាព​បៃ​តង ជ្រះ ស្អាត; មណ្ឌល​អា​ហា​រដ្ឋាន​និង​មណ្ឌល អន្តេ​វា​សិក​ដ្ឋាន មាន​របៀប​រៀប​រយ ស្អាត​បាត បង្ក​បរិ​ស្ថាន​និង​លក្ខណៈ​ល្អ​ប្រ​សើរ​សម្រាប់​សិស្សា​នុ​សិស្ស​ស្ងប់​អា​រម្មណ៍​សិក្សា។ តាម​ប្រ​សាសន៍​លោក​ គ្រូ​គឹម​ហឿន ចាង​ហ្វាង​សា​លា​បាន​ឱ្យ​ដឹង បច្ចុប្បន្ន សា​លា​មាន​កម្មា​ភិ​បាល​ គ្រូ​បង្រៀន បុគ្គ​លិក​ទាំង​អស់ ៣៧ នាក់ គ្រូ​បង្រៀន​ទាំង ១០០% មាន​កម្រិត​វិជ្ជា​សម្រេច​តាម​បទ​ដ្ឋាន និង​មួយ​ចំ​នួន​សម្រេច​លើស​បទ​ដ្ឋាន កំ​ពុង​បង្រៀន​ចំ​នួន ៨ បន្ទប់ ដោយ​មាន​សិស្ស ២៦២ នាក់។ ដើម្បី​បម្រើ​ការ​ងារ​បង្រៀន​ឱ្យ​បាន​ល្អ សា​លា​តែង​បង្ក​លក្ខណៈ​ឱ្យ​កម្មា​ភិ​បាល និង​គ្រូ​បង្រៀន​បាន​ទៅ​បំ​ប៉ន​វិជ្ជា​ជីវៈ ជំ​រុញ​ការ​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន ដើម្បី​បង្ក​ជា​កម្លាំង​ជំ​រុញ​ឱ្យ​សិស្សា​នុសិស្ស​រៀន​សូត្រ និង​លត់​ដំ​បាន​ល្អ​បំ​ផុត។ “ដោយ​លក្ខណៈ​ពិ​សេស​ជា​សា​លា​ជន​ជាតិ​អន្តេ​វា​សិក សិស្សា​នុសិស្ស​ភាគ​ច្រើន​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ ហើយ​ប្អូនៗ​នៅ​មាន​ការ​អល់​អែក​ពេល​រៀន​វិញ្ញា​សា​ភា​សា​អង់​គ្លេស ដូច​ជា​មិន​ហ៊ាន​អាន និង​មិន​ហ៊ាន​បញ្ចេញ​សូរ​សៀង​អាន​ជា​ដើម។ ដើម្បី​ជម្នះ​ការ​លំ​បាក​ទាំង​នោះ​និង​ទាក់​ទាញ​សិស្ស ក្រៅ​ពី​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ខ្ញុំ​ក៏​បាន​រៀប​ចំ​ល្បែង​លេង​កម្សាន្ត និង​បង្កើត​ក្លឹប​សន្ទនា​ភា​សា​អង់​គ្លេស ដើម្បី​បង្ក​ការ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​ឱ្យ​សិស្សា​នុសិស្ស​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត និង​ចូល​ចិត្ត​វិញ្ញា​សា​មួយ​នេះ​កាន់​តែ​ខ្លាំង​ឡើង”។ លោក​គ្រូ​ស៊ើង​ឋាន គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស បាន​ចែក​រំលែក​ដូច្នេះ។

ក្រៅ​ពី​ការ​ផ្ទេរ​ចំ​ណេះ​ដឹង លោក​គ្រូ អ្នក​គ្រូ​តែង​យក​ចិត្ត​ទុក​ដាក់​ចែក​រំលែក​នូវ​មនោ​សញ្ចេត​នា​និង​ការ​លំ​បាក​ទាំង​ឡាយ​ក្នុង​ការ​សិក្សា ក៏​ដូច​ជា​ក្នុង​ជីវ​ភាព​រស់​នៅ​របស់​ប្អូនៗ។ “ពួក​ប្អូន​អរ​គុណ​យ៉ាង​ខ្លាំង​ចំ​ពោះ​លោក​គ្រូ អ្នក​គ្រូ​ដែល​តែង​តែ​ទូ​ន្មាន និង​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ពួក​ប្អូន​ដូច​ជា​សមា​ជិក​ក្នុង​គ្រួ​សារ។ ដើម្បី​តប​ស្នង​សង​គុណ​ទាំង​នោះ ពួក​ប្អូន​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ក្រេប​ជញ្ជក់​ចំ​ណេះ​ដឹង​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​បំ​ផុត” នេះ​ជា​ការ​រៀប​រាប់​របស់​ប្អូន​ឡឹម​ជី​ហាវ សិស្ស​ថ្នាក់​ទី​៨A។ ជា​មួយ​នឹង​ការ​អស់​ពី​ចិត្ត និង​ការ​ទទួល​ខុស​ត្រូវ​របស់​កង​ជួរ​កម្មា​ភិ​បាល និង​គ្រូ​បង្រៀន​ក្នុង​ការ​បង្រៀន បាន​និង​កំ​ពុង​លើក​កម្ពស់​គុណ​ភាព​អប់​រំ​របស់​សា​លា​បន្តិច​ម្ដងៗ។ រៀង​រាល់​ឆ្នាំ អត្រា​សិស្ស​ដែល​សម្រេច​និទ្ទេស​សិក្សា​គ្រាន់​បើ​និង​ល្អ គឺ​ជិត​៧០% សិស្ស​ជាង ៩៨% មាន​ចរិ​យា​សម្បត្តិ​គ្រាន់​បើ​និង​ល្អ អត្រា​សិស្ស​ឡើង​ថ្នាក់​និង​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​ថ្នាក់​ទី​៩ សម្រេច ១០០%។

“ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន សា​លា​បន្ត​កសាង​បរិ​ស្ថាន​អប់​រំ​ដោយ​យក​សិស្ស​ធ្វើ​ជា​មជ្ឈ​មណ្ឌល សកម្ម​ផ្លាស់​ថ្មី​កម្ម​វិធី​សិក្សា​គ្រប់​វិញ្ញា​សា​ ប្រ​មូល​ផ្តុំ​លើ​ដំ​ណោះ​ស្រាយ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​សិក្សា​របស់​សិស្ស។ ជា​មួយ​គ្នា​នេះ ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ផ្លាស់​ប្តូរ​ឌីជី​ថល រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ បន្ត​ជា​ទី​ពឹង​ផ្អែក​សិក្សា​ដ៏​រឹង​មាំ​សម្រាប់​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ” លោក​គ្រូ​គឹម​ហឿន ចាង​ហ្វាង សា​លា បាន​ឱ្យ​ដឹង​ដូច្នេះ៕   

    ថាញ់​វ៉ាង​-ដា​លីន

ចែករំលែកអត្ថបទ