ចាប់តាំងពីដើមឆ្នាំ២០២៦មក ផ្នែកកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ បានសហការយ៉ាងសកម្មក្នុងការឧបត្ថម្ភ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនិងសហករណ៍កសិកម្មនៅលើភូមិឋានទីក្រុង។

កសិករប្រមូលផលផ្លែមៀន នៅសហករណ៍ដុងតឹម ឃុំទ្រឿងថាញ់។
គិតមកដល់ពេលនេះ ទូទាំងទីក្រុងមានសហករណ៍កសិកម្មចំនួន ៦៦៣ ដោយមានសមាជិកជាង ២០.៩០០ នាក់ (ក្នុងនោះ សហករណ៍បង្កើតថ្មីចំនួន ៣៥) និងមានសហព័ន្ធសហករណ៍ចំនួន ៦ ដោយមានសមាជិក ៨១ នាក់។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចសហការមូលដ្ឋាន បន្តរក្សាសកម្មភាពប្រកបដោយប្រសិទ្ធភាព ដោយមានក្រុមសហការកសិកម្មចំនួន ១.៧៧៧ ទាក់ទាញសមាជិកចូលរួម ៣៣.៤៩២ នាក់ បង្កជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការជំរុញការផ្លាស់ប្តូរវិធីសាស្ត្រផលិតទ្រង់ទ្រាយធំប្រកបដោយចីរភាព។
បណ្តាសាខានាយកដ្ឋាននិងអង្គភាពជំនាញនានា ចំណុះមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ បានសហការយ៉ាងសកម្មជាមួយមន្ទីរ ផ្នែកនានារបស់ទីក្រុង ភូមិភាគ និងអង្គភាពពាក់ព័ន្ធ ដើម្បីណែនាំជំនួយអំពីបែបបទនិងជំរុញកសិករចងសម្ព័ន្ធ សហការ បង្កើតក្រុមសហការ និងសហករណ៍កសិកម្ម។ ព្រមជាមួយនោះ បានបង្កលក្ខណៈងាយស្រួលសម្រាប់សហករណ៍បានកៀកជិតប្រភពទុនបុលអនុគ្រោះ និងឧបត្ថម្ភសហករណ៍អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន ផ្លាស់ប្តូរឌីជីថល អនុវត្តការផលិតឱ្យស្របតាមបទដ្ឋានគុណភាពនិងសុវត្ថិភាព ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងសហករណ៍ជាមួយអាជីវកម្ម ដើម្បីជំរុញការចងសម្ព័ន្ធផលិតកែច្នៃ និងការប្រើប្រាស់កសិផលគ្រប់ប្រភេទ៕
ខាញ់ទ្រុង - ថាច់ធី