រដូវបុណ្យសែនដូនតាឆ្នាំ ២០២៦ នាំមកជូនជនរួមជាតិខ្មែរទីក្រុងកឹងធើនូវក្តីរីករាយជួបជុំ។ ចំពោះគ្រួសារជាច្រើន ក្តីរីករាយកាន់តែពោរពេញថែមទៀត នៅពេលមានផ្ទះថ្មីដើម្បីរស់នៅសុខសាន្ត មានប្រភពទុនដើម្បីអភិវឌ្ឍការផលិត។ ផ្តើមពីការផ្លាស់ថ្មីទាំងនោះ មាមីងកាន់តែមានទំនុកចិត្តរឹងមាំ រីករាយទទួលអំណរពិធីបុណ្យក្នុងបរិយាកាសសប្បាយរីករាយសុខដុមរមនា។

មាមីងខ្មែររីករាយចូលរួមពិធីប្រគល់ “ផ្ទះមហាសាមគ្គី”។
នៅឃុំថាញ់ធើយអាង ផ្ទះមហាសាមគ្គីដែលបានសាងសង់និងជួសជុល បានក្លាយជាបង្អែកជាក់ស្តែងចំពោះគ្រួសារដែលនៅជួបលំបាកអំពីលំនៅឋាន។ ចាប់ពីដើមឆ្នាំមកដល់ពេលនេះ គណៈប្រចាំការនៃគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាមឃុំ បានឧបត្ថម្ភសាងសង់ផ្ទះថ្មី ៩ ខ្នង តម្លៃសរុប ៩០៥ លានដុង និងជួសជុលផ្ទះ ៣ ខ្នង តម្លៃសរុប ១៥០ លានដុង។ ថវិកាបានកៀរគរពីមូលនិធិ“ដើម្បីអ្នកក្រ” និងការព្រួតដៃឧបត្ថម្ភរបស់សប្បុរសជនរួមចំណែកជួយគ្រួសារនានាមានលក្ខណៈរស់នៅសុខសាន្ត លំនឹងជីវភាព។ អ្នកមីង ថាច់ធីសៀង ភូមិអាងហ្វា ១ ឃុំថាញ់ធើយអាង ទីក្រុងកឹងធើ សម្តែងក្តីរីករាយ៖ “មានលំនៅឋានថ្មី គ្រួសារខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំអរគុណរដ្ឋអំណាចភូមិភាគ និងសប្បុរសជនដែលបានយកចិត្តទុកដាក់ ឧបត្ថម្ភដើម្បីគ្រួសារមានផ្ទះថ្មី សមរម្យ ស្ងប់អារម្មណ៍ធ្វើការរកស៊ី។ ឆ្នាំនេះទទួលអំណរបុណ្យសែនដូនតា គ្រួសារខ្ញុំមានក្តីសប្បាយនិងសុខដុមរមនាណាស់”។
មិនត្រឹមតែឧបត្ថម្ភលំនៅឋានប៉ុណ្ណោះទេ នៅឃុំតាយវ៉ាំង ប្រភពទុនឥណទានគោលនយោបាយកំពុង ជំនួយកម្លាំងប្រជាជនអភិវឌ្ឍការផលិត និងបង្កើតមុខរបរចិញ្ចឹមជីវិតទៀតផង។ រយៈពេលជាង ១០ ឆ្នាំផ្សារភ្ជាប់ជាមួយរបរកសិកម្ម បងលីអួន នៅភូមិបើដឹប បានប្រើប្រាស់ប្រាក់កម្ចីចំនួន ៥០ លានដុង ពីធនាគារគោលនយោបាយសង្គម ដើម្បីវិនិយោគលើការផលិត ក្នុងនោះមានដីដាំត្រប់វែងប្រមាណ ១ កុង និងដាំឈូកស ៦ កុង។ ដោយសារអាកាសធាតុអំណោយផល ថែទាំត្រូវតាមបច្ចេកទេស ប្រភេទដំណាំលូតលាស់ល្អ នាំមកប្រភពចំណូលគួរ សមដល់គ្រួសារ។ បងលីអួន នៅភូមិបើដឹប ឃុំតាយវ៉ាំង ទីក្រុងកឹងធើ ចែករំលែក៖ “អាស្រ័យប្រភពទុនកម្ចី ខ្ញុំមានលក្ខណៈវិនិយោគក្នុងការផលិត ដាំឈូក និងត្រប់វែង។ ធ្វើស្រែចម្ការទោះបីនឿយហត់ ប៉ុន្តែបើមានទុនវិនិយោគ គឺយើងមោះមុតនិងខិតខំថែទាំដើម្បីមានចំណូល។ ជីវភាពគ្រួសារក៏បានលំនឹងជាបណ្តើរៗ”។
តាមប្រសាសន៍លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកធិការប្រជាជនទីក្រុងកឹងធើ ការគិតគូរដល់ជីវភាពជនជាតិភាគតិច គប្បីបានអនុវត្តព្រមៗគ្នា ចាប់ពីឧបត្ថម្ភលំនៅឋានសុខមាលភាពសង្គម រហូតដល់បង្កើតមុខរបរចិញ្ចឹមជីវិត ជួយប្រជាជនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទីក្រុងនឹងបន្តយកចិត្តទុកដាក់កៀរគរប្រភពធនធាន អនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយ កម្មវិធីឧបត្ថម្ភ រួមចំណែកលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិច។
ការរួមដំណើរពីគោលនយោបាយឧបត្ថម្ភលំនៅឋាន ឥណទានអនុគ្រោះ និងប្រភពធនធានក្នុងសង្គម បានរួមចំណែកជួយជនរួមជាតិខ្មែរមានជីវភាពលំនឹង អភិវឌ្ឍសេដ្ឋកិច្ច។ លទ្ធផលទាំងនេះ បង្កជាក្តីទំនុកចិត្តបន្ថែមដើម្បីមាមីងទទួលអំណរបុណ្យសែនដូនតាដោយភាពសប្បាយរីករាយ និងបន្តឈានឡើងក្នុងជីវភាព៕
ហុងទើ - លីសៀ