09/09/2026 - 14:21

ការ​អនុ​វត្ត​និង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ប្រ​ព័ន្ធ​តម្លៃ​ជាតិ​ ប្រ​ព័ន្ធ​តម្លៃ​វប្ប​ធម៌​ ប្រ​ព័ន្ធ​តម្លៃ​គ្រួ​សារ​ និង​បទ​ដ្ឋាន​របស់​មនុស្ស​វៀត​ណាម​ 

- ក្រ​សួង​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ ទើប​តែ​ចេញ​ផែន​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​ ១១៨៩/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​ ស្ដី​ពី​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ប្រ​ព័ន្ធ​តម្លៃ​ជាតិ​ ប្រ​ព័ន្ធ​តម្លៃ​វប្ប​ធម៌​ ប្រ​ព័ន្ធ​តម្លៃ​គ្រួ​សារ​ និង​បទ​ដ្ឋាន​របស់​មនុស្ស​វៀត​ណាម​។

អ្នក​តំ​ណាង​និង​ប្រ​ជា​ជន​ អញ្ជើញ​ចូល​រួម​ពិ​ធី​បុណ្យ​សែន​បុព្វ​ក្សត្រ​ ហ៊ុងវឿង ឆ្នាំ​ប៊ិញង៉ ២០២៦ នៅ​បូ​ជី​យដ្ឋាន​ស្ដេច​ហ៊ុង ទី​ក្រុង​កឹង​ធើ​។ រូប​ថត​៖ លី​អា​ញ់ឡា​ម

យោង​តាម​នោះ​ ភារ​កិច្ច​ស្នូល​ជា​ច្រើន​បាន​ក្រ​សួង​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​កំ​ណត់​។ ដំ​បូង​បង្អស់​ គឺ​ការ​ធ្វើ​ឱ្យ​សុក្រឹត​បទ​ដ្ឋាន​គតិ​យុត្ត​ និង​ទម្រង់​អនុ​វត្ត​គំ​រូ​ ជា​ពិ​សេស​ទម្រង់​អនុ​វត្ត​ប្រ​ព័ន្ធ​តម្លៃ​ក្នុង​គ្រួ​សារ​ បេតិក​ភណ្ឌ​វប្ប​ធម៌​ សហ​គម​ន៍ជន​ជាតិ​ភាគ​តិច​ និង​ទី​តាំង​ទេស​ចរណ៍​។ ទន្ទឹម​នឹង​នេះ​ ជំ​រុញ​សារ​គមនាគមន៍​ពហុមុខ​ងារ​ តាម​រយៈ​សារ​ព័ត៌​មាន​ បណ្តា​ញសង្គម​ និង​ព័ត៌​មាន​នៅ​ថ្នាក់​មូល​ដ្ឋាន​ ដោយ​ផ្ដោត​សំ​ខាន់​លើ​ការ​រៀប​ចំ​កម្ម​វិធី​យុទ្ធ​សាស្ត្រ​ចំ​នួន​ ២ សម្រាប់​ដំ​ណាក់​កាល​ ២០២៦-២០៣៥ រួម​មាន​៖ ការ​រៀប​ចំ​កម្ម​វិធី​សារ​គមនាគមន៍​ពហុមុខ​ងារ​ "គ្រួ​សារ​វៀត​" និង​កម្ម​វិធី​ "សន្តិ​សុខ​វប្ប​ធម៌​លើ​លំ​ហ​អ៊ីនធឺ​ណិត​" ព្រម​ទាំង​ដាក់​ពាក្យ​បញ្ជា​ទិញ​ផលិត​ភាព​យន្ត​ និង​វណ្ណ​កម្ម​សិល្បៈ​។

ក្រ​សួង​បាន​ដាក់​បញ្ចូល​ប្រ​ព័ន្ធ​តម្លៃ​ទាំង​នេះ​ ទៅ​ក្នុង​បទ​ដ្ឋាន​វប្ប​ធម៌​ស្ថា​ប័ន​រដ្ឋ​ និង​វប្ប​ធម៌​អា​ជីវ​កម្ម​។ អនុ​វត្ត​គំ​រូ​ការ​ឧបត្ថម្ភ​កៀក​ជិត​ផលិត​ផល​វប្ប​ធម៌​ និង​កី​ឡា​ សម្រាប់​ក្រុម​គ្រួ​សា​រគោល​នយោ​បាយ​ និង​មុខ​សញ្ញា​ងាយ​រង​គ្រោះ​... ស្រាវ​ជ្រាវ​កម្រិត​ស្តង់​ដារ​នៃ​ប្រ​ព័ន្ធ​សូ​ចនា​ករ​វាយ​តម្លៃ​ និង​ព្យា​ករណ៍​ការ​ប្រែ​ប្រួល​នៃ​ប្រ​ព័ន្ធ​តម្លៃ​ កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​ និង​ឃ្លាំ​មើល​តាម​រយៈ​ Dashboard (ផ្ទាំង​គ្រប់​គ្រង​ជួយ​ដល់​ការ​ឃ្ឡាំ​មើល​តាម​ពេល​វេលា​ជាក់​ស្តែង​ តាម​រយៈ​សូ​ចនា​ករ​បរិមាណ​) ព្រម​ទាំង​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិត (AI) និង​ប្រ​ព័ន្ធ​បង្កើត​ពិ​ភព​និម្មិត(VR) ទៅ​ក្នុង​ការ​អប់​រំ​ និង​ឆ្លង​បទ​ពិសោធន៍​វប្ប​ធម៌​។ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ប្រ​ព័ន្ធ​តម្លៃ​វៀត​ណាម​ តាម​រយៈ​ទិវា​វប្ប​ធម៌​ សប្តា​ហ៍វប្ប​ធម៌​វៀត​ណាម​នៅ​ប្រ​ទេស​ក្រៅ​ និង​បណ្តា​ព្រឹត្តិ​ការណ៍​កិច្ច​ការ​បរ​ទេស​។ល។

ថវិកា​អនុ​វត្ត​បាន​ចាត់​ចែង​អំ​ពី​ថវិកា​រដ្ឋ​ រួម​ផ្សំ​នឹង​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ និង​ការ​ឧបត្ថម្ភ​ស្រប​ច្បាប់​។ បណ្តា​ស្ថា​ប័ន​ និង​អង្គ​ភា​ពពាក់​ព័ន្ធ​ គួប​ផ្សំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទៅ​ក្នុង​ភារ​កិច្ច​នៃ​ផែន​ការ​ការ​ងារ​ប្រ​ចាំ​ឆ្នាំ​ និង​ធ្វើ​របាយ​ការណ៍​លទ្ធ​ផល​ផ្ញើ​ជូន​ក្រ​សួង​។

នៅ​ទី​ក្រុង​កឹង​ធើ​ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ បាន​ចេញ​ផ្សាយ​កម្ម​វិធី​លេខ​ ២៤-CTr/TU អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW ស្ដី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​ គម្រោង​លេខ​ ០៣-ĐA/TU ស្ដី​ពី​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​វប្ប​ធម៌​ និង​ការក​សាង​ម៉ាកសញ្ញា​វប្ប​ធម៌​កឹង​ធើ​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៣-NQ/TU ស្ដី​ពី​ការក​សាង​ និង​ការ​ពង្រីក​តម្លៃ​ បទ​ដ្ឋាន​របស់​មនុស្ស​កឹង​ធើ​ ក្នុង​យុគ​សម័យ​ថ្មី​។ ថ្មី​ៗនេះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ចេញ​ផ្សាយ​ផែន​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១៣-NQ/TU។ យោង​តាម​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ដាក់​ចេញ​នូវ​ក្រុម​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​អនុ​វត្ត​ចំ​នួន​ ៨។ ខិត​ខំ​ដល់​ឆ្នាំ​ ២០៣០ មាន​ ១០០% នៃ​បណ្ដា​ឃុំ​ និង​សង្កាត់​ អនុ​វត្ត​បាន​ល្អ​នូវ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​” ផ្សារ​ភ្ជាប់​នឹង​ការ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ និង​ទី​ក្រុង​ស៊ី​វិល័យ​” សូ​ចនា​ករ​អភិវឌ្ឍ​ន៍មនុស្ស​ (HDI) សម្រេច​បាន​យ៉ាង​តិច​ ០,៧៨ យ៉ាង​ហោច​ណាស់​ ៨៥% គ្រួ​សារ​បាន​ទទួល​ស្គាល់​កិត្តិ​នាម​គ្រួ​សារ​វប្ប​ធម៌​ និង​ ១០០% គ្រឹះ​ស្ថាន​អប់​រំ​នៅ​ក្នុង​តំ​បន់​ ចាត់​តាំង​សកម្ម​ភាព​ឃោស​នា​ និង​អប់​រំ​នូវ​ខ្លឹម​សារ​ខាង​លើ​... លុះ​ដល់​ឆ្នាំ​ ២០៤៥ ជា​សារ​វន្ត​បាន​សម្រេច​បណ្តា​ភារ​កិច្ច​ស្ដី​ពី​ការក​សាង​ និង​ការ​ពង្រីក​តម្លៃ​ បទ​ដ្ឋាន​របស់​មនុស្ស​កឹង​ធើ​ ក្នុង​យុគ​សម័យ​ថ្មី​ ដែល​សម្បូរ​ទៅ​ដោយ​អត្ត​សញ្ញា​ណ​ មាន​ឧត្តម​គតិ​បដិវត្តន៍​ មាន​សីល​ធម៌​ បញ្ញា​ និង​មាន​ជីវ​ភាព​ធូរ​ធា​រនិង​សុភ​មង្គល​៕

ស្វឹង​វៀង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ