29/08/2026 - 10:29

ពិ​ធី​បើក​សប្តា​ហ៍ម្ហូប​អា​ហារ​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ និង​ប្រ​កាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ទេស​ចរណ៍​ឆ្លាត​វៃ​ទី​ក្រុង​កឹង​ធើ​ 

(អ.ឡ​) - យប់​ថ្ងៃ​ទី​២៨ ខែ​សី​ហា​ សប្តា​ហ៍ម្ហូប​អា​ហារ​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ក្រោម​ប្រ​ធាន​បទ​ "ម្ហូប​អា​ហារ​តៃដូ - ធា​តុ​ខ្លឹម​ពិ​សេស​នៃ​តំ​បន់​ព្រែក​ទន្លេ​" បាន​បើក​ឆាក​ជា​ផ្លូវ​ការ​នៅ​សួន​ច្បារ​ទន្លេ​ហូវ​ សង្កាត់​កៃ​ខេ​។

កម្ម​វិធី​សិល្បៈ​ក្នុង​ពិ​ធី​បើក​ឆាក​។

លោក​ត្រឹង​ក្វឹក​វ៉ូ​វ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; ថ្នាក់​ដឹក​នាំ​មន្ទីរ​ ផ្នែក​នា​នា​ សមា​គម​ទេស​ចរណ៍​ទី​ក្រុង​ ព្រម​ទាំង​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​ចូល​រួម​។

អ្នក​តំ​ណាង​ចូល​រួម​ពិ​ធី​បើក​ឆាក​។

ពិ​ធី​ប្រ​ព្រឹត្ត​ទៅ​ជា​មួយ​កម្ម​វិធី​សិល្បៈ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ ស្ងើច​សរសើរ​អំ​ពី​សម្រស់​ស្រស់​ស្អាត​នៃ​មា​តុ​ភូមិ​វៀត​ណាម​ ការ​អភិវឌ្ឍ​របស់​កឹង​ធើ​ក្នុង​ចង្វាក់​នៃ​ជីវ​ភាព​ទំនើប​។

ក្នុង​ឱ​កាស​នេះ​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​បាន​ប្រ​កាស​ជា​ផ្លូវ​ការ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ទេស​ចរណ៍​ឆ្លាត​វៃ​ទី​ក្រុង​កឹង​ធើ​។

នេះ​ជា​ជំ​ហាន​វិវឌ្ឍន៍ដ៏​សំ​ខាន់​មួយ​ បើក​ឱ​កាសម្រាប់​ឆ្លង​បទ​ពិសោធន៍​ថ្មី​ៗ បង្ក​ភាព​ងាយ​ស្រួល​ជាង​សម្រាប់​ភ្ញៀវ​ទេស​ចរ​ ព្រម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​និង​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​របស់​វិស័យ​ទេស​ចរណ៍​ទី​ក្រុង​។

អ្នក​តំ​ណាង​អនុ​វត្ត​ពិ​ធី​បើក​ឆាក​សប្តា​ហ៍ម្ហូប​អា​ហា​រនិង​ប្រ​កាស​ប្រ​ព័ន្ធ​ទេស​ចរណ៍​ឆ្លាត​វៃ​ទី​ក្រុង​កឹង​ធើ​។

សប្តា​ហ៍ម្ហូប​អា​ហារ​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ជា​ព្រឹត្តិ​ការណ៍​អា​ស្រ័យ​មជ្ឈ​មណ្ឌល​ជំ​រុញ​ការវិ​និយោគ​-ពាណិជ្ជ​កម្ម​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ចាត់​តាំង​។ ព្រឹត្តិ​ការណ៍​សំ​ដៅ​ផ្សព្វ​ផ្សាយ​ សាយ​ភាយ​តម្លៃ​ពិ​សេស​និង​ធា​តុ​ខ្លឹម​នៃ​វប្ប​ធម៌​ម្ហូប​អា​ហា​រកឹង​ធើ​ និង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ទន្ទឹម​នឹង​នោះ​ ស្ងើច​សរសើរ​ចំ​ពោះ​សិល្ប​ករ​ ចុង​ភៅ​និង​អ្នក​ខិត​ខំ​រក្សា​ ច្នៃ​ប្រ​តិដ្ឋ​និង​ពង្រីក​តម្លៃ​ម្ហូប​អា​ហារ​វៀត​ណាម​; ជា​ជំ​ហាន​ៗពង្រីក​តម្លៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​ កសាង​ម៉ាកយី​ហោ​ "ម្ហូប​អា​ហារ​តៃដូ" ក្លាយ​ជា​ផលិត​ផល​ទេស​ចរណ៍​ពិ​សេស​របស់​កឹង​ធើ​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ទស្សនា​ល្វែង​ដាក់​លក់​ទំនិញ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​
និង​ផលិត​ផល​ OCOP។

ព្រឹត្តិ​ការណ៍​ជា​ឱ​កាស​ឧទ្ទេស​នាម​អំ​ពី​សក្ដា​នុភាព​ ប្រៀប​ខ្លាំង​អំ​ពី​ទេស​ចរណ៍​ វប្ប​ធម៌​ ជំ​រុញ​តម្រូវ​ការ​ទេស​ចរណ៍​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​ប្រ​ទេស​និង​ភ្ញៀវ​អន្តរ​ជាតិ​មក​ទស្សនា​ ឆ្លង​បទ​ពិសោធន៍​និង​បង្កើន​ការ​ចំ​ណាយ​ទៅ​លើ​ទេស​ចរណ៍​។

ក្រៅ​ពី​នេះ​ បង្កើត​ការ​ចង​សម្ព័ន្ធ​រវាង​ផ្នែក​ទេស​ចរណ៍​ កសិ​កម្ម​ ឧស្សាហ​កម្ម​-ពាណិជ្ជ​កម្ម​និង​ភូមិ​ភាគ​នា​នា​; បង្ក​លក្ខ​ណៈឱ្យ​អា​ជីវ​កម្ម​ សហ​ករណ៍​ ផ្សព្វ​ផ្សាយ​ផលិត​ផល​ ពង្រីក​ទី​ផ្សារ​ ភ្ជាប់​ពាណិជ្ជ​កម្ម​និង​អភិវឌ្ឍ​ខ្សែ​សង្វាក់​តម្លៃ​ផលិត​ផល​របស់​ភូមិ​ភាគ​។

លោក​ស្រី​ ង្វៀង​ធី​កេវ​យៀង នា​យក​មជ្ឈ​មណ្ឌល​ជំ​រុញ​ការវិ​និយោគ​-ពាណិជ្ជ​កម្ម​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ថ្លែង​បើក​ពិ​ធី​។

ថ្លែង​បើក​ពិ​ធី​ លោក​ស្រី​ ង្វៀង​ធី​កេវ​យៀង នា​យក​មជ្ឈ​មណ្ឌល​ជំ​រុញ​ការវិ​និយោគ​-ពាណិជ្ជ​កម្ម​និង​ទេស​ចរណ៍​ទី​ក្រុង​ យល់​ឃើញ​ថា​ ម្ហូប​អា​ហារ​មិន​ត្រឹម​តែ​ឆ្លើយ​តប​តម្រូវ​ការ​ភ្លក់​រស​ជាតិ​របស់​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ផលិត​ផល​ទេស​ចរណ៍​ ម៉ាកយី​ហោ​វប្ប​ធម៌​និង​ជា​ស្ពាន​តភ្ជាប់​ផ្សព្វ​ផ្សាយ​រូប​ភាព​របស់​កឹង​ធើ​ដល់​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។

ដូច្នេះ​ សប្តា​ហ៍ម្ហូប​អា​ហារ​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ត្រូវ​បាន​ចាត់​តាំង​ឡើង​សំ​ដៅ​ឧទ្ទេស​នាម​ ផ្សព្វ​ផ្សាយ​តម្លៃ​ពិ​សេស​នៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​ រូប​ភាព​ស្រស់​ស្អាត​អំ​ពី​ទេស​ចរណ៍​ ក៏​ដូច​ជា​ផលិត​ផល​ពិ​សេស​នៃ​ភូមិ​ភាគ​នា​នា​របស់​កឹង​ធើ​ តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ឈាន​ឆ្ពោះ​ទៅ​កំ​ណត់​សម្គាល់​ម៉ាកយី​ហោ​ទេស​ចរណ៍​ម្ហូប​អា​ហារ​សម្រាប់​កឹង​ធើ​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ជូន​បាច់​ផ្កា​ដល់​ម្ចាស់​ឧបត្ថម្ភ​ដែល​បាន​រួម​ដំ​ណើរ​ជា​មួយ​ពិ​ធី​នេះ​។

ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​ថត​រូប​អនុ​ស្សរ​ណី​យ៍នៅ​ក្នុង​ព្រឹត្តិ​ការណ៍​។

មាន​ជាង​១០០ល្វែង​ទំនិញ​ផ្សេង​ៗ៖ ម្ហូប​អា​ហារ​តៃដូ ធា​តុ​ខ្លឹម​ពិ​សេស​ម្ហូប​អា​ហារ​វៀត​ណាម​ ទំនិញ​រែក​ដើរ​លក់​ ផ្សារ​ជន​បទ​ ឧទ្ទេស​នាម​និង​លក់​ផលិត​ផល​ OCOP ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ តាំង​ពិព័រណ៍​រូប​ភាព​ស្រស់​ស្អាត​ទេស​ចរណ៍​កឹង​ធើ​...ក៏​បាន​បើក​សកម្ម​ភាព​ជា​ផ្លូវ​ការ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា​ បង្ក​បរិយាកាស​កម្សាន្ត​រីក​រាយ​និង​ឆ្លង​បទ​ពិសោធន៍​គួរ​ឱ្យ​ទាក់​ទាញ​ជា​ច្រើន​សម្រាប់​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​អំ​ពី​ម្ហូប​អា​ហារ​។

បង្ហាញ​អំ​ពី​ការ​ចម្អិន​ម្ហូប​អា​ហារ​ផ្សេង​ៗក្នុង​ព្រឹត្តិ​ការណ៍​។

អាយ​ឡា​ម - សុផន​

ចែករំលែកអត្ថបទ