ផ្តើមពីការចូលចិត្តវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ យុវជនវ័យក្មេងម្នាក់ បានស្វែងរកទិសដៅសម្រាប់ខ្លួនដោយផ្តើមអាជីពដែលពោរពេញដោយគំនិតច្នៃប្រតិដ្ឋ រចនាទូក-ងខ្នាតតូចដិតដាមដោយអត្តសញ្ញាណវប្បធម៌ដ៏ពិសេសរបស់ជនជាតិខ្មែរណាមបូ។ នោះគឺបង ថាច់រ៉ូស៊ីដុល ភូមិតឹងថាំង ឃុំតឹងឡុង ទីក្រុងកឹងធើ។

បងដុលជាមួយទូក-ងខ្នាតតូចរក្សាលក្ខណៈត្រឹមត្រូវដូចភាពដើមនៃទូក-ងវត្តទំនប់ ឃុំអាងនិញ។
បង ថាច់រ៉ូស៊ីដុល កើតក្នុងគ្រួសារដែលមានប្រពៃណីសិល្បៈ ឪពុកជាជាងគំនូរ គូរក្បាច់រចនានៅតាមវត្តខ្មែរ និងតុបតែងលម្អក្បាច់រចនានៅលើទូក-ង។ ដោយមានទេពកោសល្យស្រាប់ ម្ល៉ោះហើយពេលបានឪពុកបង្ហាត់បង្ហាញការងារ បងឆាប់ក្រេបជញ្ជក់បានស្ទើរតែទាំងអស់ពីបច្ចេកទេសគូរ តុបតែងលម្អ និងលាយពណ៌ បង ស៊ីដុល រៀបរាប់៖ “តាំងពីក្មេងមក ខ្ញុំចូលចិត្តកីឡាប្រណាំងទូក-ងណាស់។ ឃើញដូច្នេះ ពេលទៅវត្តឃើញគេហាត់សមទូក-ង និងគូរគ្បាច់រចនានៅលើទូក-ង ខ្ញុំក៏មានចិត្តស្រឡាញ់ដោយមិនដឹងខ្លួន ពេលឪពុកគូរគ្បាច់រចនានៅវត្តជិតផ្ទះ ខ្ញុំតែងទៅតាមដើម្បីរៀនពីវិធីលាយពណ៌ ហើយឪពុកក៏បានណែនាំពីរបៀបលាយពណ៌លើទូក-ងខ្នាតតូច ខ្ញុំក៏បានរៀនសូត្របន្ថែមពីបណ្តាញសង្គម YouTube ដើម្បីជ្រើសរើសទូកណាដែលទទួលបានស្នាដៃខ្ពស់ក្នុងពិធីបុណ្យអកអំបុករៀងរាល់ឆ្នាំ ពេលនោះអតិថិជននឹងបញ្ជាទិញឱ្យយើងធ្វើ”។ អាស្រ័យហេតុនោះ ដើមឆ្នាំ ២០២០ បងប្តេជ្ញាចិត្តផ្តើមអាជីពចេញពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយបានសម្ព័ន្ធយុវជនឃុំតឹងឡុងឧទ្ទេសនាមឱ្យបុលប្រាក់ពីធនាគារគោលនយោបាយសង្គមចំនួន ២០ លានដុង ដើម្បីទិញម៉ាស៊ីនបរិក្ខារដូច៖ ម៉ាស៊ីនអារឈើ ម៉ាស៊ីនឈូស ម៉ាស៊ីនខួង និងវត្ថុធាតុដើមផ្សេងៗដើម្បីធ្វើ បងតែងស្វែងរកទិញដើមមាក់បាត ដើមស្មាច់ពីមាមីងភូមិស្រុកយកមកហាលស្ងួត មុននឹងបន្តដល់ដំណាក់ការដាប់ឆ្លាក់ ច្នៃជាគំរូទូក-ងខ្នាតតូច។ វណ្ណកម្មនីមួយៗដែលបានច្នៃ បងតែងព្យាយាមបង្ហាញឡើងវិញពីលម្អិតនៃក្បាច់រចនាឱ្យបានពិតប្រាកដ និងត្រឹមត្រូវបំផុតតាមគំរូដើម រក្សាទាំងស្រុងព្រលឹងនៃទូក-ងពិតប្រាកដនៅតាមវត្តនីមួយៗ។
កំពុងលាបថ្នាំក្បាច់រចនាដើម្បីបង្ហើយទូក-ងខ្នាតតូច បងស៊ីដុល ឱ្យដឹងបន្ថែម៖ “នេះគឺជាគំរូទូក-ងរបស់វត្តទំនប់ ជាទូក-ងដែលឈ្នះរង្វាន់ជើងឯក ច្រើនឆ្នាំជាប់ៗគ្នានៅតំបន់វាលរាបទន្លេគឺវឡុង និងទូក-ងផ្សេងៗទៀតអាស្រ័យវត្តមួយចំនួនបញ្ជាទិញ។ ដើម្បីទទួលបានស្នាដៃស្អាតៗដូចសព្វថ្ងៃនេះ ខ្ញុំខិតខំស្វែងយល់ដោយខ្លួនឯង របៀបលាយពណ៌ និងផ្ចិតផ្ចង់យ៉ាងហ្មត់ចត់ពីលក្ខណៈនៃក្បាច់រចនា។ ក្រោយពីរយៈពេលច្រើនឆ្នាំអត់ធ្មត់រៀនសូត្រដោយខ្លួនឯង ផលិតផលដែលខ្ញុំធ្វើបាន មធ្យមក្នុងមួយខែប្រហែល ២៤ ទូក-ងខ្នាតតូច ធំ ដោយមានប្រវែងចាប់ពី ៨០ សង់ទីម៉ែត្រ ដល់ ២,៥ ម៉ែត្រ។ តម្លៃលក់ផលិតផលនីមួយៗចន្លោះពី ៨០០ ពាន់ដុង ដល់ ១,៥ លានដុង អាស្រ័យលើខ្នាតតូច ធំ។ ដោយសាររបរនេះ ខ្ញុំមានប្រាក់ចំណូលបន្ថែមដើម្បីគិតអានជីវភាពគ្រួសារ ក្នុងមួយខែអាចរកប្រាក់ចំណូលបានប្រហែល ១៤ ដល់ ១៥ លានដុង ក្រោយពីទូទាត់ចំណាយរួចរាល់”។

បងថាច់ រ៉ូស៊ីដុល (ទីពីរពីស្តាំ) កំពុងឧទ្ទេសនាមផលិតផលទូក-ងខ្នាតតូចជាមួយសម្ព័ន្ធយុវជនឃុំតឹងឡុង។
បច្ចុប្បន្ន គំរូទូក-ងខ្នាតតូចរបស់បងស៊ីដុល បានអ្នកជាច្រើននិយមចូលចិត្ត ពិសេសអ្នកដែលស្រឡាញ់កីឡាប្រណាំងទូកប្រពៃណីរបស់ជនរួមជាតិខ្មែរ។ សូម្បីតែអ្នកខ្លះថែមទាំងស្វែងរកបញ្ជាទិញតាមតម្រូវការគំរូ ក្បាច់រចនារបស់ទូក-ងក្នុងភូមិស្រុកដែលពួកគេគាំទ្រទៀតផង។ ក្រៅពីនេះ ផលិតផលរបស់បងក៏បានដាក់លក់នៅលើបណ្តាញសង្គម និងដល់ដៃអតិថិជនទាំងក្នុង និងក្រៅទីក្រុងផងដែរ។
បងត្រិញវ៉ាំងកែវ អនុលេខាសម្ព័ន្ធយុវជនឃុំតឹងឡុង ឱ្យដឹង៖ “ទូក-ងខ្នាតតូចគឺជាទម្រង់ផ្តើមអាជីពគំរូរបស់យុវជនឃុំតឹងឡុង។ ទម្រង់នេះរបស់បងថាច់រ៉ូស៊ីដុល ថែមទាំងរួមចំណែកអភិរក្ស និងពង្រីកវប្បធម៌របស់ជនរួមជាតិខ្មែរទៀតផង។ សង្ឃឹមថា រយៈពេលខាងមុខ នឹងជួយឱ្យគាត់ឧទ្ទេសនាមផលិតផលបានទូលំទូលាយជាងមុន ដើម្បីភ្ញៀវទេសចរដែលមកទស្សនាទីក្រុងកឹងធើ ទទួលបានផលិតផលដ៏ពិសេសយកទៅធ្វើជាវត្ថុអនុស្សាវរីយ៍។ ក្រៅពីនេះ ផលិតផលទូក-ងខ្នាតតូចរបស់បងក៏បានភូមិភាគទទួលស្គាល់ថាជាផលិតផលសម្រេចស្តង់ដារ OCOP លំដាប់ផ្កាយ៣ ក្នុងឆ្នាំ ២០២៣ និងបានសម្ព័ន្ធយុវជនស្រុកថាញ់ទ្រី ចាស់ នាំយកទៅចូលរួមតាំងពិព័រណ៍ផលិតផលក្នុងពិធីបុណ្យអកអំបុកខេត្តសុកត្រាំង(ចាស់) ខេត្តប៊ិញយឿង (ចាស់) និងកិច្ចប្រជុំជំរុញដំណើរពាណិជ្ជកម្មផ្សេងៗទៀត។ល។”
បងថាច់រ៉ូស៊ីដុល គឺជាយុវជនម្នាក់ផ្តើមអាជីពដែលមិនចាំបាច់ត្រូវតែចាប់ផ្តើមពីកិច្ចការធំដុំនោះទេ។ ពេលខ្លះ ឱកាសកើតចេញពីតម្លៃដែលនៅជិតស្និទ្ធនឹងស្រុកកំណើត។ នៅពេលចេះគួបផ្សំពីចំណង់ចំណូលចិត្ត គំនិតច្នៃប្រតិដ្ឋ និងស្មារតីអភិរក្សវប្បធម៌ តម្លៃប្រពៃណីទាំងស្រុងអាចក្លាយជាប្រភពនៃការបំផុសគំនិត សម្រាប់ទម្រង់អាជីវកម្មថ្មីមួយផងដែរ។ រយៈពេលច្រើនឆ្នាំផ្សារភ្ជាប់របរប្រពៃណីនេះ បងទទួលបានបណ្ណសរសើរជាច្រើនពីមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម សម្ព័ន្ធយុវជនខេត្តសុកត្រាំង ចាស់ បណ្ណសរសើរពីសម្ព័ន្ធយុវជនស្រុកថាញ់ទ្រី (ចាស់) និងលិខិតសរសើរជាច្រើនពីគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែកផ្សេងៗទៀត៕
ដាលីន- លីសៀ