តំបន់ទេសចរណ៍សហគមន៍កូងជីម មានទីតាំងនៅភូមិកូងជីម ឃុំហ្វាមិញ ខេត្តវិញឡុង ជាកន្លែងទេសចរណ៍ស្ថិតនៅកណ្តាលព្រែកទន្លេ ភ្ញៀវទេសចរអាចធ្វើបទពិសោធន៍ជិតដិតជាមួយជីវភាពជនបទនៅណាមបូ។ ជាមួយនឹងទេសភាពសាមញ្ញ និងសកម្មភាពប្រជាប្រិយ ព្រមទាំងម្ហូបអាហារមានលក្ខណៈបែបស្រុកស្រែ កូងជីមកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី។



ភ្ញៀវទេសចរជិះកង់ ដើរ ឬជិះម៉ូតូទស្សនាទីតាំងទេសចរព្រែកទន្លេនៅកោះកូងជីម។
ពេលភ្ញៀវទេសចរមកកាន់វិញឡុង លោកអ្នកមិនគួររំលងចោលទីតាំងទេសចរណ៍កូងជីមឡើយ - កន្លែងរក្សានូវភាពស្រស់ស្អាតសាមញ្ញនៃតំបន់ជនបទព្រែកទន្លេ។ តំបន់កូងជីមគ្មានភាពអ៊ូអរ ធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ជាមួយនឹងផ្លូវតូចៗបៃតង ត្រជាក់ ផ្ទះស្លឹកសាមញ្ញ ផ្ការីកបង្អួតសម្រស់ និងចង្វាក់នៃការរស់នៅរបស់ប្រជាជនភូមិភាគមានភាពសាមញ្ញ។ ម្យ៉ាងវិញទៀត តំបន់ទេសចរណ៍សហគមន៍កូងជីមបានសមាគមទេសចរណ៍វាលរាបទន្លេគឺវឡុង ទទួលស្គាល់ជាគោលដៅទេសចរណ៍លេចធ្លោរបស់តំបន់។ ចំណុចពិសេសរបស់កូងជីម ជាសកម្មភាពទេសចរណ៍បានកសាងឡើងដោយបង្អែកលើការចូលរួមរបស់សហគមន៍។ ប្រជាជនភូមិភាគជាអង្គសំខាន់ក្នុងការថែរក្សាទេសភាព វប្បធម៌ផង បម្រើ ឧទ្ទេសនាមផលិតផល និងរបៀបរស់នៅលក្ខណៈដោយឡែករបស់ស្រុកកំណើតដោយផ្ទាល់ដល់ភ្ញៀវទេសចរផង។



ភ្ញៀវទេសចភ្លក់រសជាតិនំស្លឹក និងទស្សនាផ្ទះស្លឹក។
មកកាន់ទីនេះ ភ្ញៀវទេសចរអាចជិះកង់ ដើរ ឬបើកម៉ូតូទស្សនាតាមផ្លូវនៅលើកោះ គយគន់ទេសភាព ស្វែងយល់ពីជីវភាពរបស់ប្រជាជន និងទស្សនាផ្ទះស្លឹកសាមញ្ញនៅកណ្តាលបរិស្ថានបៃតងត្រជាក់។ ចំពោះអ្នកណាដែលចូលចិត្តឆ្លងកាត់បទពិសោធន៍ ល្បែងប្រជាប្រិយគឺជាសកម្មភាពមិនអាចចោលរំលងឡើយ។ ល្បែងកម្សាន្តដែលផ្សារភ្ជាប់នឹងវ័យកុមារភាពនៅជនបទ បានបង្ហាញឡើងវិញក្នុងបរិយាកាសសហគមន៍ ហើយភ្ញៀវទេសចរអាចចូលរួមដោយផ្ទាល់ជាមួយប្រជាជន បង្កបរិយាកាសរីករាយ និងស្និទ្ធស្នាល។ ទន្ទឹមនឹងនោះ ឆ្លងកាត់បទពិសោធន៍ស្ទូចត្រីលំហែអារម្មណ៍ ជួយឱ្យភ្ញៀវទេសចរសម្របខ្លួនក្នុងបរិយាកាសធម្មជាតិ និងទទួលអារម្មណ៍ការរសនៅបែបសាមញ្ញនៃតំបន់ជនបទ។



ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍នៅកូងជីម។
ម្ហូបអាហារក៏ជាចំណុចមួយក្នុងចំណោមចំណុចលេចធ្លោដែលទាក់ទាញភ្ញៀវទេសចរពេលមកកាន់កោះកូងជីម។ ពិសេស ភ្ញៀវទេសចរកុំភ្លេចភ្លក់រសជាតិនំស្លឹក - ដែលជាប្រភេទនំសាមញ្ញមានរសជាតិពិសេសដោយឡែកនៅតំបន់ជនបទណាមបូ។ វត្ថុធាតុដើមធ្លាប់ស្គាល់ ឆ្លងកាត់ថ្វីដៃដ៏ប៉ិនប្រសប់របស់ប្រជាជនភូមិភាគច្នៃនំ មានឪជារស់ឆ្ងាញ់ពិសា។ ក្រៅពីនំស្លឹក នៅកូងជីមនៅមានម្ហូបអាហារ និងផលិតផលជាច្រើនទៀតដែលផ្សារភ្ជាប់នឹងជីវភាពនៅជនបទ ដូចជាទឹកឃ្មុំព្រៃ ផលិតផលពិសេសរបស់ភូមិភាគ និងម្ហូបអាហារបានច្នៃតាមបែបប្រពៃណី។ ក្នុងនោះ មានញ៉មផ្កាអំពូ គឺជាម្ហូបអាហារសាមញ្ញ ប្លែកមាត់ ហើយរសជាតិដោយឡែកនៅតំបន់ព្រែកទន្លេ។ ភ្ញៀវទេសចរអាចភ្លក់រស់ជាតិនំ មុខម្ហូប រួចឆ្លងកាត់បទពិសោធន៍ស្ទូចត្រី ឬស្វែងយល់ពីផ្ទះបាយកាលពីដើមនៅណាមបូ ដោយមានឧបករណ៍ប្រើប្រាស់ធ្លាប់បានស្គាល់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅភាគខាងលិច។ ចំពោះភ្ញៀវទេសចរដែលចង់ស្នាក់នៅយូរ Homerstayនៅលើកោះកូងជីមគឺជាជម្រើសដ៏សមរម្យដើម្បីទទួលបានបទពិសោធន៍ជីវភាពរបស់ប្រជាជនភូមិភាគ។ ស្នាក់នៅក្នុងផ្ទះសាមញ្ញ ភ្លក់ម្ហូបអាហារបែបស្រុកស្រែ និងជជែកជាមួយប្រជាជនជួយឱ្យភ្ញៀវទេសចរមានបទពិសោធន៍ពិតប្រាកដអំពីវប្បធម៌ និងជីវភាពនៅតំបន់ព្រែកទន្លេ។
ភាពទាក់ទាញរបស់កោះកូងជីមមិនត្រឹមស្ថិតលើសំណង់ទំនើបនោះទេ តែស្ថិតត្រង់ភាពសាមញ្ញ និងរបៀបដែលប្រជាជនរួមគ្នាធ្វើទេសចរណ៍។ រាល់គ្រួសារ ដងផ្លូវ ម្ហូបអាហារ ឬសកម្មភាពឆ្លងកាត់បទពិសោធន៍នីមួយៗសុទ្ធតែរួមចំណែកបង្កជាបរិយាកាសទេសចរណ៍សហគមន៍ ដែលដិតដាមដោយអត្តសញ្ញាណជនបទនៅណាមបូ។ ជាមួយនឹងទេសភាពព្រែកទន្លេជាទីមនោរម្យ បរិយាកាសបៃតងត្រជាក់ និងសកម្មភាពឆ្លងកាត់បទពិសោធន៍ជាច្រើន និងម្ហូបអាហារបែបជនបទ កូងជីមគឺជាគោលដៅដ៏សមស្របចំពោះអ្នកណាដែលចង់ស្វែងរកភាពសុខសាន្ត ស្វែងយល់ពីជីវភាពជនបទ និងទទួលអារម្មណ៍ពីលក្ខណៈវប្បធម៌ពិសេសនៃភាគខាងលិច។ តាមរយៈនោះ ទម្រង់ទេសចរណ៍សហគមន៍មិនត្រឹមតែបង្កការរកស៊ីចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សតម្លៃវប្បធម៌ ទំនៀមទម្លាប់ និងផ្នត់រស់នៅបែបប្រពៃណីនៃតំបន់ដីខេត្តវិញឡុងទៀតផង៕
ទីទុយ - វិមាន