28/08/2026 - 20:07

ចាប់​ផ្តើម​ការ​ប្រ​កួត​បាល់​ទាត់​អ្នក​រដ្ឋ​ការ​ បុគ្គលិក​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ 

- យោង​តាម​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ ការ​ប្រ​កួត​បាល់​ទាត់​អ្នក​រដ្ឋ​ការ​ បុគ្គលិក​ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦ គ្រោង​ នឹង​ចាត់​តាំង​ចាប់​ពី​ថ្ងៃ​ ២៦ ខែ​កញ្ញា​ ដល់​ថ្ងៃ​ ១៧ ខែ​តុ​លា​ ដើម្បី​អប​អរ​សា​ទរ​ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ ២៤ ខែ​វិច្ឆិកា) និង​ជំ​រុញ​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​លត់​ដំ​កាយស​ម្បទា​តាម​គំ​រូ​អ៊ំ​ហូ”។

មុខ​សញ្ញា​ចូល​រួម​គឺ​អ្នក​រដ្ឋ​ការ​ បុគ្គលិក​ដែល​កំ​ពុង​បម្រើ​ការ​ងារ​នៅ​តាម​ឃុំ​ សង្កាត់​ មន្ទីរ​ គណៈ​ ផ្នែក​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។ តាម​ការ​គ្រោង​ទុក​ នឹង​មាន​ពី​ ២៤ ដល់​ ៣៦ក្រុម​ ចែក​ជា​៦ ដល់​ ៩ ពូល​ ប្រ​កួត​វគ្គ​ជម្រុះ​នៅ​តាម​ទី​លាន​បាល់​ទាត់​ស្មៅ​សិប្ប​និម្មិតសង្កាត់​វី​ថាញ​ ប៊ិញធ្វី​និង​ភូ​ឡើយ​។ វគ្គ​ជម្រុះ​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ ២៦ ខែ​កញ្ញា​ ដល់​ថ្ងៃ​ ១១ ខែ​តុ​លា​។

ការ​ប្រ​កួត​តាម​ទម្រង់​បាល់​ទាត់​បុរស​ ៧ នាក់​ ក្នុង​មួយ​ប្រ​កួត​មាន​ ២ តង់ ក្នុង​មួយ​តង់ ២០ នា​ទី​។ វគ្គ​ផ្តា​ច់ព្រ័ត្រ​រួម​មាន​ ៨ លើក​ប្រ​កួត​ ប្រ​ព្រឹត្ត​ឡើង​នៅ​ទី​លាន​បាល់​ទាត់​ស្មៅ​សិប្ប​និម្មិត មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​និង​ប្រ​កួត​កី​ឡា​ទី​ក្រុង​កឹង​ធើ​ សង្កាត់​កៃ​ខេ​។

យោង​តាម​លក្ខ​ន្តិកៈ​ ក្រុម​នីមួយៗ​អាច​ចុះ​ឈ្មោះ​កី​ឡា​ករ​យ៉ាង​ច្រើន​បំ​ផុត​ ១៨ នាក់​ ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ចាំ​ទី​ ២ នាក់​ និង​អ្នក​ដឹក​នាំ​ក្រុម​យ៉ាង​ច្រើន​ ៥ នាក់​។ កី​ឡា​ករ​ដែល​ធ្លាប់​បាន​ចុះ​ឈ្មោះ​ ប្រ​កួត​នៅ​ពាន​រង្វាន់​លេខ​មួយ​ ឬ​ជើង​ឯក​ថ្នាក់​ជាតិ​ ចាប់​ពី​ឆ្នាំ​ ២០២៥ មក​ដល់​បច្ចុប្បន្ន​ មិន​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ឡើយ​។ សំណុំ​ឯក​សារ​ ចុះ​ឈ្មោះ​បាន​ទទួល​រហូត​ដល់​អស់​ថ្ងៃ​ ១៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២៦។

រង្វាន់​រួម​មាន​ ពាន​មេ​ដាយ​ និង​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ជើង​ឯក​; ទង់​មេ​ដាយ​ និង​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​លេខ​ពីរ​ លេខ​បី​ និង​រង្វាន់​លើក​ទឹក​ចិត្ត​។ គណៈ​ចាត់​តាំង​ក៏​ជូន​រង្វាន់​ដល់​កី​ឡា​ករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ជាង​គេ​ និង​អ្នក​ចាំ​ទី​ឆ្នើម​ផង​ដែរ​៕

                                                        មិញ​ថាវ​ - លី​សៀ​

ចែករំលែកអត្ថបទ