28/08/2026 - 05:59

ចលនា​កី​ឡា​តាម​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ 

ក្នុង​ជីវ​ភាព​កី​ឡា​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​ ប្រ​ណាំង​ទូក​-ងនិង​ប៉េតង់គឺ​ជា​កី​ឡា​ពីរ​ប្រ​ភេទ​កំ​ពុង​ពេញ​និយម​ ត្រូវ​បាន​រក្សា​និង​អភិវឌ្ឍ​តាំង​ពី​យូរ​លង់​មក។ មិន​ត្រឹម​តែ​បង្ក​បរិ​យា​កាស​យ៉ាង​ពុះ​ពោរ​ក្នុង​ឱ​កាស​បុណ្យ​ទាន​ផ្សេង​ៗ​ប៉ុណ្ណោះ​​ទេ​ សួន​កម្សាន្ត​នេះ​ថែម​ទាំង​រួម​ចំ​ណែក​ប្រ​ទះ​ឃើញ​ និង​បំប៉ន​ប្រ​ភព​ធន​ធាន​កាន់​តែ​ច្រើន​ដែល​មាន​ទេព​កោស​ល្យ សម្រាប់​វិស័យ​កី​ឡា​កម្រិត​ខ្ពស់​របស់​​ទី​ក្រុង​។

​ ​កី​ឡា​ប៉េតង់ កាន់​តែ​អភិវឌ្ឍ​ខ្លាំង​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។

ពិសេស​ កី​ឡា​ប៉េតង់ សព្វ​ថ្ងៃ​កំ​ពុង​តែ​ពេញ​និយម​នៅ​តាម​ភូមិ​ស្រុក​ និង​វត្ត​អា​រាម​ខ្មែរ​។ តាម​ប្រ​សាសន៍​អ្នក​ស្រី​ ឡេធី​អាញ​ថឿក​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​កី​ឡា​ប៉េតង់ទី​ក្រុង​កឹង​ធើ​ ចំ​ណុច​ប្រសើរ​របស់​កី​ឡា​ប៉េតង់ គឺ​មិន​ទាម​ទា​រមូល​ដ្ឋាន​សម្ភារៈ​ធំ​ដុំ​អ្វី​ទេ​ ហើយ​សម​ស្រប​នឹង​លក្ខ​ណៈប្រ​ជីវ​កិច្ច​សហ​គម​ន៍។ ហេ​តុ​នេះ​ រាល់​សកម្ម​ភាព​បុណ្យ​ទាន​ផ្សេង​ៗ នៅ​តាម​វត្ត​និង​ភូមិ​ភា​គជា​ច្រើន​តែង​ចាត់​តាំង​ការ​ប្រ​កួត​កី​ឡា​ប៉េតង់ បង្កើត​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​។ ផ្តើម​ពី​ចលនា​កី​ឡា​នេះ​ មាន​កី​ឡា​ករ​វ័យ​ក្មេង​មាន​បច្ចេក​ទេស​ មាន​សមត្ថ​ភាព​និង​មាន​ស្មារតី​ នឹង​នរក្នុង​ការ​ប្រ​កួត​បាន​ក្រុម​អ្នក​ជំ​នាញ​ចាប់​អា​រម្មណ៍​ ជ្រើស​រើស​យក​ទៅ​បណ្តុះ​បណ្តា​លត្រឹម​ត្រូវ​តាម​បែប​បទ​។ តួ​យ៉ាង​ដូច​កី​ឡា​ការិនី​ ថា​ច់ធី​យ៉េម ក្រុម​ជម្រើស​ ប៉េតង់របស់​ទី​ក្រុង​ គឺ​ជា​ករ​ណី​មួយ​ក្នុង​ចំ​ណោម​ករ​ណី​ដែល​បាន​ជ្រើស​រើស​ពី​មូល​ដ្ឋាន​។ ឆ្នាំ​២០២២ ពេល​ចូល​រួម​ប្រ​កួត​ឱ្យ​ក្លឹប​សង្កាត់​សុក​ត្រាំង​ ទទួល​បាន​រង្វាន់​លេខ​១ ចំ​នួន​២លើក​ លើ​ខ្លឹម​សារ​ឯក​ត្តជន​ នា​រី​និង​ក្រុម​បុរស​-នា​រី​។ ជា​មួយ​នឹង​ស្នា​ដៃ​នេះ​ យ៉េម បាន​គ្រូ​បង្វឹក​ជម្រើស​ចូល​ហ្វឹក​ហាត់​នៅ​មជ្ឈ​មណ្ឌល​ ហ្វឹក​ហាត់​និង​ប្រ​កួត​កី​ឡា​អប់​រំ​កាយ​ទី​ក្រុង​។ កី​ឡា​ការិនី​ ថា​ច់ធី​យ៉េម ចែក​រំលែក​៖ “ចាប់​តាំង​ពី​នោះ​មក​ ប្អូន​បាន​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ពី​បច្ចេក​ទេ​សក​បោះ​គ្រាប់​ប៊ូល បាញ់​គ្រាប់​ប៊ូល ការ​គប់​ទម្លាក់​និង​ពង្រឹង​ស្មារតី​ក្នុង​ការ​ប្រ​កួត​។ ហេ​តុ​នេះ​ ប្អូន​មាន​ស្មារតី​នឹង​នរប្រ​កួត​ឈ្នះ​មេ​ដាយ​គ្រប់​ប្រ​ភេទ​ក្នុង​ការ​ប្រ​កួត​ដណ្តើ​ម ពាន​រង្វាន់​ថ្នាក់​តំ​បន់​និង​ទូ​ទាំង​ប្រ​ទេស​”។

ប្រ​សិន​បើ​កី​ឡា​ប៉េតង់បង្កើត​បាន​ជា​ទី​លាន​ប្រ​កួត​យ៉ាង​ពុះ​ពោរ​ ដូច្នេះ​ ការ​ប្រ​ណាំង​ទូក​-ង ក៏​នាំ​មក​បរិយាកាស​ដ៏​ទាក់​ទាញ​លើ​ដង​ព្រែក​។ នេះ​គឺ​វិញ្ញាសា​កី​ឡា​ប្រ​ពៃ​ណី​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​វប្ប​ធម៌​ខ្មែរ​ ពិ​សេស​ គឺ​ក្នុង​ឱ​កាស​បុណ្យ​អក​អំ​បុក​។ ទូក​នីមួយៗ​មិន​ត្រឹម​ តែ​បញ្ចេញ​កម្លាំង​ប្រ​កួត​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ កម្លាំង​នៃ​សហ​គម​ន៍ទៀត​ផង​។ ដើម្បី​ត្រៀម​បាន​ល្អ​សម្រាប់​ការ​អុំ​ប្រ​ណាំង​ នៅ​តាម​វត្ត​តែង​ជ្រើស​រើស​យុវ​ជន​មាន​កម្លាំង​មាំ​មួន​ ស្រ​ឡាញ់​ កី​ឡា​និង​ស្ម័គ្រ​ចិត្ត​ចូល​រួម​ហាត់​សម​។ ព្រះ​តេជ​ព្រះ​គុណ​ ឡឹម​ចន្ទ​សំ​ណាង​ ព្រះ​ចៅ​អធិការ​វត្ត​ព្រែក​អណ្តើក​ ឃុំ​ញ៉ូយ៉ា មាន​ថេរ​ដីកា​៖ “ឆ្នាំ​២០២៥ វត្ត​មាន​ទូក​២គ្រឿង​ ដោយ​មាន​កី​ឡា​ករ​-កី​ឡា​ការិនី​ជាង​ ១៣០ នាក់​ ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូក​-ងរបស់​ទី​ក្រុង​ ទទួល​បាន​ជ័យ​លា​ភី​លេខ​២។ ទូក​-ងជា​កី​ឡា​ប្រ​ពៃ​ណី​ ដូច្នេះ​ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ ស្រ​ឡាញ់​ចូល​ចិត្ត​កី​ឡា​នេះ​ស្ទើតែ​ទាំង​អស់​ តាម​រយៈ​នេះ​ បាន​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ជន​ជាតិ​។ បច្ចុប្បន្ន​ វត្ត​កំ​ពុង​បោះ​ទូក​ថ្មី​ជំ​នួស​ទូក​ចាស់​”។

កី​ឡា​ប៉េតង់និង​ប្រ​ណាំង​ទូក​-ង មា​នល​ក្ខណៈ​ប្រ​កួត​ខុស​គ្នា​ ប៉ុន្តែ​មាន​ប្រ​ភព​ពី​សហ​គម​ន៍ដូច​គ្នា​ និង​ត្រូវ​បាន​រក្សា​ដោយ​សហ​គម​ន៍។ ប្រ​សិន​បើ​កី​ឡា​ប៉េតង់បើក​ឱ​កាស​ស្វែង​រក​ បណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​មាន​ទេព​កោស​ល្យ សម្រាប់​កី​ឡា​កម្រិត​ខ្ពស់​ ការ​ប្រ​ណាំង​ទូក​-ងក៏​បាន​រួម​ចំ​ណែក​អភិ​រក្ស​វិញ្ញាសា​កី​ឡា​ប្រ​ពៃ​ណី​ពោរ​ពេញ​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​។ ផ្តើម​ពី​ទី​លាន​ប៉េតង់ នៅ​តាម​ភូមិ​ស្រុក​ រហូត​ដល់​ការ​អុំ​ប្រ​ណាំង​យ៉ាង​ពុះ​ពោ​រនិង​ទាក់​ទាញ​នៅ​លើ​ដង​ព្រែក​ កី​ឡា​ទាំង​នេះ​ កំ​ពុង​ក្លាយ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​ស្មារតី​សាមគ្គី​ និង​បន្ត​រក្សា​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​៕

    លី​ធាង​-មុនី​

ចែករំលែកអត្ថបទ