ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/08/2026 - 20:41

ទីវ​កឹង​៖ កិច្ច​ប្រ​ជុំ​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ​ 

ព្រឹក​ថ្ងៃ​ទី​ ៣១ ខែក​ក្កដា​ ឆ្នាំ​ ២០២៦ សមា​គម​កសិ​ករ​ឃុំ​ទីវ​កឹង​ សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​កសិ​ករ​ខេត្ត​វិញ​ឡុង​ ចាត់​តាំង​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ​ និង​ថែ​ទាំ​ដំ​ណាំ​រួម​ផ្សំ​ជូន​សមា​ជិក​កសិ​ករ​ជិត​៥០នាក់​ លើ​ភូមិ​ឋាន​ភូមិ​លិច​ក្តី​។ អញ្ជើញ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ មាន​សម​មិត្ត​ ថា​ច់ហ្វាង​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​;  ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​; ព្រម​ទាំង​សមា​ជិក​ កសិ​ករ​យ៉ាង​ច្រើន​កុះ​ករ​លើ​ភូមិ​ឋាន​។

 

ទិដ្ឋភាព​វគ្គ​ហ្វឹហាត់​។

អ្នក​តំ​ណាង​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​។

នៅ​ក្នុង​វគ្គ​ហ្វឹក​ហាត់​ មហាប​រិញ្ញា ង្វៀង​ធី​លុង​ - អ្នក​របាយ​ការណ៍​មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​កសិ​ករ​ខេត្ត​វិញ​ឡុង​ បាន​ផ្តល់​នូវ​ខ្លឹម​សារ​ជាក់​ស្តែង​ជា​ច្រើន​អំ​ពី​បច្ចេក​ទេស​ដាំ​ដុះ​ និង​ថែ​ទាំ​ដំ​ណាំ​រួម​ផ្សំ​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ ដូច​៖ បច្ចេក​ទេស​ធ្វើ​រង​ អត្ថ​ប្រ​យោជន៍​នៃ​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិកកសិ​កម្ម​ និង​ប្រើ​ប្រាស់​ជី​សរី​រា​ង្គ; បច្ចេក​ទេស​ដាក់​ជី​ឱ្យ​មាន​តុល្យ​ភាព​; ស្រោច​ទឹក​, វិធាន​ការ​កែ​លម្អ​ដី​ និង​ការ​ជឿន​លឿន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ សំ​ដៅ​លើក​កម្ពស់​ទិន្ន​ផល​ដំ​ណាំ​រួម​ផ្សំ​លើ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​តែ​មួយ​។

ទន្ទឹម​នឹង​នោះ​ សិក្ខា​កាម​ថែម​ទាំង​បាន​អ្នក​របាយ​ការណ៍​ណែ​នាំ​អំ​ពី​ការ​សម្គាល់​លក្ខ​ណៈសត្វ​ល្អិត​ស៊ី​បំ​ផ្លាញ​ និង​ជំងឺ​គ្រោះ​ថ្នាក់​មួយ​ចំ​នួន​ដែល​តែង​ជួប​ប្រ​ទះ​លើ​ក្រុម​បន្លែ​បង្ការ​ ក្រុម​បន្លែ​ហូប​ផ្លែ​ និង​ក្រុម​បន្លែ​មើម​ ព្រម​ទាំង​វិធាន​ការ​បង្ការ​ កម្ចាត់​សត្វ​ល្អិត​ទូ​ទៅ​ និង​វិធាន​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​គោល​ការណ៍​ត្រឹម​ត្រូវ​៤យ៉ាង​។ នេះ​គឺ​ជា​ចំ​ណេះ​ដឹង​ដ៏​សំ​ខាន់​ជួយ​ឱ្យ​អ្នក​ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​ភូមិ​ភាគ​លើក​កម្ពស់​ការ​យល់​ដឹង​ បទ​ពិសោធន៍​ដាំ​ដំ​ណាំ​រួម​ផ្សំ​ សំ​ដៅ​បន្ថយ​ចំ​ណាយ​ និង​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​សម្រាប់​សមា​ជិក​កសិ​ករ​។

វគ្គ​ហ្វឹក​ហាត់​ មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឱ​កាស​សម្រាប់​សមា​ជិក​កសិ​ករ​ ទំ​នាក់​ទំនង​ ដោះ​ដូរ​ ចែក​រំលែក​បទ​ពិសោធន៍​ទៀង​ផង​។ តាម​រយៈ​នោះ​ ជួយ​ឱ្យ​ប្រ​ជា​ជន​បង្ខិត​ជិត​កាជឿន​លឿន​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ចីរ​ភាព​ និង​ពង្រីក​តួ​នា​ទី​របស់​អង្គ​ការ​សមា​គម​កសិ​ករ​ឃុំ​ ក្នុង​ការ​ឧបត្ថម្ភ​សមា​ជិក​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​។

វ៉ាំធឿង​ - លី​សៀ​

ចែករំលែកអត្ថបទ