31/07/2026 - 21:32

ចេញ​ដំ​ណើរ​អនុ​វត្ត​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៧ 

(អ.ឡ​) នៅ​ថ្ងៃ​ទី​៣១ ខែក​ក្កដា​ នៅ​ឃុំ​ហ្វា​លឺ​វ គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៧ បាន​ចាត់​តាំង​ពិ​ធី​ចេញ​ដំ​ណើរ​អនុ​វត្ត​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ជា​មួយ​ប្រ​ធាន​បទ​"កង​ទ័ព​និង​ប្រ​ជា​ជន​កឹង​ធើមាន​មនោ​សញ្ចេតនា​ជិត​ស្និទ្ធ​-ប្រវេ​ណី​ចីរ​ភាព"។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​ពិ​ធី​ចេញ​ដំ​ណើរ​អនុ​វត្ត​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៧។ រូប​ថត​៖ផាម​ទ្រុង​

អញ្ជើញ​ចូល​រួម​ មាន​៖ លោក​វរ​សេនីយ៍​ឯក​ ឡេហ្វាង​យឺ  ស្នង​ការ​នយោ​បាយ​រង​យោធ​ភូមិ​ភាគ​៩ លោក​ស្រី​ង្វៀង​ធី​ង៉ុកឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជា​ប្រ​ធាន​គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ លោក​វរ​សេនីយ៍​ឯក​ ផាម​ង៉ុកក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ ជា​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ តំ​ណាង​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​និង​អង្គ​ការ​មហា​ជន​ក្នុង​ទី​ក្រុង​និង​ភូមិ​ភាគ​នា​នា​។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ​ លោក​វរ​សេនីយ៍​ឯក​ ផាម​ង៉ុកក្វាង​ ឱ្យ​ដឹង​៖ ឆ្នាំ​២០២៧ គឺ​ជា​ឆ្នាំ​លើក​ទី​២១ ដែល​ចាត់​តាំង​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។ បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ជា​ទម្រង់​"ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​"របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​ ជា​លក្ខ​ណៈពិ​សេស​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​យោធ​ភូមិ​ភាគ​៩ ធ្វើ​ឱ្យ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ទូ​ទាំង​កង​ទ័ព​។ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ សង្ឃឹម​ថា​ នឹង​បន្ត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ ដឹក​នាំ​ ចង្អុល​ការ​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​របស់​មន្ទីរ​ គណៈ​ ផ្នែក​និង​អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ទី​ក្រុង​ក្នុង​ការ​ចាត់​តាំង​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​។ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ប្រ​ជា​ជន​នៅ​ឃុំ​ហ្វា​លឺ​វ កេសាត់​និង​វិញ​ត្រិញ ជួយ​ជ្រោម​ជ្រែង​ បង្ក​លក្ខ​ណៈងាយ​ស្រួយ​អំ​ពី​កន្លែង​ហូប​ ស្នាក់​នៅ​ ប្រ​ជុំ​ជីវ​កិច្ច​ដល់​កង​កម្លាំង​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​។

លោក​វរ​សេនីយ៍​ឯក​ ផាម​ង៉ុកក្វាង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ ជា​អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ថ្លែង​ការណ៍​ក្នុង​ពិ​ធី​ចេញ​ដំ​ណើរ​។ រូប​ថត​៖ផាម​ទ្រុង​

លោក​វរ​សេនីយ៍​ឯក​ ផាម​ង៉ុកក្វាង​ អំ​ពាវ​នាវ​ទូ​ទាំង​កម្មា​ភិបាល​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ គ្រប់​គណៈ​ ផ្នែក​និង​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ទាំង​អស់​ ត្រូវ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ខ្នះ​ខ្នែង​ចូល​រួម​បណ្តា​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ធា​នា​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ សប្បាយ​រីក​រាយ​ វិជ្ជមាន​ សុវត្ថិ​ភាព​និង​ប្រិត​សំ​ចៃ​ អនុ​វត្ត​ល្អ​ទិស​ស្លោក​"ទៅ​ប្រ​ជា​ជន​នឹក​ នៅ​ប្រ​ជា​ជន​ស្រ​ឡាញ់​" ភូមិ​ភាគ​ទំនុក​ចិត្ត​ បន្សល់​ទុក​នូវ​មនោ​សញ្ចេតនា​ល្អ​ប្រសើរ​ចំ​ពោះ​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ប្រ​ជា​ជន​ភូមិ​ភាគ​ អំ​ពី​រូប​ភាព​ គុណ​សម្បត្តិ​"កង​ទ័ព​អ៊ំ​ហូ"។

លោក​ស្រី​ង្វៀង​ធី​ង៉ុកឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជា​ប្រ​ធាន​គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ជូន​បាច់​ផ្កា​ដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៧។ រូប​ថត​៖ ផាម​ទ្រុង​

លោក​ង្វៀង​ថាញ​ផុង​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​លឺ​វ ជូន​បាច់​ផ្កា​ថ្លែង​អំ​ណរ​គុណ​ដល់​អង្គ​ភាព​ដែល​បាន​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៧។ រូប​ថត​៖ ផាម​ទ្រុង​

តំ​ណាង​នគរ​បាល​ទី​ក្រុង​កឹង​ធើ ប្រ​គល់​សេច​ក្តី​សម្រេច​ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។រូប​ថត​៖ ផាម​ទ្រុង​

បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៧ ចាត់​តាំង​នៅ​ឃុំ​ហ្វា​លឺ​វ កេសាត់​និង​វិញ​ត្រិញ។ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​នឹង​សហ​ការ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​និង​អង្គ​ការ​មហា​ជន​នា​នា​របស់​ទី​ក្រុង​ ដើម្បី​ចាត់​តាំង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ បង្កើន​កម្រិត​ ជួស​ជុល​ បើក​ទូ​លាយ​ផ្លូវ​គមនាគមន៍​ សាង​សង់​ថ្មី​ ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ ផ្ទះ​មិត្ត​រួម​កង​ ផ្ទះ​ឧប​ការ​គុណ​ ចាត់​តាំង​ការ​ពិ​និត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដល់​ប្រ​ជា​ជន​ដោយ​ឥត​គិត​ថ្លៃ​ ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សា​រគោល​នយោ​បាយ​ គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​។ល។

លោក​វរ​សេនីយ៍​ឯក​បម្រុង​ ត្រឹង​មិញ​ឌឹក ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ ទទួល​ការ​ផ្តល់​សិទ្ធិ​ពី​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​។

ថ្នាក់​ដឹក​នាំ​នា​យក​ដ្ឋាន​នយោ​បាយ​យោធ​ភូមិ​ភាគ​៩ និង​គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៧ បើក​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​គមនាគមន៍​។ រូប​ថត​៖ ផាម​ទ្រុង​

ស្រប​ក្នុង​ឱ​កាស​នេះ​ដែរ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ក្នុង​ការ​ចាត់​តាំង​បណ្តា​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ ឆ្នាំ​២០២៧ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។ គណៈ​ចាត់​តាំង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​ បើក​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវ​គមនា​គមន៍​។ នគរ​បាល​ទី​ក្រុង​កឹង​ធើ ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​១៥ខ្នង​ ដល់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​អំ​ពី​លំ​នៅ​ឋាន​ គិត​ជា​ទឹក​ប្រាក់​សរុប​ ៩០០លាន​ដុង​៕

ផាម​ទ្រុង​-មុនី​

ចែករំលែកអត្ថបទ