មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/07/2026 - 08:45

គ្រូ​បង្រៀន​អស់​ពី​ចិត្ត​នឹង​អា​ជីព​ ឈាន​មុខ​ក្នុង​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ 

រំលឹក​ដល់​លោក​គ្រូ​ឡឹម​ចៀង គ្រូ​បង្រៀន​សា​លា​បឋម​សិក្សា​ទ្រុង​ប៊ិញ B ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ គឺ​សិស្សា​នុសិស្ស​អ្នក​ណា​ក៏​គោរព​រាប់​អាន​ មិត្ត​រួម​អា​ជីព​កោត​សរសើរ​ពី​ព្រោះ​ទឹក​ចិត្ត​មនុស្ស​ធម៌​។ លោក​គ្រូ​ តែង​ឈាន​មុខ​ក្នុង​ការ​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ស្ងៀម​ស្ងាត់​ផ្តល់​នូវ​ដំណក់​ឈាម​ដ៏​មាន​តម្លៃ​ ដើម្បី​ជួ​យស​ង្គ្រោះ​ជីវិត​អ្នក​ជំងឺ​។

លោក​គ្រូ​ ឡឹម​ចៀង តែង​ញញឹម​នៅ​ពេល​រំលឹក​ដល់​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​។

ចំពោះ​លោក​គ្រូ​ ឡឹម​ចៀង អា​ជីព​ជា​គ្រូ​បង្រៀន​ មិន​ត្រឹម​តែ​ផ្ទេរ​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​ណើរប​ណ្តុះ​ពន្លក​នៃ​ទឹក​ចិត្ត​មនុស្ស​ធម៌​ទៀត​ផង​។ អា​ស្រ័យ​ហេ​តុ​នោះ​ ទោះ​បី​ការ​បង្ហាត់​បង្រៀន​មមាញឹក​យ៉ាង​ណា​ក៏​ដោយ​ លោក​គ្រូ​នៅ​តែ​ចំ​ណាយ​ពេល​ចូល​រួម​ក្នុង​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ ដែល​ផ្នែក​អប់​រំ​និង​ភូមិ​ភាគ​បំ​ផុស​ចលនា​។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ មក​ទល់​បច្ចុប្បន្ន​ លោក​គ្រូ​បាន​ចូល​រួម​បរិច្ចាគ​ឈាម​ចំ​នួន​ ២៤ លើក​។ ចំ​ពោះ​លោក​គ្រូ​ ការ​បរិច្ចាគ​ឈាម​គឺ​ជា​គុណ​ធម៌​ដ៏​ឧត្តុ​ង្គឧត្តម​ និង​ជា​អំ​ពើ​ដែល​មាន​អត្ថ​ន័យ​ធំ​ធេង​ ដើម្បី​ជួយ​អ្នក​ជំងឺ​មាន​ ក្តី​រីក​រាយ​ និង​សុភ​មង្គល​បន្ថែម​ទៀត​។ លោក​គ្រូ​ចៀង ចែក​រំលែក​៖ “ក្នុង​មួយ​ឯក​តា​ឈាម​ដែល​បាន​ផ្តល់​ជូន​ មិន​ត្រឹម​តែ​ជា​គុណ​ធម៌​ដ៏​ឧត្តុ​ង្គឧត្តម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​អំ​ណោយ​កាត់​ថ្លៃ​មិន​បាន​ ជួយ​អ្នក​ជំងឺ​ដែល​កំ​ពុង​ប្រ​ឈម​នឹង​សេច​ក្តី​ស្លាប់​ ឱ្យ​មាន​ក្តី​សង្ឃឹម​បន្ថែម​ទៀត​នៅ​ពេល​អនាគត​។ ប្រ​ការ​នោះ​ បាន​ជំ​រុញ​ឱ្យ​ខ្ញុំ​មាន​ភាព​ក្លា​ហាន​និង​បន្ត​រក្សា​ការ​បរិច្ចាគ​ឈាម​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ ហើយ​ខ្ញុំ​នឹង​ថែ​រក្សា​សុខ​ភាព​ឱ្យ​បាន​ល្អ​ ដើម្បី​បន្ត​បរិច្ចាគ​ឈាម​ជួ​យស​ង្គ្រោះ​ជីវិត​អ្នក​ជំងឺ​តទៅ​ទៀត​”។

មិន​ត្រឹម​តែ​សកម្ម​បរិច្ចាគ​ឈាម​ទេ​ ក្នុង​ការ​បង្ហាត់​បង្រៀន​លោក​គ្រូ​ចៀង រស់​នៅ​ស្និទ្ធ​ស្នាល​ អស់​ពី​ចិត្ត​ និង​តែង​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​បង្រៀន​ឱ្យ​សម​ស្រប​ទៅ​នឹង​សមត្ថ​ភាព​របស់​សិស្ស​។ ចំ​ពោះ​សិស្ស​ខ្សោយ​ មាន​ជីវ​ភាព​ខ្វះ​ខាត​ លោក​គ្រូ​សុខ​ចិត្ត​បង្រៀន​បន្ថែម​ ដោយ​ឥត​គិត​ថ្លៃ​ លើក​ទឹក​ចិត្ត​ដើម្បី​ប្អូន​ៗមាន​ចំ​ណេះ​ដឹង​គ្រប់​គ្រាន់​ ជឿ​ជាក់​លើ​ខ្លួន​ឯង​ទៅ​កាន់​សា​លា​។ លោក​គ្រូ​ចៀង រៀប​រាប់​៖ “សិស្សា​នុសិស្ស​ក្នុង​សា​លា​ ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​ ម្ល៉ោះហើយ​ត្រូវ​តែ​មាន​វិធី​សាស្ត្រ​ពន្យល់​ សម​ស្រប​ទើប​ជួយ​ឱ្យ​ប្អូន​ៗរៀន​បាន​ល្អ​។ ក្រៅ​ពី​នេះ​ ក្នុង​ការ​បង្ហាត់​បង្រៀន​ ខ្ញុំ​បាន​បញ្ចូល​មេ​រៀន​អំ​ពី​ទឹក​ចិត្ត​មនុស្ស​ធម៌​ ស្មារតី​ចែក​រំលែក​ការ​ ទទួល​ខុស​ត្រូវ​ចំ​ពោះ​គ្រួ​សា​រនិង​សហ​គម​ន៍។ តាម​រយៈ​នោះ​ ជួយ​ឱ្យ​ប្អូន​ៗយល់​ច្បាស់​ក្រៅ​ពី​ការ​រៀន​អក្សរ​ យើង​ត្រូវ​មាន​ចិត្ត​សប្បុរស​និង​សេច​ក្តី​ស្រ​ឡាញ់​។ ទង្វើជាក់​ស្តែង​ដូច​ជា​ ​ការ​បរិច្ចាគ​ឈាម​ជួ​យស​ង្គ្រោះ​មនុស្ស​ ចែក​រំលែក​ជា​មួ​យស​ហ​គម​ន៍ ក៏​ជា​មេ​រៀន​ដ៏​រស់​រវើក​ជួយ​ឱ្យ​សិស្ស​យល់​កាន់​តែ​ច្បាស់​អំ​ពី​តម្លៃ​នៃ​ទឹក​ចិត្ត​មនុស្ស​ធម៌​ និង​សេច​ក្តី​ស្រ​ឡាញ់”។

លោក​គ្រូ​ ហ្វិញ​ឌឹក ចាង​ហ្វាង​សា​លា​បឋម​សិក្សា​ ទ្រុង​ប៊ិញ B ឱ្យ​ដឹង​៖ “លោក​គ្រូ​ឡឹម​ចៀង ជា​គំ​រូ​ឆ្នើម​អំ​ពី​ការ​រស់​នៅ​សាមញ្ញ​ ស្និទ្ធ​ស្នាល​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហាត់​បង្រៀន​ និង​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ចលនា​បរិច្ចាគ​ឈាម​របស់​សា​លា​។ តាម​រយៈ​ការ​ចែក​រំលែក​ដោយ​ស្មោះ​របស់​លោក​គ្រូ​ចៀង ក្រោយ​ពី​បរិច្ចាគ​ឈាម​ម្តង​ៗ បាន​ផ្តល់​ជា​កម្លាំង​ចលករ​ដល់​គ្រូ​បង្រៀន​ក្នុង​សា​លា​ត្រៀម​លក្ខ​ណៈជា​ស្រេច​ចូល​រួម​បរិច្ចាគ​ឈាម​ ដើម្បី​រួម​ដៃ​គ្នា​ជួ​យស​ង្គ្រោះ​មនុស្ស​។ ដោយ​សា​រលោក​គ្រូ​ចៀង បាន​វិភាគ​អំ​ពី​អត្ថ​ប្រ​យោជន៍​ និង​ការ​បរិច្ចាគ​ឈាម​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ថែម​ ទាំង​ជួយ​ឱ្យ​រាង​កាយ​បង្កើត​ឈាម​ថ្មី​បាន​ល្អ ​និង​ធ្វើ​ឱ្យ​រាង​កាយ​មាំ​មួន​ ម្ល៉ោះហើយ​ខ្ញុំ​មាន​ភាព​ក្លា​ហាន​ចូល​រួម​បរិច្ចាគ​ឈាម​បាន​ចំ​នួន​ ៣ លើក​”។

រូប​ភាព​គ្រូ​បង្រៀន​ដែល​អស់​ពី​ចិត្ត​ក្នុង​ការ​បង្រៀន​ អស់​ពី​ចិត្ត​ដើម្បី​សិស្ស​ និង​ខ្ជាប់​ខ្ជួន​ក្នុង​ការ​បរិច្ចាគ​ឈាម​ បាន​បន្សល់​ទុក​នូវ​មនោ​សញ្ចេតនា​ល្អ​ប្រសើរ​ជា​ច្រើន​ ក្នុង​សមូហ​ភាព​គ្រូ​បង្រៀន​នៃ​សា​លា​បឋម​សិក្សា​ទ្រុង​ប៊ិញ B។ ដំណក់​ឈាម​ដែល​លោក​គ្រូ​ចៀង បាន​បរិច្ចាគ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​បន្ត​អាយុ​ជីវិត​ដល់​អ្នក​ជំងឺ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មេ​រៀន​អំ​ពី​ទឹក​ចិត្ត​មនុស្ស​ធម៌​ បន្ត​សាយ​ភាយ​ក្នុង​សមូហ​ភាព​របស់​សា​លា​ និង​សិស្សា​នុសិស្ស​ជា​ច្រើន​ជំ​នាន់​ទៀត​ផង​៕  

                               លី​ធាន​- លី​សៀ​

ចែករំលែកអត្ថបទ